ជីវិតកម្សាន្ដ
ម្តាយ ជូរី ល្អហួស ប្រតិកម្ម ខណៈមានអ្នកសួរនាំរឿងផ្ទះ និងមាសពេជ្រ ជារបស់ពិត ឬក្លែងក្លាយ
អតីតតារាសម្តែងអ្នកនាង ដេននី ក្វាន់ ដែលជាម្តាយរបស់បវរកញ្ញវ័យក្មេង ជូរី ល្អហួស បានបង្ហាញការហួសចិត្តខ្លាំងបន្ទាប់ពីសុខៗស្រាប់តែមានអ្នកចេញមកសួរនាំជីកកកាយឫសគល់ចង់ដឹងពីជីវិតរស់នៅឯកជនផ្ទាល់ខ្លួន។

រឿងដែលកាន់តែធ្វើឲ្យអ្នកនាង ដេននី ក្វាន់ ប្រតិកម្មខឹងឆ្លើយតបយ៉ាងចាស់ដៃទៀតនោះគឺមិនត្រឹមសើបចង់ដឹងការរស់នៅរបស់នាងទេគឺ ថែមទាំងនិយាយសង្ស័យថារីសត ផ្ទះ និងមាសពេជ្ររបស់សុទ្ធ ឬក្លែង ក្លាយ?។ ប្រតិកម្មចំពោះរឿងនេះម្តាយ ល្អហួស បាននិយាយថាចង់តែទៅហែកមាត់ដល់ផ្ទះទេ ទំនេរណាស់មែនបានមកចង់ដឹងរឿងផ្ទាល់ខ្លួនគេ។
អតីតតារាស្រីរូបនេះបន្តថា“តាមសួរដល់អ្នកជិតខាងខ្ញុំថា រីសតនឹងរបស់វាមែនអត់ រាល់ថ្ងៃនៅផ្ទះជួល? ឬវាចេះតែផុសប្រម៉ូតឲ្យគេ? វាពាក់មាស ពេជ្រ ស៊ីនអត់? ឬក្រឡៃ? យី បើចង់ដឹងណាស់មិចមិនមកសួរខ្ញុំមកផ្ទាល់មក អ្នកជិតខាងមាត់ឆ្កែចាំខ្ញុំនាំទៅហាងមាស ពេជ្រដែលទិញហើយមកមើលប្លង់រឹងផងឈ្មោះខ្ញុំឬអត់បើមិនស្គាល់ Denny Kwanទេកុំចេះតែនិយាយ”។

សូមបញ្ជាក់ថាតារាសម្តែងសិចស៊ី ដេននី ក្វាន់ គឺជាតារាស្រីម្នាក់ដែលចូលចិត្តភាពហ៊ឺហារតាមរយៈការចាយរូបសម្ផស្សជាមួយការប្រើប្រាស់សម្ភារ:ថ្លៃៗជាដើម។ភាពហ៊ឺហារមានបានរបស់តារាស្រីមកពីទឹកដីខេត្តព្រះវិហារ ដេននី ក្វាន់ នេះបានមកពីការជោគជ័យលើមុខជំនួញជាច្រើនដែលបច្ចុប្បន្ននាងកំពុងក្តាប់ណែនពេញនៅក្នុងដៃទៀតផង។ ដោយឡែក បើចាប់អារម្មណ៍មកមើលពីរូបសម្រស់នាងក៏ស្រស់ស្អាតមិនចាញ់តារាបរទេសដែរ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?