Connect with us

ជីវិតកម្សាន្ដ

បង្ហាញម្ដងនេះ Dilraba ត្រូវទស្សនិកជនលើកសរសើរពីសម្រស់ទូទាំងពិភពលោក

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានចុះផ្សាយពី Dilraba Dilmurat ដែល​នាងបង្ហាញខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងព្រឹត្តិការណ៍កំរាលព្រំក្រហម​។ តារាសម្ដែងដ៏ប៉ិនប្រសប់រូបនេះបានស្លៀកឈុតពណ៌លឿងមាសយ៉ាងជឿជាក់ ទាក់ទាញការចាប់អារម្មណ៍ជាពិសេស ដល់ថ្នាក់កោតសរសើរទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈប្រព័ន្ធផ្សព្វផ្សាយដដែលបានបង្ហាញឲ្យឃើញសម្រស់តួឯកស្រីក្នុងរឿង “និស្ស័យស្នេហ៍ទេវតាបីជាតិ” វគ្គ២ក្នុងពេលដែលនាងស្លៀកឈុតដែលរចនាពណ៌មាសដ៏ចែងចាំងពន្លឺ ធ្វើឲ្យអ្នកណាៗក៏ក្រឡេកមើលមកនាងមុនគេបង្អស់។ ដូច្នេះទើបមហាជនជាច្រើន បានស្វះស្វែងរកប្រភពនៃម៉ូដសំលៀកបំពាក់ដែល Dilraba​ ស្លៀកបង្អួតភ្នែកទស្សនិកជន​ក្​នុងកម្មវិធី។

មែនទែនទៅ សំលៀកបំពាក់ដ៏ប្រណិតពណ៌មាសដ៏ចែងចាំងនេះជាយីហោលំដាប់ខ្ពស់ Haute Couture ក្នុងកម្មវិធី Spring 2024 របស់អ្នករចនា Rahul Mishraz ។ អ្វី​ដែល​កាន់តែភ្ញាក់​ផ្អើល​នោះ​គឺ​ល្បឿន​នៃ​ការ​កុម្ម៉ង់ និង​ទទួល​បាន​រ៉ូប​របស់នាងនៅ​ពេល​ដែល​ម៉ូដ​នេះ​ទើប​តែ​បង្ហាញ​ខ្លួន​ដោយអ្នកបង្ហាញម៉ូដនៅ Paris Couture Week ប៉ុន្មាន​ថ្ងៃ​មុនប៉ុណ្ណោះ។

លើសពីនេះ មហាជនជាច្រើនបានសម្រុកជជែកអំពីយីហោ Haute Couture នេះ ដែលត្រូវបានចាត់ទុកថាជាស្តង់ដារពិភពលោក នៅពេលដែលការរចនាទាំងអស់ត្រូវបានធ្វើឡើងដោយដៃជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ ពីសិប្បករជំនាញបំផុត។ មិន​ត្រឹម​តែ​បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ក្រណាត់ ឬ​សម្ភារ​ប្រើ​ប្រាស់​សម្រាប់​បំពេញ​ផលិតផល​ក៏​មាន​តម្លៃ​ថ្លៃ និង​កម្រ​ផង​ដែរ។ ការរចនាដែលបានបញ្ចប់ត្រូវបានចាត់ទុកថាជាស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីទេពកោសល្យ និងភាពច្នៃប្រឌិតគ្មានព្រំដែនរបស់អ្នករចនា ហើយសក្តិសមនឹងតារាស្រី Dilraba Dilmurat។

ក្រៅ​ពី​ឈុត​ដែល​ទាក់​ភ្នែក អ្នក​​លេង​អ៊ីនធឺណិត​ក៏លើក​សរសើរ​សម្រស់​របស់នាងទាក់ទិននឹងម៉ូដសក់ និង​ការ​តុប​តែង​ខ្លួនរបស់តារាស្រីកើត​ឆ្នាំ ១៩៩២ ក្នុង​ព្រឹត្តិការណ៍​នេះយ៉ាងភ្លូកទឹកភ្លូកដី។ ក្នុងនោះ មានមតិមួយថាទម្រង់មុខរបស់នាងមានលក្ខណៈស្រទន់ និងមុតស្រួច គ្រាន់តែផាត់មុខស្ដើងៗនិងលាបបបូរមាត់ក្រហមព្រឿងៗបន្តិច គឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យបេះដូងអ្នកទស្សនាលោតញាប់ពេញនិងពេញចិត្តស្រលាញ់រូបនាងយ៉ាងខ្លាំងទៅហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នក​រចនា​ម៉ូដ​ដ៏​ល្បី​ម្នាក់ទម្លាយថា ចង្កេះ​ Lisa តូចខ្លាំងសឹងតែរកមិនឃើញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម