Connect with us

ជីវិតកម្សាន្ដ

ថតរូបអាក្រាតកាយដូចគ្នាមែន តែ Kratae ​បដិសេធថា អត់បានចម្លងស្ទាយអ្នកណាទេ

បានផុស

នៅ

រឿងរ៉ាវរវាងអ្នកគាំទ្រនិងអ្នកគាំទ្របានក្លាយជាបញ្ហាដ៏ក្ដៅគគុក បន្ទាប់ពីតារាចម្រៀងថៃ Kratae R-Siam បានបញ្ចេញនូវឈុតអាក្រាតកាយអត្ថន័យ Cupid ដើម្បីស្វាគមន៍​ខែ​នៃ​សេចក្ដី​ស្រឡាញ់។ ប៉ុន្តែបែរជាត្រូវ​អ្នក​លេង​អ៊ីនធឺណិតរិះគន់ថា នាងចម្លងស្ទាយរបស់​ Janie ទៅវិញ។

តាមរយៈគណនីផ្ទាល់ខ្លួនរបស់តារាចម្រៀងនិយមស្លៀកពាក់សិចស៊ីរូបនេះ បានបង្ហោះនូវឈុតអាក្រាតកាយ ដោយនាងពាក់ស្លាប​ពណ៌​ក្រហម អមនឹងចំណងជើងដ៏ក្តៅគគុកថា “unleash your inner desire and ignite those fiery connection” មានន័យថា បញ្ចេញសេចក្តីប្រាថ្នាខាងក្នុងរបស់អ្នក ហើយបញ្ឆេះទំនាក់ទំនងដ៏ក្តៅគគុកទាំងនោះ”។

បន្ទាប់ពីរូបនាងផ្ទាល់បានបង្ហោះមិនទាន់បានប៉ុន្មាននាទីផង អ្នកគាំទ្រប្រុស-ស្រីជាច្រើន សម្រុកចូលមកបញ្ចេញមតិសរសើរនូវរាងរៅស្រឡូនស្អាត បើទោះបីជាយកដៃបិតបាំងដើមទ្រូងឬកន្លែងសំខាន់ណាមួយក៏ដោយ។ ក្នុង​ចំណោម​អ្នកបញ្ចេញមតិ​សរសើរ​ ក្នុងនោះមានមហាជនផ្សេងទៀតបានបញ្ចាក់ច្បាស់ៗថា Kratae លួច​ចម្លងស្ទាយ​ពី​រៀមច្បង​ក្នុង​វិស័យ​សិល្បៈ​ថៃគឺ Janie Tienphosuwan​ ដែលទើបបង្ហោះរូបភាពអាក្រាតកាយមុននាងប៉ុន្មានថ្ងៃប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ មិនរង់ចាំយូរនាំសៅហ្មងចិត្ត Kratae R-Siam បានមកឆ្លើយតបក្រោម Comment វិញថា រូបរាងរបស់នាងមានស្លាបក្រហមមិនដូចរបស់ Janie នោះទេ ព្រោះស្លាបទេវតាមានពណ៌ផ្សេងៗពីគ្នា។ ជាងនេះទៅទៀត នាងបានថតរូបមួយសន្លឹកនេះកាលពីចុងខែមករា ហើយរង់ចាំតែថ្ងៃបញ្ចេញ និងត្រៀមខ្លួនស្វាគមន៍ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។​ ជាពិសេស ប្រធានបទដែលនាងបង្ហោះគ្មានន័យអីស៊ីជម្រៅ ក្រៅពីបែប Cupid បញ្ចាក់ពីក្ដីស្រលាញ់នោះទេ។​ ប៉ុន្តែ​ប្រហែល​ជា​រឿង​ចៃដន្យ​ ដែល​នាងនិងអ្នកម្ដាយកូនមួយ Janie មានគំនិតថតដូចគ្នា​ ប៉ុន្តែនាងក៏សូមបញ្ចាក់ថា អត់បានចម្លងស្ទាយអ្នកណាទេ។

ទោះ​បី​ជា​រឿង​នេះ​ត្រូវ​បាន​គេ​និយាយ​ច្រើនថា ចម្លងស្ទាយគ្នាក៏ពិតមែន ប៉ុន្តែងាកទៅកាន់រៀមច្បងស្រីម្នាក់ទៀតក្នុងវិស័យកម្សាន្ត Ploy Chermarn​ បានបញ្ចេញមតិសរសើរពីសម្រស់​ Kratae ទាំងភ្ញាក់ផ្អើលថា អូព្រះ! មិនទាន់ដល់ខែមេសាផង ហ៊ានបញ្ចេញឈុតក្ដៅរោលរាលទៅហើយ។ ស្អាតខ្លាំងៗណាស់!

សូមជម្រាបដែរថាកាលពីថ្ងៃទី ០១​ ខែកម្ភៈ អ្នកម្ដាយកូនមួយ Janie បាន​បង្ហោះ​រូប​ភាពដែល​ធ្វើ​ឲ្យ​កក្រើកទាំង​វិស័យ​សិល្បៈនិងទស្សនិកជនជាច្រើនមិននឹកស្មានថា នាងហ៊ានដល់ថ្នាក់អាក្រាតកាយ បង្ហាញរាងរៅដ៏ស្រឡូនចែកជូនដល់ភ្នែកជាច្រើនគូក្នុងបណ្ដាញអ៉ិនធើណេត។ ស្របពេលដែលពាក្យចចាមអារ៉ាមលែងលះស្វាមី ក៏កំពុងត្រូវបានទស្សនិកជនតាមដានយ៉ាងខ្លាំងផងដែរ៕

រូបភាពខាងក្រោមជារូបដែលតារាថៃ Janie បង្ហោះប៉ុន្មានថ្ងៃមុន

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីជំនួញកែភេទថៃ  Anne​ បង្ហោះសារទាំងក្រេវក្រោធ ចំអកអ្នកចាក់ពីក្រោយខ្នង​រឿងកម្មវិធីបវរកញ្ញា​ចក្រវាល

ចុចអាន៖តារាថៃ Janie បង្ហោះរូប៣សន្លឹកអាក្រាតកាយ ផ្អើលបណ្ដាញសង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម