ជីវិតកម្សាន្ដ
តួឯកស្រីរឿង “ជីវិតនាងចាំងគីម” បង្ហាញខ្លួនក្នុងវ័យ៥៣ឆ្នាំ នៅតែក្មេងមិនផ្លាស់ប្ដូរ
យោងតាមប្រភពដោយចុះផ្សាយដោយ allkpop បានបង្ហាញនូវរូបភាពបច្ចុប្បន្នរបស់ Lee Young Ae ដែលតួឯកស្រីក្នុងរឿង “ជីវិតនាងចាំងគីម ឬ Dae Jang Geum” ជាស៊េរីដ៏ល្បីមួយដែលបានដណ្ដើមយកបេះដូងអ្នកទស្សនាទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៣។ ថ្វីបីឈានដល់អាយុដល់ទៅ៥៣ឆ្នាំក៏ពិតមែន ប៉ុន្តែសម្រស់របស់នាងតែងតែត្រូវទស្សនិកជនលើកមកសរសើរជារឿយៗ។

ទោះបីជាបច្ចុប្បន្ន Lee Young Ae មានអាយុ ៥៣ ឆ្នាំក៏ដោយ ប៉ុន្តែនាងនៅតែសកម្មនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងនិងមានការសម្តែងជាច្រើនសម្រាប់អ្នកគាំទ្រតាមដាន។ លើសពីនេះ រូបភាពរបស់នាងត្រូវបានថតដោយបុគ្គលិកកាលពី ២០ ឆ្នាំមុនក្នុងតួនាទីជា Dae Jang Geum ខណៈមហាជនបានប្រៀបធៀបរហូតមកដល់សព្វថ្ងៃនេះ សម្រស់របស់នាងស្អាតមិនប្រែប្រួលសូម្បីតែបន្តិចណាឡើយ។
Lee Young Ae បច្ចុប្បន្នកំពុងសម្តែងក្នុងរឿង Maestra: Strings of Truth ដែលជាការថតឡើងវិញនូវរឿងភាគបារាំងដ៏ល្បីល្បាញ។ នាងដើរតួជា Cha Se Eum ដែលជាអតីតអ្នកលេងវីយូឡុងប្រែទៅជាអ្នកដឹកនាំស្រីដ៏អាថ៌កំបាំង។ ភាពយន្តមួយនេះ បានចាក់ផ្សាយចាប់ពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៣ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ដែលមានចំនួនសរុប ១២ ភាគនៅលើកញ្ចក់ទូរទស្សន៍ tvN ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានការប្រកាសដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងរំភើបម្តងទៀត នៅពេលដែលរឿងភាគ Dae Jang Geum នឹងថតវគ្គ ២ នៅខែតុលា ឆ្នាំ 2២០២៤ ហើយជាការពិតណាស់ Lee Young Ae នឹងត្រលប់មកសម្តែងជាតួឯកវិញនៅពេលនេះផងដែរ។ ចំពោះព័ត៌មានលម្អិតនៃសាច់រឿងក្នុងវគ្គបន្ត តើនឹងមានលក្ខណៈបែបណា? តើទិសដៅរបស់តួអង្គនឹងទៅជាយ៉ាងណាទស្សនិកជនមានតែចាំតាមដានភាគបន្តទៀតតែប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កីឡាករបាល់ទាត់២រូប ប្រជែងប្រជាប្រិយភាពលើម៉ាក់យីហោធំៗ លើសតារាកូរ៉េផ្សេងទៀត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ