Connect with us

ជីវិតកម្សាន្ដ

​Sorn អតីតក្រុម CLC ធ្លាប់ត្រូវភ្នាក់ងារ​កូរ៉េ គំរាម​កំហែងនិង​បង្ខំ​​ឲ្យ​ចុះ​កុងត្រា​ដូចទាសករ

បានផុស

នៅ

នៅថ្ងៃទី២៦ ខែមករា អ្នកមានឥទ្ធិពល Sabrina មួយរូប បានចេញផ្សាយវីដេអូមួយនៅលើ TikTok របស់នាងដោយត្រូវបានពិពណ៌នាថាជា “បទពិសោធន៍ដ៏ឈឺចាប់បំផុតមួយ” ដែលនាងបានជួបប្រទះនៅក្នុងឧស្សាហកម្មកម្សាន្ត​កូរ៉េ។ ជាពិសេស Sabrina បានកត់សម្គាល់ពីរបៀបដែលនាយកប្រតិបត្តិមុនរបស់នាង បានបង្ខំក្មេងស្រីពីរនាក់ឲ្យចុះកិច្ចសន្យាគួរឲ្យអស់សំណើចដោយការគំរាមកំហែង និងប្រើអំពើហិង្សាលើពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម ​​Sabrina បញ្ចាក់ថា ភ្នាក់ងារ​កូរ៉េខាងត្បូងយក ៥០% នៃការងារទាំងអស់ដែលនាងធ្វើ ហើយវាមិនបានជួយអ្វីដល់អាជីពរបស់នាងទេ។ នាងមិនយល់ស្របនិងគិតថាលក្ខខណ្ឌគឺយុត្តិធម៌ ហើយនៅពេលដែលនាងដឹងការពិត សិល្បករដ៏ល្បីល្បាញម្នាក់​ទៀត​នៅ​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ព័ត៌មាន​​ផ្សេងៗ​អំពី​ CEO ​ដល់​នាង​ដែរ។

សិល្បករដ៏ល្បីល្បាញរូបនេះត្រូវបាន CEO រំលោភបំពានទាំងអារម្មណ៍ និងពាក្យសម្ដី​ រហូតនាងយំត្រូវដេកយំរាល់យប់។ ក្រោយមក ស្ត្រីទាំងពីរនាក់បានជជែកគ្នាអំពីការចាកចេញពីក្រុមហ៊ុន ប៉ុន្តែបន្ទាប់ពី CEO បានដឹងពីការជជែករបស់ពួកគេ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ។

ជាពិសេស ពួកគេត្រូវបានបង្ខំឲ្យចូលទៅក្នុងបន្ទប់ដែល CEO ព្យាយាមធ្វើឲ្យពួកគេចុះហត្ថលេខាលើកិច្ចសន្យាដែលគួរឲ្យអស់សំណើចថែមទៀត។ ពួកគេនឹងត្រូវបង់ប្រាក់ឲ្យក្រុមហ៊ុនចំនួន ៥០,០០០ ដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ ឆ្នាំ ប្រសិនបើពួកគេបំពានកិច្ចសន្យា ឬព្យាយាមបញ្ចប់កិច្ចសន្យាឲ្យបានឆាប់។ ពេល​អ្នក​ទាំង​ពីរ​មិន​ព្រម នាយក​ប្រតិបត្តិ​ក៏​ប្រើ​ហិង្សា ហើយ​ចាប់​ផ្តើមបំបែកពួកគេទាំងពីរ។ វាជាបទពិសោធន៍មួយដែល Sabrina បានពិពណ៌នាថាជា ” “យប់ដ៏ឈឺចាប់បំផុត” នៃជីវិតរបស់ខ្ញុំ។

យ៉ាងណាក៏ដោយ ក្រោយមក អ្នកគាំទ្រដែលបានឃើញ TikTok រកឃើញភ័ស្តុតាងដែលថា​ អ្នកសិល្បៈផ្សេងទៀតដែលចោទសួរនោះ គឺគ្មាននរណាក្រៅពីអតីតសមាជិក CLC ឈ្មោះ Sorn (Sorn -Chonson Sajjakul តារាស្រីថៃ មកពីក្រុមចម្រៀងស្រី CLC)។

យ៉ាងណាមិញ នាពេលថ្មីៗនេះ Sorn អតីតក្រុមចម្រៀង CLC បានចេញមុខបកស្រាយជុំវិញបញ្ហានេះថា “ខ្ញុំសុខសប្បាយជាទេ ហើយសំខាន់បំផុតគឺសប្បាយចិត្តដែលមានមនុស្សព្រួយបារម្ភពីខ្ញុំ។ ពេលនេះខ្ញុំជាមនុស្សពេញវ័យ ដែលអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង។ ខ្ញុំបានទទួលសារជាច្រើនពីមិត្តភ័ក្តិ និងអ្នកគាំទ្រ ហើយខ្ញុំចង់និយាយថា ខ្ញុំពិតជាកោតសរសើរចំពោះការព្រួយបារម្ភរបស់គ្រប់គ្នាចំពោះខ្ញុំ។ អ្នកស្គាល់ខ្ញុំ បើ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​អ្វី​មួយ ខ្ញុំ​នឹង​និយាយ ឬ​ធ្វើ​វា​យូរ​មក​ហើយ។ ខ្ញុំ​សូម​អរគុណ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​សម្រាប់​អ្នក​រាល់​គ្នា​ ដែល​តែង​តែ​នៅក្បែរនិងមានការលើកទឹកចិត្តបំផុត”៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតនាយកក្រុមហ៊ុនកម្សាន្ត ប្ដឹងតបវិញ ក្រោយតុលាការកាត់ទោសជាប់​ពន្ធនាគារ​៣ឆ្នាំ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម