Connect with us

ជីវិតកម្សាន្ដ

Taylor Swift ដើរកាត់មុខអតីតមិត្តប្រុស Harris យ៉ាងរំភើយ ក្នុងកម្មវិធី Grammys

បានផុស

នៅ

Taylor Swift បានដើរកាត់មុខអតីតមិត្តប្រុសរបស់នាងគឺតារាចម្រៀងនិងផលិតករ លោក Calvin Harris នៅឯពិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៤ ខណៈដែលពួកគេទាំងពីរបានម្លឹងមើលមុខគ្នាយ៉ាងស្ងៀមស្ងាត់ ដោយគ្មានប្រតិកម្មខឹង ឬបង្ហាញសញ្ញានៃការមិនពេញចិត្តណាមួយឡើយ។

តាមរយៈរូបភាពនិងឃ្លិបក្នុងពិធី បានធ្វើឲ្យអ្នក​គាំទ្រ​តាម​ដាន​យ៉ាង​ជិត​ស្និទ្ធ​ចំពោះ Taylor Swift ដែលជា​តារា​ចម្រៀង​ស្រី​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​ ដោយនាងឈ្នះពានរង្វាន់ Grammy ៤ ដង ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ក្នុងពេលដែលនាងដើរឆ្លងកាត់អតីតមិត្តប្រុស Calvin Harris ក្នុងពិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៤ កាលពីថ្ងៃចន្ទ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អតីតគូស្នេហ៍របស់នាង Harris គ្រាន់តែចាប់ភ្នែកក្រឡេកមើល Taylor Swift ហើយបានចូលរួមអបអរសាទរជាមួយអ្នករួមតុនៅក្នុងព្រឹត្តិការណ៍នេះតែប៉ុណ្ណោះ។ លោកមិនបង្ហាញសញ្ញាណាមួយនៃការមិនពេញចិត្តគ្នារវាងអតីតដែលធ្លាប់មានឲ្យគ្នាឡើយ។

យ៉ាងណាមិញ ទោះបីទើបតែជួបគ្នាមួយរយៈពេលខ្លី ប៉ុន្តែអ្នកទាំងពីរមានបញ្ហាទំនាក់ទំនងរហូតឈានដល់បែកបាក់គ្នាជាច្រើនដង និងបញ្ហារឿងភាគផ្សេងៗរាប់មិនអស់។ ថ្វីបើពួកគេមិនបានបង្ហាញការខឹងស្អប់គ្នា ក្រោយសល់ត្រឹមអតិតក៏ពិតមែន ប៉ុន្តែនៅក្រៅឆាកឯណោះអតីតគូស្នេហ៍នេះត្រូវបានគេកោតសរសើរពីភាពស្ងប់ស្ងាត់របស់ពួកគេបែបវិជ្ជាជីវៈ និងមានចិត្តគំនិតជ្រះស្រឡះ ទោះមិនអាចរួមរស់ជាមួយគ្នាដូចមុន។

បន្ថែមពីលើនិន្នាការនៃការណែនាំមិត្តប្រុសថ្មីរបស់ Taylor Swift ដែលជាកីឡាករបាល់ទាត់ជនជាតិអាមេរិកដែលមានឈ្មោះថា Travis Kelce ធ្វើឲ្យតារាចម្រៀងដែលទទួលបានពានរង្វាន់នេះ ក៏ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រជុំវិញពិភពលោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈ្នះពានរង្វាន់ Grammy លើកទី ១៣ ភ្លាម Taylor Swift ឆ្លៀតប្រកាសអាល់ប៊ុមថ្មីភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ៦០ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

Sokha Hotels

ព័ត៌មានពេញនិយម