ជីវិតកម្សាន្ដ
ឆ្នាំ ២០២៤ តារាស្រីកូរ៉េប៉ុន្មានរូបនេះ នៅតែជាជើងខ្លាំង មានទ្រព្យសម្បត្តិស្មើសេដ្ឋីនី
និន្នាការនៃឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង កំពុងឈានដល់ចំណុចកំពូលនៃភាពល្បីល្បាញ ដោយម្នាក់ៗប្រឹងប្រជែងកេរ្តិ៍ឈ្មោះឲ្យទស្សនិកជនបានស្គាល់ពួកគេ យ៉ាងភ្លូកទឹកភ្លូកដី។ ជាងនេះទៅទៀត ដោយសារតែភាពល្បីល្បាញពាសពេញពិភពលោក តារាស្រីតារា K-POP ទាំង ១០រូប បានវិលមកសារជាថ្មីជាមួយនឹងចំណាត់ថ្នាក់កំពូល ស្របពេលដែលនាពេលថ្មីៗនេះ ទស្សនាវដ្ដី Nubia បានបង្ហាញតារាងចំណាត់ថ្នាក់ទ្រព្យសម្បត្តិរបស់តារាស្រី ដែលមានជាងគេបំផុតក្នុងវិស័យឧស្សាហកម្មមួយនេះ។
ចំណាត់ថ្នាក់លេខ ១០ Jessica Jung ទ្រព្យសម្បត្តិសុទ្ធ ២២ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-199-1024x677.png)
អតីតសមាជិក Girls’ Generation រូបនេះ ថ្វីបើនាងបានបំបែកក្រុមជាយូរណាស់មកហើយ ប៉ុន្តែពេញមួយអាជីពក្នុងឧស្សាហកម្មកូរ៉េខាងត្បូង Jessica បានត្រួសត្រាយផ្លូវខ្លួនឯងយ៉ាងខ្លាំង ក្នុងនាមជាតារាសម្ដែងមួយរូបមនាសព្វថ្ងៃនេះ។ ទ្រព្យដែលនាងរកបានកន្លងមកភាគច្រើនជាចំណូលលើអាជីពសម្ដែងសុទ្ធសាធហើយនាងតែងតែលេចវត្តមានជាតារាស្រីមានជាងគេមួយរូប។
ចំណាត់ថ្នាក់លេខ ៩ Jennie សមាជិកក្រុម BLACKPINK ទ្រព្យសម្បត្តិសុទ្ធ ២៣ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-198-1024x683.png)
គិតមកទល់ពេលនេះសមាជិកBlackpink ដែលជាតារារ៉េបប្រចាំក្រុម មានទ្រព្យសម្បត្តិច្រើនចាយសឹងតែលែងខ្វះក៏ដោយសារតែនាងបានប្រឹងប្រែងកន្លងមកក្នុងនាមជាតារា Kpop ក្នុងវិស័យមួយនេះ។ លើសពីនេះ នាបច្ចុប្បន្ន Jennie បានក្លាយជាតារាស្រីដែលជាប់ចំណាតថ្នាក់ខ្លាំំងបំផុតខាងពូកែផ្សព្វផ្សាយលើយីហោធំៗថែមទៀតផង។
ចំណាត់ថ្នាក់លេខ ៨ BoA ទ្រព្យសម្បត្តិសុទ្ធ ២៥ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-197.png)
តារាកូរ៉េដ៏ជោគជ័យ និងមានឥទ្ធិពលបំផុតម្នាក់នេះ នាងត្រូវបានគេស្គាល់ឈ្មោះយ៉ាងទូលំទូលាយថាជា “Queen of K-pop” ដោយសារតែអាជីពរបស់នាងសុទ្ធតែពហុជំនាញ មានទាំងជាអ្នកនិពន្ធបទចម្រៀង អ្នករាំ អ្នកផលិត និងជាតារាសម្តែងដ៏ល្បីល្បាញ។ ទ្រព្យសម្បត្តិដែលនាងរកបានភាគច្រើន ពឹងលើឧស្សាហកម្មកូរ៉េសុទ្ធសាធ។
ចំណាត់ថ្នាក់លេខ ៧ Lisa BLACKPINK ទ្រព្យសម្បត្តិសុទ្ធ ២៨ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-196.png)
ក្រោយពេលមិនចុះកុងត្រាទោលជាមួយ YG សកម្មភាព Lisa នាងពេលនេះមហាជនជាច្រើនហាក់សង្កេតឃើញថានាង បានក្ដោបក្ដាប់ឱកាសរីកចម្រើននៅឯទឹកដីបរទេសយ៉ាងពេញទំហឹង។ ជារឿងធម្មតានោះទេ ដែលសមាជិកក្រុម BLACKPINK រូបនេះមា នទ្រព្យសម្បត្តិច្រើន នេះក៏ដោយសារតែពេញមួយជិវិតរបស់នាង បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងវិស័យ K pop។
ចំណាត់ថ្នាក់លេខ៦ Jisoo សមាជិកក្រុម BLACKPINK ទ្រព្យសម្បត្តិសុទ្ធ ២៩ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-195-1024x683.png)
សមាជិកក្រុមចម្រៀងស្រី Blackpink ដែលបង្កើតឡើងដោយ YG Entertainment ក្នុងខែសីហា ឆ្នាំ ២០១៦ បានប្រឹងប្រែងសាងនូវឈ្មោះបស់នាង មិនត្រឹមតែសមាជិកក្រុមប៉ុណ្ណោះទេ សូម្បីតែវិស័យភាពយន្តក៏ Jisoo បាននិងប្រឹងអភវឌ្ឍន៍ខ្លួនយ៉ាងពេញទំហឹងដូចគ្នាផងដែរ។
ចំណាត់ថ្នាក់លេខ៥ Im Yoona ទ្រព្យសម្បត្តិ ៣០ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-194.png)
im Yoon-ah ឬ Yoona គឺជាតារាចម្រៀង និងជាតារាសម្តែងដ៏ល្បីល្បាញនាបច្ចុប្បននេះ បន្ទាប់ពីហ្វឹកហាត់អស់រយៈពេល៥ ឆ្នាំ នាងបានបង្ហាញខ្លួនជាសមាជិកក្រុម Girls’ Generation នៅខែសីហា ឆ្នាំ ២០០៧ ដែលបានក្លាយជាសិល្បករមានកេរ្តិ៍ឈ្មោះបំផុតនៅកូរ៉េខាងត្បូង និងជាក្រុមចម្រៀងនារីដ៏ពេញនិយមបំផុតទូទាំងពិភពលោក។
ចំណាត់ថ្នាក់លេខ ៤ Bae Suzy ទ្រព្យសម្បត្តិសុទ្ធ ៣៤ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-192-1024x650.png)
អតីតសមាជិកក្រុមចម្រៀងស្រី Miss A ក្រោមផលិតកម្ម JYP Entertainment រូបនេះនេះអ្នកគាំទ្រនាងតាំងពីដើមដំបូងប្រាកដជាបានស្គាល់ពីភាពតស៊ូរបស់នាងក្នុអអាជីពសិល្បៈកូរ៉េនេះជាក់ជាមិនខាន។ បើទោះបីជានាងមិនល្បីល្បាញក្នុងពិភពចម្រៀងក្ដីប៉ុន្តែងាកមកកាន់វិថីសម្ដែងវិញនាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនទូទាំងពិភពលោក។
ចំណាត់ថ្នាក់លេខ៣ Sandara Park ទ្រព្យសម្បត្តិសុទ្ធ ៣៩ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-193-1024x576.png)
អតីតសមាជិករូបនេះ 2NE1 បានចំណាយពេលរបស់នាងជិត១៥ឆ្នាំំ ចាប់តាំងពីនាងផ្ដើមដំបូងក្នុងនាមជាក្រុមតារា K pop។ មិនត្រឹមតែប៉ុណ្ណឹងទេ បច្ចុប្បន្ននេះ Sandara ក៏ជាតារាសម្តែង និងជាពិធីករទូរទស្សន៍រដ៏ល្បីល្បាញ។ លើសពីនេះ នាងបានសាងកេរ្តិ៍ឈ្មោះនៅហ្វីលីពីនក្នុងនាមជាបេក្ខនារីក្នុងកម្មវិធី Star Circle Quest ក្នុងឆ្នាំ ២០០៤ បន្ទាប់មកនាងទទួលបានជោគជ័យក្នុងអាជីពសម្ដែង និងច្រៀង មុនពេលត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០០៧។
ចំណាត់ថ្នាក់លេខ២ Lee Hyo-ri ទ្រព្យសម្បត្តិសុទ្ធ ៤៣ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-191-1024x683.png)
ថ្វីបើ Lee Hyo-ri មិនមែនជាបុគ្គលល្បីខ្លាំងដូចតារា Kpop ផ្សេងទៀតក៏ពិតមែនប៉ុន្តែតារាចម្រៀងស្រីរូបនេះ ក៏ជាអ្នកផលិតកំណត់ត្រា សកម្មជន តារាសម្តែង និងជាពិធីករទូរទស្សន៍ផងដែរ។ អាជីពដ៏ប៉ិនប្រសប់និងពហុជំនាញរបស់នាងបានធ្វើឲ្យ Lee Hyo-ri ត្រូវបានគេដាក់ឈ្មោះថា “Nation’s Fairy” ក្នុងអំឡុងពេល Family Outing របស់នាង នាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារីកូរ៉េខាងត្បូង Fin.K.L ប៉ុន្តែចាប់តាំងពីពេលនោះមកបានក្លាយជាសិល្បករទោលតែម្ដង។
ចំណាត់ថ្នាក់លេខ ១ IU ឬ Lee Ji Eun ទ្រព្យសម្បត្តិសុទ្ធ ៥៥ លានដុល្លារ
![](https://www.kampucheathmey.com/wp-content/uploads/2024/02/1-2-1024x614.jpg)
មិនមែនជារឿងចម្លែកនោះទេដែលតារាចម្រៀងទោល IU ឬLee Ji-eun មានទ្រព្យសម្បត្តិស្មើនឹងសេដ្ឋីនី។ តួឯកស្រីក្នុងរឿង “Hotel del luna” រូបនេះបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងផង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងផង។ ជាពិសេស នាងបានចុះហត្ថលេខាជាមួយ LOEN Entertainment ចាប់តាំងពីឆ្នាំ ២០០៧ ក្នុងនាមជាអ្នកហាត់ការ ហើយបានបង្ហាញខ្លួនជាតារាចម្រៀងនៅអាយុ ១៥ ឆ្នាំមកម៉្លេះ។ ដូច្នេះមិនមែនជារឿងចម្លែកនោះទេដែលនាងមានទ្រព្យចាយសឹងតែមួយជីវិតមិនទាំងអស់ផង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កន្លងផុតទៅ២០ឆ្នាំ Lee Young Ae ត្រៀមសម្តែងរឿង “ជីវិតនាងចាំងគីម” វគ្គ២
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច