ជីវិតកម្សាន្ដ
រូបថត ៣ សន្លឹករម្លឹកអតីតកាលតារាភាពយន្តជើងចាស់ អម្ពរ ទេវី នៅតែទទួលការចាប់អារម្មណ៍ខ្លាំង
តារាសម្ដែងជើងចាស់ល្បីឈ្មោះអំឡុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ អ្នកនាង អម្ពរ ទេវី ថ្មីៗនេះបានទម្លាយរូបថតអនុស្សាវរីយ៍ចំនួន ៣ សន្លឹក រម្លឹកដល់អ្នកគាំទ្រព្រោះតែខ្លាចគេភ្លេចមុខ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ តាមរយៈរូបថតនេះអ្នកនាង អម្ពរ ទេវី នៅតែរក្សាបានការគាំទ្រ និងនឹករលឹកពីមហាជន។

ថ្វីត្បិតតារាសម្ដែងពូកែទេពកោសល្យសិល្ប:អ្នកនាង អម្ពរ ទេវី បានឃ្លាតឆ្ងាយពីវិថីសិល្ប:យូរឆ្នាំហើយក្តី តែសម្រាប់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរួមទាំងការគាំទ្រ គឺតារាភាពយន្តរូបនេះនៅតែមានឥទ្ធិពលរក្សាបានតំណែងនេះដូចមុន។ ម្យ៉ាងទៀត រាល់ពេលអ្នកនាង អម្ពរ ទេវី លេចវត្តមានមកលេងស្រុកខ្មែរម្តងៗ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាអ្នកគាំទ្រ និងផលិតករភាពយន្តខ្មែរ។

ដោយឡែកចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងអ្នកនាង អម្ពរ ទេវី បានបញ្ចេញរូបភាពអតីតកាលរបស់ខ្លួនចំនួន ៣ សន្លឹកទៅកាន់អ្នកគាំទ្រដោយក្នុងនោះអ្នកនាងបានភ្ជាប់សំណេរខ្លីដែលមាន ខ្លឹមសារថា “ខ្ញុំPost រូបថតនេះដើម្បីកុំឲ្យ my amazing fans around the worldភ្លេចខ្ញុំ“។ យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនបានចូលទៅខមមិនតបវិញថា ពួកគេនៅតែចងចាំ និងមិនភ្លេចឡើយតារានៅក្នុងដួងចិត្ត។
សូមបញ្ជាក់ថាតារាសម្តែងអ្នកនាង អម្ពរ ទេវី បានកើតនៅឆ្នាំ១៩៧០ ហើយនាងបានឈានជើងចូលប្រឡូកក្នុងវិស័យភាពយន្ដនាឆ្នាំ១៩៨៧ ដល់ ឆ្នាំ២០០១ ពោលគឺរយៈពេល ២២ឆ្នាំ ហើយដែលនាងបានចាកចេញពីអាជីពចាស់មួយនេះ។ ប៉ុន្ដែតាំងពីចេញទៅរស់នៅអាមេរិកជាង ១០ឆ្នាំនោះអ្នកនាងអម្ពរ ទេវី ធ្លាប់បានមកថតភាពយន្ដចំនួន ២លើក មកហើយដូចជានៅឆ្នាំ២០១៧ អ្នកនាងបានមកសម្ដែងរឿង”ទឹកចិត្តម្ដាយសម័យថ្មី” របស់ផលិតកម្មផ្កា៥ ដឹកនាំដោយលោកស្រី ពាន់ ភួង បុប្ផា និងរឿង ”ឆន្ទា” របស់LD។

ក្រោយប្រារព្ធខួបកំណើតអាយុ៥០ ផ្លាយនេះអ្នកនាង ទេវី ក៏បានចុះមកខ្មែរជាថ្មីនៅអំឡុងខែតុលាឆ្នាំ២០២៣ ដើម្បីថតរឿង ”អប្សរា មហាអង្គរ” ដែលដឹកនាំដោយលោក ហ្វៃ សំអាង ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ