ជីវិតកម្សាន្ដ
Chompoo ក្លាយជាតារាបង្ហាញម៉ូដក្នុងកម្មវិធី Paris Couture Week ល្អផ្ដាច់គេ
Paris Haute Couture Fashion Week Spring/Summer 2024 ត្រូវបានចាត់ទុកថាជាស៊េរីដើរបង្ហាញម៉ូដលំដាប់អន្តរជាតិមួយ ដែលពេញនិយមបំផុតនៅក្នុងថ្ងៃដំបូងនៃឆ្នាំនេះ នៅពេលដែលវាប្រមូលផ្តុំនូវយីហោល្បីៗ ក៏ដូចជាតារាល្បីៗមកចូលរួម។
ជាក់ស្ដែង តារាសំម្ដែងជួរមុខក្នុងប្រទេសថៃ Chompoo Araya បានបង្ហាញខ្លួនជាអន្តរជាតិដំបូងគេក្នុងកម្មវិធី Fashion Week កាលពីពេលថ្មីៗនេះ។ ស្របពេលដែល គេហទំព័រម៉ូដសំលៀកបំពាក់ Celeb’s Style បានប្រកាសពីតារាស្រីដែលមានស្ទីលស្លៀកពាក់ល្អបំផុតនៅក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមផ្ដាច់គេ។ ក្នុងនោះ នាងបង្ហាញរូបរាងគួរឲ្យចាប់អារម្មណ៍ចំនួន ១០ ក្នុងកម្មវិធី Paris Haute Couture Week Spring/Summer រយៈពេល ៣ ថ្ងៃ ។
កម្មវិធីលំដាប់អន្តរជាតិនេះ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលដែល Chompoo Araya បានស្លៀកយីហោលំដាប់ពីរគឺ Chanel និង Armani Privé។ នៅថ្ងៃដំបូងនៃការដើរម៉ូដ ម្ចាស់ក្សត្រីម៉ូដរបស់ថៃរូបនេះ បានបង្ហាញការរចនាផ្ទុយគ្នាពីរជាមួយនឹងឈុតខ្មៅ – ស – ក្រហមជាប្រធានបទ។ ចំណែកយីហោ Chanel តារាស្រីរូបនេះបានបញ្ចេញនូវរូបរាងដ៏ក្មេងជាងវ័យជាមួយនឹងរ៉ូប tweed សាមញ្ញ តុបតែងដោយខ្សែក camellia ពីខ្សែ Chanel Haute Couture បន្ទាប់មកនៅលើកម្រាលព្រំក្រហម Armani Privé នាងបានបង្ហាញភាពស្រស់ស្អាត នៅក្នុងសំលៀកបំពាក់រ៉ូបអត់ដៃ។
ទោះយ៉ាងណាក៏ដោយ តារាស្រីកើតក្នុងឆ្នាំ ១៩៨១ បានចូលរួមជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍នៃផ្ទះម៉ូដ Jean Paul Gaultier, Viktor&Rolf, Balmain, Zuhair Murad និង Valentino។ ក្នុងនោះ ទស្សនិកជនសង្កេតឃើញថា ពណ៌ដែលនាងចូលចិត្តស្លៀកលើកម្រាលព្រំក្រហមភាគច្រើន តែខ្មៅនិងស៕
សូមទស្សនារូបភាពខាងក្រោម





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នករចនាម៉ូដដ៏ល្បីម្នាក់ទម្លាយថា ចង្កេះ Lisa តូចខ្លាំងសឹងតែរកមិនឃើញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ