Connect with us

ជីវិតកម្សាន្ដ

ខាត់ សុឃីម រំពឹងមានលទ្ធភាពបើកសាលាបង្រៀនឧបករណ៍ភ្លេងបុរាណដល់ក្មេងជំនាន់ក្រោយ

បានផុស

នៅ

តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុឃីម បាន​ដាក់​ក្តី​រំពឹង​ថា ថ្ងៃ​ណាមួយ​នាង​នឹង​អាច​មាន​សមត្ថភាព​បើក​សាលា​បណ្ដុះបណ្ដាល​សាលា​បង្រៀន​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ដល់​ក្មេង​ជំនាន់​ក្រោយៗ ដែល​ជា​អ្នក​បន្តវេន​អ្នក​ជំនាន់​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ជាមួយគ្នា នៃ​ការ​ដាក់​ក្តី​រំពឹង​របស់​តារា​ស្រី​ល្បី​ឈ្មោះ​អ្នកនាង ខាត់ សុឃីម ដែល​មាន​បំណង​ចង់​បើក​សាលា​បង្រៀន​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ នាង​ក៏បាន​ទទូច​ចង់​ឃើញ​ក្មេងៗ ជំនាន់​ក្រោយ​មាន​ឆន្ទៈ​ក្នុង​ការ​ហាត់រៀន​ភ្លេង ចម្រៀង​បុរាណ និង​ស្គាល់​ឧបករណ៍​ខ្មែរ ហោច​ណាស់​ក៏បាន​ម្នាក់ ១ ដែរ ព្រោះ​នោះ​ជា​ការ​ថែរក្សា​ទុក​បន្ត​ដល់​កូនចៅ។

តារា​ស្រី​អ្នកនាង ខាត់ សុឃីម ក៏បាន​លើកឡើង​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ដោយ​បង្ហាញ​ជា​សាធារណៈ​ថា «ខ្ញុំ សង្ឃឹម​ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​មាន​សមត្ថភាព​បើក​សាលា​បង្រៀន និង​ផ្គត់ផ្គង់​ប្អូនៗ ជំនាន់​ក្រោយ​បាន សូម​ពុក ខាត់ ជួយ​សម្រេច​បំណង​កូន​ផង​ពុក»។

អ្នកនាង ខាត់ សុឃីម ក៏បាន​ដាស់តឿន​ដល់​យុវជន​ដែរ​ថា «ប្អូនៗ ជំនាន់​ក្រោយ គួរ​តែ​ហាត់ភ្លេង​ចម្រៀង​បុរាណ​យ៉ាងហោចណាស់​បាន ១ ឧបករណ៍ បណ្ដុះ​ចិត្ត​ឲ្យ​ស្រឡាញ់ រនាត គង​ស្រឡៃ ខ្លុយ ស្គរ ទ្រ តាខេ ឃឹម ស្រឡាញ់​ច្រៀង អាយ៉ៃ យីកេ ល្ខោន ចាប៉ី ឆៃយ៉ាំ កន្ត្រឹម​ជាដើម»។ គំនិត​របស់​តារា​ពហុ​ជំនាញ ខាត់ សុឃីម ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​គាំទ្រ និង​ជំរុញ​ឲ្យ​នាង​បើក​សាលា​បង្រៀន​ផ្នែក​ឧបករណ៍​តន្ត្រីបុរាណ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម