Connect with us

ជីវិតកម្សាន្ដ

សេដ្ឋីជំនួញកែភេទថៃ  Anne​ បង្ហោះសារទាំងក្រេវក្រោធ ចំអកអ្នកចាក់ពីក្រោយខ្នង​រឿងកម្មវិធីបវរកញ្ញា​ចក្រវាល

បានផុស

នៅ

បន្ទាប់ពីអ្នកជំនួញកែភេទ និងមហាសេដ្ឋីថៃ Anne Jakrajutatip បានបង្ហោះលើ Facebook ទាំងកំហឹងយ៉ាងខ្លាំង ដោយប្រយោគរបស់នាងក្នុងន័យចំអកដល់បុគ្គលអាថ៌កំបាំង ដែលរកស៊ីដូចគ្នាតែគំនិតស្មោកគ្រោក ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​រាជិនី​សម្រស់​​សម្រុកចូលទៅ​តាមដាន​ជាង​១២​លាន​ឯណោះនាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៤ អ្នកកាន់កាប់កម្មវិធី Miss Universe រូបនេះ បានសរសេរសារដ៏វែងអន្លាយមួយតាមរយៈ Facebook ផ្ទាល់ខ្លួនរបស់នាងថា “Anne ចង់សំដៅលោកពូម្នាក់ ហើយចង់បង្រៀនគាត់ថា ការរកស៊ីគួរគោរពម្ចាស់ផ្ទះ ដោយសួរទល់មុខគ្នាមិនមែនលួចលាក់ ហើយមិនមែនមកសួរមនុស្សនៅខាងក្នុងពីការសម្ងាត់ណាមួយទេ។ បើមិនពេញចិត្តគ្នា សូមឈប់និយាយអាក្រក់ពីខ្ញុំ ការធ្វើបែបនេះមិនមែនជាមនុស្សចាស់គួរឲ្យគោរពបន្តិចណាឡើយ។ ជាពិសេស វាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អ​ ជាមួយមនុស្សប្រភេទនេះឡើយ”។

ទោះយ៉ាងណាក៏ដោយ នៅពេលដែលការបង្ហោះរបស់មេ​ Miss Universe ត្រូវបានផ្សព្វផ្សាយ ប្រការ​នេះ​បាន​ធ្វើ​ឲ្យមហាជន​ជា​ច្រើន​ដែលតាម​ដាន ​និងមានចំងល់ថា តើលោកពូដែលនាងសំដៅ​លើជា​នរណា​ពិតប្រាកដ? ស្របពេលដែលទស្សនិកជនមួយចំនួនធំហាក់សន្ធិដ្ធានថា រឿង​នេះអាច​ពាក់ព័ន្ធ​នឹង​មុខ​ជំនួញ​របស់​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Universe) ដែល​ទើប​មាន​ការ​ប្រកាសលក់ ដោយសារតែបញ្ហាក្ស័យធន់។

ព្រមជាមួយគ្នានេះថែមទៀត អ្នកគាំទ្រនៅតែមានងចំងល់យ៉ាងខ្លាំង ដែលបង្កឲ្យអ្នកជំនួញកែភេទរូបនេះខឹងសម្បារមិនធ្លាប់ឃើញពីមុន។ ក្នុងនោះផងដែរ មហាជនរួមទាំងហ្វេនរបស់កម្មវិធី Miss Universe បានចូលមកលើកទឹកចិត្តដល់រូបនាង។ ប៉ុន្តែក្នុងការបញ្ចេញមតិនោះ ក៏មានអ្នកខ្លះទៀតចង់ដឹងថាលោកពូម្នាក់នោះជានរណា?

យ៉ាងណាមិញ ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ថា​ បញ្ហា​នេះ​ជា​អ្វី​នៅ​ឡើយ​ទេ ហើយ​តើ​នាងមាន​ន័យ​សំដៅដល់​អ្នក​ណាម្នាក់ក្នុងវិស័យកម្សន្ត? ប្រិយមិត្ត​អ្នកអានមានតែ​រង់ចាំ​ស្តាប់​ការ​ពន្យល់​ច្បាស់​លាស់​ ឬអាចផ្ដល់បទសម្ភានស៍ពី​អគ្គនាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន JKN Global Group Public Company Limited (JKN) រូបនេះតែប៉ុណ្ណោះ។ ក្នុងពេលដែលនាពេលថ្មីៗ កម្មវិធី Miss Universe របស់ថៃ អាចនឹងត្រូវដូរម្ចាស់ថ្មី ក្រោយ Anne Jakrajutatip កាន់កាប់ត្រឹមរយៈពេល២ឆ្នាំ៕

អត្ថបទ៖​​ សាង ស្រីល័ក្ខ

ចុចអាន៖សមាជិកសភាបក្សចលនាឆ្ពោះទៅមុខមួយរូប មានវង្សត្រកូលពីគ្រួសារសេដ្ឋីថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម