Connect with us

ជីវិតកម្សាន្ដ

ក្រោយចេញពីពន្ធនាគារ តារាម៉ូដែលវៀតណាម Ngoc Trinh​ ចេញមុខសុំទោស និងសន្យាកែខ្លួន

បានផុស

នៅ

បន្ទាប់ពីប៉ុន្មានថ្ងៃនៃការវិលត្រលប់មកផ្ទះវិញ តារាម៉ូដែល Ngoc Trinh បានចែករំលែកអំពីពេលវេលាស្ថិតក្នុងពន្ធនាគារ ដោយរូបនាងបានចេញមុខសុំទោសទៅកាន់សាធារណជន និងនិងសន្យាកែខ្លួន។ ក្រោយត្រូវតុលាការសម្រេចព្យួរទោសឲ្យនៅក្រៅឃុំ។

តាមរយៈទំព័រផ្ទាល់ខ្លួន តារាសិចស៊ីប្រចាំប្រទេសវៀតណាម Ngoc Trinh បានរៀបរាប់នូវកំហុសឆ្គងដែលខ្លួនប្រព្រឹត្តកន្លងមកជាមួយគ្រូបង្រៀនបើកបរម៉ូតូថា “ថ្ងៃនេះ បន្ទាប់ពីអស់ពេលដ៏យូរ Trinh មានឱកាសបានជួបអ្នកគាំទ្រម្ដងទៀត អ្នកដែលតែងតែគាំទ្រ និងលើកទឹកចិត្ត Trinh តាំងពីយូរយារណាស់មកហើយ។​​ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋ និងច្បាប់ដែលបានផ្តល់ឱកាសឲ្យរូបនាងខ្ញុំបានវិលមករស់នៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីបំពេញក្តីសុបិន និងការងារដែលមិនទាន់បានបញ្ចប់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនោះ តារាសម្ដែង​និយមស្លៀកពាក់សិចស៊ីរូបនេះថែមទាំងបញ្ចាក់ទៀតថា “ពេលនេះខ្ញុំចង់សុំទោសដោយស្មោះចំពោះអ្នកជុំវិញខ្លួនដែលរងផលប៉ះពាល់ដោយទង្វើរបស់ខ្ញុំ។ ពេលវេលាកន្លងមក ក៏ជាឱកាសសម្រាប់ខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯងផងដែរ”។ រាល់​រឿង​ដែល​កើត​ឡើង​ក្នុង​ជីវិត​សុទ្ធ​តែ​មាន​ការ​ខាត​បង់​និង​ចំណេញ។ ប៉ុន្តែ Trinh នៅតែមើលឃើញវាក្នុងន័យវិជ្ជមាន​​ ជាពិសេសនាងពិតជាជា​រំជួល​ចិត្ត​និង​ភ្ញាក់​ផ្អើល​ ដោយ​សារ​តែ​នាង​មិន​បាន​គិត​ថា​គ្រប់​គ្នា​ស្រឡាញ់​នាង​ខ្លាំង​ណាស់​។ នេះគឺជាឱសថខាងវិញ្ញាណដ៏មានតម្លៃ ជួយនាងឲ្យរស់ឡើងវិញ ដើម្បីបំភ្លេចថ្ងៃដ៏អាប់អួរនាពេលថ្មីៗនេះ។

លើសពីនេះ ​អតីតបវរកញ្ញាអន្តរជាតិវៀតណាមបានបញ្ចាក់ទៀតថា ក៏ដោយសារតែចំណង់ចំណូលចិត្ត ហើយមិនអើពើនឹងផលប៉ះពាល់ និងផលវិបាកទៅថ្ងៃមុខ។ ក្នុង​នាម​ជា​សាធារណជន នាងដឹង​ថា នាង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​ក្នុង​ការ​បញ្ជូន​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ស្តង់ដារ​​ដល់​ក្មេង​ជំនាន់​ក្រោយ។ ចាប់ពីពេលនេះតទៅនាងនឹងព្យាយាមកែលម្អខ្លួនឯង នាំយកតម្លៃវិជ្ជមានដល់សហគមន៍តាមរយៈការងារ និងរបៀបរស់នៅប្រកបដោយសុខភាពល្អ ហើយនឹងខិតខំបន្ថែមទៀតដើម្បីកសាងរូបភាពល្អៗ រួមចំណែកដល់សង្គមជាតិ។

មិនតែប៉ុណ្ណោះ បន្ទាប់ពីត្រលប់មកផ្ទះវិញ Ngoc Trinh​​ ក៏បានបង្ហាញពីអារម្មណ៍របស់នាង ក៏ដូចជានៅយប់ដំបូង គឺនាងនៅរហូតដល់ព្រឹកដើម្បីធ្វើអ្វីមួយ។ នាងចែករំលែកថា “«”រឿងមួយទៀត Trinh ចង់ចែករំលែក គឺយប់ដំបូងបន្ទាប់ពីត្រឡប់មកផ្ទះវិញ ខ្ញុំដេកលើគ្រែដែលធ្លាប់ស្គាល់ ភួយក្តៅ និងពូកទន់ៗ មានក្លិនក្រអូប គ្រប់គ្នាទាយថា Trinh​​ នឹងគេងលក់ស្រួលមែនទេ”? នោះជាការពិត ប៉ុន្តែមុននោះ Trinh បានដេកពេញមួយយប់ ហើយនៅរហូតដល់ព្រឹក ដើម្បីអានមតិគាំទ្រ និងស្រលាញ់រាប់សែន ដែលមនុស្សបានផ្តល់ឲ្យនាង។

យ៉ាងណាក៏ដោយ បន្ទាប់​ពី​ជួបហេតុការណ៍អាក្រក់កើតលើនាង តារាសម្ដែងនិងម៉ូដែលវៀតណាម Ngoc Trinh ហាក់មានការភ្ញាក់រលឹកឡើងវិញ​ ព្រមទាំងបាន​ផ្លាស់​ប្តូរ​ច្រើន និង​ក្នុង​ទិសដៅ​វិជ្ជមាន​ជាង​មុន។ មុននេះ ក្រោយត្រលប់មកវិញ Ngoc Trinh បានបើកគណនីបណ្តាញសង្គមទាំងអស់ ដូចជា Facebook, Instagram ហើយភ្លាមៗនោះ ទទួលបានការចាប់អារម្មណ៍ និងតាមដានពីសហគមន៍ បន្ទាប់ពីគណនីទាំងនេះត្រូវបានបិទអស់រយៈពេលយូរដោយសារតែនាងស្ថិតក្នុងពន្ធនាគារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ទុះការចាប់អារម្មណ៍លើបុរសវៀតណាម២រូប លក់ផ្កាស្បៃរឿងមុនចូលឆ្នាំថ្មីមកដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម