Connect with us

ជីវិតកម្សាន្ដ

រូបរាង Lee Jang Woo ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ រហូតទស្សនិកជនប្រៀបធៀបសម្រស់ពីមុន

បានផុស

នៅ

នៅក្នុងវគ្គចុងក្រោយនៃស៊េរី ‘I Live Alone’ ដែលចាក់ផ្សាយនៅថ្ងៃទី២៦ ខែមករា អ្នកទស្សនាមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូររូបរាងរបស់ Lee Jang Woo ក្នុងវគ្គនេះតារាសម្ដែងប្រុស ត្រូវបានគេឃើញទៅលេងផ្ទះ Kim Dae Ho ហើយបង្ហាញអាវក្រៅពណ៌បៃតងដែលគាត់បានពាក់តាំងពីគាត់មានអាយុ ២០ ឆ្នាំ។

Lee Jang Woo ទទួលបានការចាប់អារម្មណ៍ជាពិសេស ចំពោះការឡើងទម្ងន់របស់គាត់ពីអ្នកទស្សនានូវឃ្លិបហើយ ជាប្រធានបទដែលបង្កឲ្យមានការសន្ទនា ជាពិសេសចាប់តាំងពីគាត់ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីដ៏សំខាន់មួយនៅក្នុងរឿងភាគល្បីៗជាច្រើន។ ជាពិសេស Lee Jang Woo មានភាពល្បីល្បាញដោយសាររូបរាងសង្ហា ដែលទទួលបានការសាទរយ៉ាងខ្លាំងនាពេលនោះ។

ទោះយ៉ាងណាក៏ដោយ​​ បន្ទាប់ពីការបង្ហាញខ្លួនចុងក្រោយ Lee Jang Woo មានការចាប់អារម្មណ៍ជាថ្មីលើស្នាដៃមុនរបស់គាត់ ក្នុងអំឡុងពេលដែលមនុស្សជាច្រើនចាត់ទុកថា ជាតារាប្រុសកំពូលនៃអាជីពរបស់គាត់។ អ្នកលេងអ៊ីនធឺណិតបាននឹងកំពុងទស្សនាការសម្តែងកាលពីអតីតកាលទាំងនេះឡើងវិញ ដោយឆ្លុះបញ្ចាំងពីភាពផ្ទុយគ្នា ជាមួយនឹងរូបរាងបច្ចុប្បន្ន។

កាលណោះ តារាសម្ដែងរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនានៅក្នុងរឿង ‘Smile Again’ ឆ្នាំ ២០១០​ ជាមួយតារាសម្តែង Ji Chang Wook ។ បន្ទាប់ពីនោះមក គាត់ទទួលបានភាពល្បីល្បាញជាមួយនឹងការបង្ហាញខ្លួនក្នុងរឿងភាគដូចជា ‘Ohjaryongi Ganda,’ ‘Rosy Lovers’, ‘My Only One’, ‘Homemade Love Story’ និងរឿងជាច្រើនទៀត។​ជាពិសេស គាត់ទទួលបានងារជា “The Prince of Weekend Dramas” ជាមួយនឹងតួនាទីរបស់គាត់ក្នុងរឿង “My Only One” ខណៈដែលរឿងមួយនេះទទួលបានអត្រាអ្នកទស្សនាចំនួន ៤៩.៤%។

ក្រោយៗមកទៀត លោក​បាន​បន្ត​ទទួល​បាន​ការ​ស្រលាញ់​ជា​ច្រើន​ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុងស៊េរី ‘I Live Alone’។ ថ្វីត្បិតតែឡើងទម្ងន់ក៏ដោយ អ្នកលេងអ៊ីនធឺណេត និងមហាជននៅតែបន្តគាំទ្រតារារូបនេះ ហើយបានបញ្ចេញមតិថា ពេលនេះគាត់នៅតែមុខសង្ហាដដែល ហើយគាត់សង្ហានៅក្នុងវ័យរបស់គាត់ គឺសង្ហាមិនចាញ់គ្នាប៉ុន្មានទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​Sorn អតីតក្រុម CLC ធ្លាប់ត្រូវភ្នាក់ងារ​កូរ៉េ គំរាម​កំហែងនិង​បង្ខំ​​ឲ្យ​ចុះ​កុងត្រា​ដូចទាសករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣៩ នាទីutes មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម