Connect with us

ជីវិតកម្សាន្ដ

ចាប់ខ្លួន​តារាចម្រៀងម្នាក់ ពីបទ​លួចទ្រព្យសម្បត្តិអ្នកចាត់ការថៃ A Supachai

បានផុស

នៅ

តារាចម្រៀងវ័យក្មេងម្នាក់ ត្រូវបានចាប់ខ្លួនពីបទលួចទ្រព្យសម្បត្តិកំពូលអ្នកចាត់ការល្បី A Supachai ដោយក្នុងនោះមានទាំងផលិតផលម៉ាកល្បីៗ តម្លៃជាង២លានបាត ព្រមទាំងកាបូបយីហោប្រេនៗ សុទ្ធតែរបស់មានកំណត់ក្នុងប្រទេសថៃថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពី Sanook បានបញ្ចាក់ឲ្យដឹងថា ប៉ុស្តិ៍ប៉ូលិសនៅ Sai Mai បានទទួលដំណឹងថា មានករណីចោរចូលលួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់​លោក A Supachai ដែលជា​អ្នកចាត់ការល្បីល្បាញ​ម្នាក់​ នៅពាក់កណ្តាលខែមករា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិដែលត្រូវបានលួចគឺជាសំលៀកបំពាក់ម៉ាកយីហោដ៏កម្រ, កាបូបម៉ាកល្បីៗ ស្បែកជើងម៉ាកល្បី តម្លៃ​នៃ​ការបាត់បង់​មាន​ប្រមាណ​ជា​២​លាន​បាតឯណោះ។

ក្រោយមក លោកឧត្តមសេនីយ៍ទោ Teeradej Thammasutee អគ្គស្នងការនគរបាលជាតិថៃ បានបញ្ជាឲ្យមន្ត្រីជំនាញនៃប៉ុស្តិ៍នគរបាលទី១ ស្រាវជ្រាវស្វែងរកជនដៃដល់។ តាម​ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា វត្ថុ​មួយ​ក្នុង​ចំណោម​វត្ថុ​ដែល​ត្រូវ​បាន​គេ​លួច​នោះ​គឺ​អាវ​ម៉ាក​ប្រណិត នៅ​ប្រទេស​ថៃ មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ។ វាត្រូវបានផ្សព្វផ្សាយសម្រាប់លក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះ​ហើយ ទើប​មាន​គម្រោង​នាំ​អ្នក​ដែល​ផ្សព្វផ្សាយ​ទំនិញ​នោះ​មក​លក់ ដើម្បី​ស៊ើបអង្កេត​រក​ផ្លូវ​ដើម​នៃ​ទំនិញ​ម៉ាក​យីហោ​ប្រណីត ។

យោងតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌ លេខ ១៥៤/២៥៦៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ជនល្មើសបានប្រព្រឹត្តបទល្មើស​​​គាស់​ផ្ទះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​មុខ​ផ្ទះ​សូ​យ​ឡា​ត​ប្រា​វ​៩៤ សង្កាត់​ផ្លា​ផ្លា ខណ្ឌ​វ៉ាង​ថង​ឡាំង ទីក្រុងបាងកក ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ ព្រឹក រួម​នឹង​ការ​ត្រួតពិនិត្យ និង​ដកហូត​វត្ថុ​តាង​ដូច​ដូចជាអាវខ្មៅម៉ាក Balmain Paris ១ ដុំ, អាវក្រៅម៉ាក Versace ពណ៌ខ្មៅ និងស ១ដុំ, ស្បែកជើងម៉ាក Hermès ចំនួន ១ គូ, រថយន្ត​១​គ្រឿង​ប្រើ​ក្នុង​ហេតុ​ការណ៍ និងសម្ភារះផ្សេងៗទៀត សរុប១៣មុខ។

ក្រោយការចាប់ខ្លួន និងពិនិត្យប្រវត្តិឧក្រិដ្ឋកម្មរបស់ លោក Thanandon ឬ Flight ពេលនេះកំពុងចាត់ការតាមផ្លូវច្បាប់ចំពោះផ្ទះជនរងគ្រោះដើម ដែលបានកើតឡើងនៅដើមខែកុម្ភៈ ឆ្នាំ ២០២៣។ តាមការសាកសួរ ជនល្មើសបានសារភាពទាំងទឹកភ្នែកថា ខ្លួនពិតជាបានប្រព្រឹត្តរឿងហេតុនេះពិតប្រាកដមែន។

យ៉ាងណាមិញ មុនពេលកើតហេតុ លោក Thanandon ឬ Flight បានអះអាងថា ខ្លួនធ្លាប់បានចូលប្រឡងចម្រៀងលំដាប់កំពូលទាំង ១០ របស់កំពូលតារាចម្រៀងប្រចាំក្រុម Retrospect រហូតដល់ A Supachai ដែលជាអ្នកចាត់ការ អញ្ជើញឲ្យចូលរួមក្នុងអាជីពសិល្បៈពេញទំហឹង ហើយអាចចេញចូល​ផ្ទះ​អ្នក​គ្រប់​គ្រង​នេះអស់​រយៈ​ពេល​៣​ឆ្នាំ។ ប៉ុន្តែ​ដោយសារ​បញ្ហា​គ្រួសារ​ញៀន​ល្បែង​ស៊ីសង​ ទើបលើកហ៊ានលួច​របស់​ពី​ផ្ទះ​អ្នកគ្រប់គ្រង​។ ជីវិតរបស់លោកកាន់តែអាក្រក់ទៅៗ ដោយទទួលស្គាល់ថាគាត់ញៀននឹងល្បែងអនឡាញ​ បំណុលរាប់លានបាត ដូច្នេះ​គាត់​​ប្រព្រឹត្ត​អំពើ​លួច ឆ្លៀតពេលម្ចាស់ផ្ទះមិននៅផ្ទះ ទើបធ្វើសកម្មភាពតែម្ដង។ ក្នុងនោះផងដែរ ជនល្មើសបានសារភាពថា ខ្លួនបានចូលនិងចេញពីផ្ទះជនរងគ្រោះតាំងពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្នប្រមាណ៥លើកមកហើយ ដោយលក់ទ្រព្យសម្បត្តិយកលុយទៅសងបំណុលល្បែង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីចិនវ័យ៤០ឆ្នាំម្នាក់ នាំកូ​នប្រុសទៅជួបគូណាត់ ​បែរត្រូវគេលេបខាយសុំស្រលាញ់វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣១ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម