ជីវិតកម្សាន្ដ
លី ណូរ៉ា រម្លឹកឲ្យប្រុងប្រយ័ត្នរឿង Facebook Fake យករូបថតទៅឆបោក
ឆ្លងកាត់បទពិសោធន៍របស់ខ្លួនដែលត្រូវបានជនអនាមិកយករូបថតទៅបង្កើត Facebook ក្លែងក្លាយដើម្បីបោកលុយគេហើយលទ្ធផលក៏ត្រូវបានម្ចាស់លុយប្តឹងម្ចាស់រូបថតដែលមិនបានដឹងអ្វីនោះតារាសម្តែងលោក លី ណូរ៉ា បានរម្លឹកអ្នកប្រើប្រាស់បណ្តាញសង្គមឲ្យប្រុងប្រយ័ត្ន Facebook Fakeយករូបទៅលេងបោកគេ។

លោក លី ណូរ៉ា ដែលអះអាងថាខ្លួនជាជនរងគ្រោះផងនោះក្នុងករណីត្រូវបានស្ត្រីម្នាក់ប្តឹងរឿងបោកលុយប្រមាណ ៣ម៉ឺនដុល្លារកាលពីថ្មីៗកន្លងទៅ បានបញ្ជាក់ថា ត្រឹមរូបថតរបស់អ្នកគេអាចប្ដឹងអ្នកពីបទល្មើសព្រហ្មទណ្ឌបានដូច្នេះអ្នកលេង Facebook ទាំងអស់សូមប្រុងប្រយ័ត្ន Facebook Fake យករូបអ្នកទៅលេងបោកគេ គេមកប្ដឹងយើងជាម្ចាស់រូបដូចខ្ញុំ។
តារាប្រុសលោក លី ណូរ៉ា បានលើកឡើងទៀតថា “ក្នុងនាមខ្ញុំជាសិល្បករ ជាអ្នកសម្ដែង និងជាមនុស្សរបស់មហាជន តើខ្ញុំអាចការពាររូបថតខ្ញុំដោយវិធីណា ? ដើម្បីកុំឲ្យជនអនាមិកយករូបខ្ញុំទៅបោកគេហើយគេមកប្ដឹងខ្ញុំជាម្ចាស់រូបទៅវិញ សូមច្បាប់ជួយបកស្រាយផង?”។

លោក លី ណូរ៉ា បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណីដែលត្រូវគេប្តឹងលោករឿងលុយ ៣ម៉ឺនដុល្លារកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកបានចូលទៅបំភ្លឺនៅតុលារាជធានីភ្នំពេញដូចការកំណត់ដោយមានមេធាវីផ្តល់ដោយសមាគមសិល្បករខ្មែរទៅជួយមួយផងដែរប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលផ្លូវការអ្វីទេ។

តារាសម្តែង លី ណូរ៉ា ក៏បានស្នើសុំដោយទទូចដល់ខាងប្រព័ន្ធតុលាកាជួយផ្តល់យុត្តិធម៌ឲ្យរូបលោកផងដែរព្រោះលោកមិនបានពាក់ព័ន្ធក្នុងរឿងនេះឡើយ។ លោកថា លោកក៏ជាជនរងគ្រោះដែរ ដោយសារតែមានជនអនាមិកបានយករូបថត ឬឈ្មោះខ្លួនទៅបង្ហើត Account Facebook ក្លែងក្លាយដើរបោកលុយគេដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?