ជីវិតកម្សាន្ដ
គេចោទថា ចរិតតួឯក ម៉េង កែវពេជ្ជតា ឆ្លើយតបយ៉ាងចាក់ដោតទៅវិញ
កំពូលតារាចម្រៀងសំនៀងពីរោះរណ្ដំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញការហួសចិត្តជាខ្លាំង ខណៈសុខៗក៏ស្រាប់តែត្រូវបានបុគ្គលមួយចំនួននិយាយបំភ្លៃការពិតដោយចោទថាអ្នកនាងមានចរិតតួឯកទៅវិញ។

ថ្វីត្បិតរងការរិះគន់ និងចោទប្រកាន់មកលើខ្លួនបែបនេះក៏ពិតមែន ប៉ុន្តែសម្រាប់សាមីខ្លួនអ្នកនាង ម៉េង កែវពេជ្ជតា មិនបានបញ្ចេញប្រតិកម្មខឹងឡើយ ផ្ទុយទៅវិញតារាជើងចាស់រូបនេះបានឆ្លើយតបដោយចិត្តត្រជាក់ និងចាត់ទុកថាជារឿងដែលមិនគួរកើតឡើងនោះទេ។ យ៉ាងណាក៏មានអ្នកគាំទ្រមួយចំនួនយល់ថាការរិះគន់នេះមិនបានបង្ហាញពីទិដ្ឋភាពពិតឡើយ។

អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា “ធម្មតាៗដូចគេឯងសោះបែរជាចោទថាយើងចរិតតួឯកទៅវិញ ម្តងហើយម្តងទៀត ណ្ហើយ ! បំណាច់តែគេខំតាមបំពាក់មកុដឲ្យក្លាយជាតួឯកម្លឹងទៅហើយ ខ្ញុំទទួលក៏បាន មិនរត់គេចទៀតទេ“។ អ្នកគាំទ្រអ្នកនាង ម៉េង កែវពេជ្ជតា បាននាំគ្នាលើកទឹកចិត្តថា ប្អូនត្រូវរីករាយវិញបងជូនជាកម្លាំងចិត្ត ជាធម្មតាមិនបាច់គិតច្រើនយើងប្រសើរជាងគេហើយបានជាគេច្រណែនយើង ព្រោះធ្វើមិនដូចយើងបាន, សុំជាតួឯកក្នុងបេះដូងបងតែមួយ សូមប្រាប់ឲ្យហើយណាប្រុសរៀមរ៉ា។

គេកត់សម្គាល់ឃើញថា អ្នកនាង ម៉េង កែវពេជ្ជតា ថ្វីត្បិតតែបច្ចុប្បន្នមានវ័យរៀងច្រើនបន្តិចក្តីតែតារាស្រីនេះនៅរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពសម្រាប់ទីផ្សារចម្រៀងគ្រប់មជ្ឈដ្ឋានពោលគឺទទួលបានការគាំទ្រទាំងមនុស្សវ័យចំណាស់ និងមិត្តៗយុវវ័យផងដែរ ខណៈអ្នកនាងត្រូវបានគេចាត់ទុកដែរថា ជារាជនីសម្លេងពីរោះរណ្ដំចិត្ត៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច