ជីវិតកម្សាន្ដ
ឈ្នះពានរង្វាន់ Grammy លើកទី ១៣ ភ្លាម Taylor Swift ឆ្លៀតប្រកាសអាល់ប៊ុមថ្មីភ្លែត
ក្នុងអំឡុងពេលសុន្ទរកថាទទួលពានរង្វាន់ទី១៣ ក្នុងកម្មវិធី Grammys លើកទី៦៦ កាលពីថ្ងៃទី០៤ ខែកុម្ភៈ តារាចម្រៀងប៉ុប Taylor Swift បានប្រកាសថា អាល់ប៊ុមបន្ទាប់របស់នាងដែលមានចំណងជើងថា The Tortured Poet’s Department នឹងមកដល់នៅថ្ងៃទី ១៩ ខែមេសាខាងមុខនេះ។

យោងតាមការចុះផ្សាយពីសាព័ត៌មាន People បញ្ចាក់ថា អាល់ប៊ុម Midnights របស់ Taylor Swift បានឈ្នះពានរង្វាន់ Best Pop Vocal Album លើបេក្ខភាពផ្សេងទៀតដូចជា Olivia Rodrigo’s Guts, Ed Sheeran’s -, Miley Cyrus’ Endless Summer Vacation និង Kelly Clarkson’s Chemistry។
ក្នុងនោះផងដែរទស្សនិកជនក្នុងកម្មវិធីបានឃើញតារាចម្រៀងប្រុស Bono សមាជិកក្រុមតន្រ្តីរ៉ុក U2 បានប្រគល់ពានរង្វាន់ដល់ Taylor Swift ខណៈដែលពានរង្វាន់មួយនេះជាពានទី១៣ដែលទទួលបាន ហើយដូចដែលនាងបានចង្អុលបង្ហាញក្នុងអំឡុងពេលសុន្ទរកថា លេខ ១៣ គឺជាលេខសំណាងរបស់នាង ។
ចេញផ្សាយក្នុងខែតុលា ឆ្នាំ ២០២២ Midnights បានសម្គាល់អាល់ប៊ុមស្ទូឌីយោដើមទីដប់របស់ Swift និងបង្កើតបានការពេញនិយមយ៉ាងខ្លាំងនៅលើ Billboard Hot 100 ជាមួយនឹង “Anti-Hero” ដែលជាប់លេខ១ទទួលបានកំណត់ត្រាប្រចាំឆ្នាំ ជាបទចម្រៀងប្រចាំឆ្នាំ និងការសម្តែងទោលល្អបំផុត ចំណែក “Lavender Haze” និង “Karma” ដែលទាំងពីរឈានដល់លេខ ២ នៅលើតារាង រហូតត្រូវបានតែងតាំងនៅក្នុងប្រភេទ Best Pop Duo/Group Performance ថែមទៀតផង។
លើសពីនេះទៀតដែរ ជាការភ្ញាក់ផ្អើលមួយក្នុងអំឡុងពេលសុន្ទរកថារបស់នាងនៅក្នុងកម្មវិធី Video Music Awards2022 នៅពេលដែលនាងបានឈ្នះពានរង្វាន់សម្រាប់វីដេអូប្រចាំឆ្នាំជាមួយនឹង “All Too Well (10 Minute Version) (Taylor’s Version)” ជាមួយនឹងជ័យជម្នះនោះ នាងបានបំបែកឯតទគ្គកម្មសម្រាប់ VMAs ភាគច្រើនសម្រាប់វីដេអូប្រចាំឆ្នាំ។ ឆ្នាំនេះជាលើកទី ២ ដែលតារាចម្រៀងប៉ុបបានឈ្នះពានរង្វាន់ Best Pop Vocal Album នៅ Grammys ដែលពីមុន នាងធ្លាប់ឈ្នះកាលឆ្នាំ ២០១៦ ម្ដងរួចទៅហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកនាំពាក្យសេតវិមានចេញមុខនិយាយ ក្រោយធ្លាយរូបថតអាសអាភាសរបស់ Taylor Swift

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?