ជីវិតកម្សាន្ដ
កន្លងផុតទៅ២០ឆ្នាំ Lee Young Ae ត្រៀមសម្តែងរឿង “ជីវិតនាងចាំងគីម” វគ្គ២
អ្នកគាំទ្រជាច្រើនបានបង្ហាញនូវក្ដីរំភើបយ៉ាងខ្លាំង ក្រោយតារាសម្តែងដ៏ល្បីល្បាញ Lee Young Ae នឹងវិលត្រលប់មកសម្តែងក្នុងរឿង ” Dae Jang Geumឬ ជីវិតនាងចាំងគីម” វគ្គ ២ ម្តងទៀត បន្ទាប់ពីកន្លងផុតទៅរយៈពេលជាង២០ ឆ្នាំ។

រឿងភាគកូរ៉េប្រវត្តិសាស្ត្រដ៏ល្បីល្បាញដែលទស្សនិកជនជាច្រើនស្គាល់ថាជារឿងភាគ Dae Jang Geum ដ៏ល្បីរហូតក្លាយជារឿងដែលគេមិនអាចភ្លេចបានកាលពី ២០ឆ្នាំ ពេលនេះស្រាប់តែប្រកាសកំពុងរៀបចំផលិតរឿងភាគម្តងទៀត ជាមួយនឹងតួឯកស្រី Lee Young Ae ទទួលតួនាទីជា Dae Jang Geum ដដែល។
កាលពីថ្ងៃទី ៣០ ខែមករា Fantagio បានបញ្ជាក់ថា រឿងភាគកូរ៉េប្រវត្តិសាស្ត្រ ត្រៀមចាប់ផ្ដើមថតនៅខែតុលា។ បន្ទាប់ពីតួឯកស្រី Lee Young Ae ហើយបានចុះកិច្ចសន្យាជាមួយអ្នកនិពន្ធរឿងរួចរាល់ ហើយត្រៀមខ្លួនចាំតែថតសម្រាប់បង្ហាញទស្សនិកជនប៉ុណ្ណោះ។
យ៉ាងណាក៏ដោយរឿងភាគកូរ៉េ Dae Jang Geum បានធ្វើឲ្យអផ្នកទស្សនាសបានស្វែងយល់ពីរឿងរ៉ាវជីវិតរបស់នាងចាំងគីម នៅពេលដែលនាងក្លាយជាវេជ្ជបណ្ឌិត Dae Jang Geum បន្តពីផ្នែកមុន។ វាត្រូវបានចាត់ទុកថាជាខួបលើកទី ២០ នៃរឿងនេះ ស្របពេលដែលបច្ចុប្បន្នវាស្ថិតក្នុងការផលិត ហើយគ្រោងនឹងចាក់ផ្សាយនៅដើមឆ្នាំក្រោយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “ជីវិតនាងចាំងគីម” បង្ហាញខ្លួនក្នុងវ័យ៥៣ឆ្នាំ នៅតែក្មេងមិនផ្លាស់ប្ដូរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ