Connect with us

ជីវិតកម្សាន្ដ

មេ MGI ភ្ញាក់ផ្អើលខ្លាំង ក្រោយបវរកញ្ញារង​​ម្នាក់ ​លាលែង​​តំណែង ព្រោះតែមានផ្ទៃពោះជាមួយស្វាមីគេ

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុន Bam Phailinws បានប្រកាស​លាលែង​ពី​តំណែង​បវរកញ្ញា​រង​ចាំ​ឆ្នាំ​២០២៤ ដោយសារតែមានផ្ទៃពោះជាមួយមិត្តប្រុស ដំណឹងនេះបានធ្វើឲ្យវិស័យប្រកួតសម្រស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងមិននឹកស្មាននោះទេ។

យោងតាមកាសែតថៃ Sanook បានបញ្ចាក់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថាលោក Nawat Isara Kraisil ដែលជាថៅកែធំរបស់ Miss Grand បាន​បើក​ចំហ​អំពី​បញ្ហា​នេះដោយស្មោះ​ត្រង់​ថា គាត់​មិន​បាន​ដឹង​អ្វី​អំពី​រឿង​នេះ​ទេ។ ប៉ុន្តែក្រុមការងារទាំងអស់មានអារម្មណ៍សោកស្តាយ ចំពោះរឿងរ៉ាវដែលកើតឡើងនេះផងដែរ។

បវរកញ្ញា Bam Phailinws
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ មេធំរបស់ស្ថាប័នស្រីស្អាតរូបនេះបាននិយាយយ៉ាងច្បាស់ៗតាមរយៈការឡាយផ្ទាល់លើគណនីផ្ទាល់របស់លោកថា​ “បើ​នាង​ជា​ស្រី​ស្អាត​ក្រោម​ភ្នាក់ងារ​បែ ខ្ញុំ​ច្បាស់​ជា​ជេរ​នាង​ហើយ! ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ចំពោះ​រឿង​នេះ​ទេ និយាយ​ឲ្យ​ត្រង់​ទៅ ព្រោះ​វា​ជា​រឿង​រសើបខ្លាំង។ ប្រសិនបើមិនទាន់មានវញ្ហាអ្វីនៅឡើយទេ ឬបើគ្រាន់តែជាមិត្តប្រុស ខ្ញុំប្រហែលជាដោះស្រាយបានយ៉ាងធូររលុង។ ប៉ុន្តែពេលនេះបែរជាលេចឮនូវព័ត៌មានថា ខាងប្រុសមានបន្ទុកទទួលខុសត្រូវ នេះជាអ្វីដែលលើសពីការទទួលខុសត្រូវរបស់ខ្ញុំ ព្រមទាំងស្ថាប័នទាំងមូល”។

លើសពីនេះទៀតដែរ លោក Nawat បានបញ្ចាក់បន្ថែមទៀតថា លោកមានការអាណិតដល់អតីតប្រពន្ធកូនដែលមានរឿងរ៉ាវបែបនេះកើតឡើងលើពួកគេ។​ ប៉ុន្តែយ៉ាងណា នេះជាជម្រើសដែលម្នាក់ៗកំពុងតែជ្រើស​​ សម្រាប់លោកនៅតែគិតថាបវរកញ្ញារង Bam គឺជាមនុស្សល្អ​ នាងបាននិយាយការពិតដោយឥតលាក់បាំង​ នាងនៅតែមានគុណសម្បត្តិ។ មិនប្រាកដថានាងបានដឹងមុនឬអត់ (រឿងបុរសមានគ្រួសារពីមុន) ប៉ុន្តែជម្រើសនេះ នាងជាអ្នកជ្រើសដោយខ្លួនឯង វាសិទ្ធរបស់នាង ហើយទៅថ្ងៃមុខ​មិនថាជួបទុក្ខលំបាកអ្វីក៏ដោយ វា​ជា​លទ្ធផល​នៃ​ការ​ជ្រើសរើស​របស់ Bam ហើយ​នាងក៏ត្រូវតែ​រឹងមាំដោយខ្លួនឯងផងដែរ។

ទោះយ៉ាងណាក៏ដោយ មកដល់សព្វថ្ងៃ រឿងរ៉ាវរបស់អតីតបវរកញ្ញារងរូបនេះ​បានក្លាយជាបញ្ហាក្ដៅគគុកដែលមហាជនជាច្រើនកំពុងចាប់អារម្មណ៍ខ្លាំងជាងការបោះបង់តំណែង Miss Grand Ranong 2024 អ្វីកាន់តែផ្ទុះខ្លាំងនោះគឺដំណឹងនៃការមានផ្ទៃពោះ ស្របពេលព័ត៌មានបែកធ្លាយថា មិត្តប្រុសដែលនាងនៅជាមួយរហូតមានផ្ទៃពោះ ​មាន​ប្រពន្ធ​កូន​រួចហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម