Connect with us

ជីវិតកម្សាន្ដ

Janie គ្រវាត់ចោលសម្ដីមនុស្សដៀលរូបរាងស្គមស្គាំង ហើយថានាងដឹងខ្លួនកំពុងធ្វើអីហើយ

បានផុស

នៅ

ដូចដែលទស្សនិកជនដឹងស្រាប់ហើយថា Janie Tienphosuwan ​ជា​តារា​ស្រី​ដ៏​ស្រស់​ស្អាត​មួយ​រូប​ដែល​ស្រលាញ់​សុខភាព និង​ប្រឹងប្រែង​ហាត់ប្រាណ​ជា​ប្រចាំ។ ក្នុងនោះផងដែរ អ្នក​លេង​បណ្ដាញ​សង្គម​ចាប់​អារម្មណ៍​ជា​ពិសេស​លើ​រូប​រាងស្វែលស្អាត ហើយ​តាម​ដាន​របៀប​រស់​នៅ​របស់​នាងយ៉ាងលម្អិតថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការរិះគន់ឥតឈប់ឈរទាក់ទងនឹងរូបសម្រស់របស់នាង ទើបពិធីករប្រុសដ៏ល្បីប្រចាំប្រទេសថៃ​ លោក WOODY បានសម្រេចធ្វើបទសម្ភាសន៍ជាមួយអ្នកម្ដាយកូនមួយរូបនេះភ្លាមៗតែម្ដង។ តាមរយៈការសម្ភាសន៍នោះពិធីករ WOODY បានចោតជាសំណួរមុនដំបូងទៅកាន់ Janie ថា គ្រប់គ្នានៅក្នុងវិស័យកម្សាន្តនិងអ្នកគាំទ្របានឃើញពីភាពខុសប្លែករបស់ Jane រហូតចោតជាសំណួរឈឺៗមកកាន់ Jane ថា នាងឈឺឬមានរោគាក្នុងខ្លួនមែនអត់? ប៉ុន្តែតាមដែលមើលរូបភាពលើ ​IG​ គឺថា Jane ស្គមជាងមុនទ្វេរដងទៀត។ ប៉ុន្តែហេតុអ្វីបានជាវាមើលទៅស្តើងខ្លាំងបែបនេះ?

មិនឲ្យរង់ចាំយូរ ពីពិធីករ WOODY​ និងទស្សនិកជនដែលរង់ចាំស្ដាប់ចម្លើយចេញពីផ្ទាលមាត់តួស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា”​ បានសារភាពត្រង់ៗថា នាងពិតជាធ្លាប់ឮនូវប្រយោគគេសួរថាហេតុអីស្គមជាងមុនម៉្លេះ? ដែលតាមពិតទៅនេះគឺស្ទីលនៃការថតរូបនៃមុំឬជ្រុងណាមួយដែលមើលទៅធ្វើឲម្យនាងកាន់តែស្គម។ ប៉ុន្តែនៅពេលអ្នកគាំទ្របានឃើញនាងនៅខាងក្រៅទើបដឹងថា នាងអត់បានស្គមដូចរូបភាពដែលបង្ហោះលើគណនី IG សូម្បីតែបន្តិចណា។

ទោះបីជាយ៉ាងណា តារាសម្ដែង ​Janie បានទទួលស្គាល់ថា នាងពិតបានស្រកទំងន់អស់ជាង៩គីឡូមែន។ ព្រោះ​កាល​នៅ​ជា​តួ​ឯក​គឺ​ត្រូវរក្សា​សមាមាត្រ​ជាតារាសម្ដែង។ ប៉ុន្តែពេលនេះ ក្លាយជាតារាបង្ហាញម៉ូដឲ្យផលិតផល ដូច្នះត្រូវតម្រូវតាមទីផ្សារវិញ។

លើសពីនេះ Janie បញ្ចាក់ច្បាស់ម្ដងទៀតថា “ខ្ញុំមិនខ្វល់ថាអ្នកណាយល់ឃើញបែបណា ចំពោះរូបរាងរបស់ខ្ញុំនោះទេ។ អ្វីដែលសំខាន់គឺយើងយល់ពីខ្លួនឯងច្បាស់! Jane កើតមកតែម្នាក់ឯង ស្លាប់ក៏ស្លាប់តែម្នាក់ឯង ថ្ងៃនេះខ្ញុំក៏មិនបានធ្វើអ្វីដែលធ្វើឲ្យនរណាម្នាក់មានបញ្ហាអ្វីនោះទេ។ Jane មានសិទ្ធិគ្រប់គ្រាន់ដើម្បីការពារខ្លួនឯឯ ពីមនុស្សនិយាយអាក្រក់ឬតិះដៀលរូបរាង។ ដឹងត្រឹមថាពេលនេះខ្ញុំមិនបានមកទីនេះដើម្បីពន្យល់ ប៉ុន្តែថ្ងៃនេះ Jane ថែរក្សាខ្លួនឯង ហើយចង់កំណត់ស្តង់ដាររបស់ខ្លួនឯងឡើងមក”។

យ៉ាងណាមិញ នៅឆាកចុងក្រោយនៃកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយពិធីករ WOODY​ តារាសម្ដែងរៀមច្បងរូបនេះបានបញ្ចាក់ទៀតថា នាងអត់ខ្វល់អ្នករិះគន់នាងថាជាមនុស្សចម្លែកឡើយ។ មិនមែននាងមិនដឹងទេថា មានមនុស្សចូលមកបញ្ចេញមតិយោបល់មានទាំងអ្នកព្រួយបារម្ភនិងរិះគន់នោះ។ ប៉ុន្តែនាងនៅតែអរគុណដល់អ្នកគាំទ្រ ដែលទទួលយកនាងមិនថានាងផ្លាស់ប្ដូរបែបណាឡើយ៕

Janie​ និងពិធីករលោក WOODY​

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួឆ្នាស​ Natinee ​ប្រកាសរៀប​​មង្គលការជាមួយស្វាមី ​ក្រោយ​ពន្យារ​ពេល​ជិត៤​ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម