Connect with us

ជីវិតកម្សាន្ដ

តួលោកតាក្នុងរឿង “Squid Game” លាឈប់ពីភាពយន្តថ្មី ក្រោយជា​ប់ក្ដីក្ដាំបៀតបៀនកេរខ្មាស

បានផុស

នៅ

នៅថ្ងៃទី ០៥ ខែកុម្ភៈ អ្នកតំណាងរបស់ Lotte Entertainment បានប្រកាសថា លោកតា O Yeong-su បានសម្រេចចិត្តលាឈប់ពីភាពយ​ន្តក្រោមចំណងជើងថា Big Family ខណៈដែល Lee Soon Jae នឹងទទួលតួនាទីជំនួសគាត់វិញ។ យោងតាមការចុះផ្សាយពីសារព័ត៌មាន ​Allkpop បានបញ្ចាក់មុននេះបន្តិចប៉ុណ្ណោះ។

Big Family គឺជាខ្សែភាពយន្តថ្មីដែលដឹកនាំដោយអ្នកដឹកនាំរឿង Yang Woo Seok នៃរឿង “The Attorney” និង “Steel Rain” ។ ភាពយន្តនេះរៀបរាប់ពីដំណើររឿងចៅៗគួរឲ្យស្រលាញ់មកលេងម្ចាស់ហាងនំប៉ាវមួយឈ្មោះថា Pyeong Man Ok ដែលអាជីវកម្មគ្រួសារជិតត្រូវបញ្ចប់ដោយសារតែកូនប្រុសរបស់គាត់បានបួសជាព្រះសង្ឃ។ ខ្សែភាពយន្តនេះក៏មានការចូលរួមសម្តែងដោយ Kim Yun Seok, Lee Seung Gi, និង Kang Han Na ផងដែរ។

កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ យោងតាមរបាយការណ៍បានបញ្ចាក់ថា តារាសម្ដែងវ័យចំណាស់ O Yeong-su ត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងរាងកាយមិនសមរម្យជាមួយស្ត្រីម្នាក់ក្នុងឆ្នាំ ២០១៧។ ភាគីរបស់ O Yeong-su បានបដិសេធការចោទប្រកាន់ក្នុងអំឡុងពេលស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាដោយនិយាយថា “ខ្ញុំគ្រាន់តែកាន់ដៃនាងដើម្បីណែនាំផ្លូវ” ។ ប៉ុន្តែកាលពីពីពេលថ្មីៗនេះផងដែរ អយ្យការបានស្នើឲ្យកាត់ទោស O Yeong-su ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ក្រោមការចោទប្រកាន់ពីបទរំលោភបំពាន​ ហើយសវនាការ​កាត់​ទោស​គាត់​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២៤។

សូមជម្រាបជូនថា O Yeong-su បានបង្ហាញខ្លួននៅក្នុងស៊េរីរឿង Squid Game របស់ Netflix ក្នុងនាមជា Oh Il Nam ដែលទទួលរងពីដុំសាច់ក្នុងខួរក្បាល ហើយបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមក្នុងផ្នែកទូរទស្សន៍នៅឯ Golden Globe Awards នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa ទទួលកំណត់ត្រាខ្ពស់លើទូរទស្សន៍បារាំង ក្រោយការសម្តែងបទចម្រៀងទោលបានបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម