ជីវិតកម្សាន្ដ
ស្រី អ៊ីត ផ្ទុះប្រតិកម្ម ក្រោយមានបុគ្គលម្នាក់ប្រមាថដល់អ្នកមានគុណ
តារាកំប្លែងសម្បូរវោហារសព្ទអ្នកនាង ស្រីអ៉ីត បានផ្ទុះប្រតិកម្មដាក់ឲ្យចំៗ បន្ទាប់ពីមានបុគ្គលម្នាក់ដែលគេស្គាល់ថា ជាមហាសាច់អធិរាជ បានរិះគន់ និងជេប្រមាថតារាចម្រៀងនាយ ចឺម និងនាយ ក្រូច ដែលត្រូវជាបងប្រុស និងក្មួយបង្កើត។

យោងតាមសំណេររបស់តារាកំប្លែង ស្រីអ៉ីត បានឲ្យដឹងថា បុគ្គលម្នាក់នោះមិនត្រឹមតែបានជេប្រមាថទៅលើនាយ ចឺម និងនាយ ក្រូច ប៉ុណ្ណោះទេ ពោលគឺថែមទាំងប្រមាថដល់អ្នកម្តាយអ្នកនាងផងដែរ។ តារាកំប្លែងស្រី អ៉ីត បានលើកឡើងថា «បើកភ្នែកមកមិនសប្បាយចិត្តម៉ង សូមផ្ដាំទៅលោកឯងថា កុំប៉ះម៉ែអញ អញក៏មិនព្រឺរោមដែរ ធ្វើឲ្យអញគោរព កុំចាស់ក្បាលហើយថោកឲ្យអញ់ជេរអញមិនចង់ល្បីទេ»។
តារាកំប្លែង ស្រី អ៉ីត បញ្ជាក់ថា «អញមិនចង់ល្បីជាមួយមនុសដូចលោកឯងនេះទេ បើមិនប៉ះម៉ែអញ(យីស អត់ពាក្យនិយាយមែនបានយកជីវិតម៉ែអញមកនិយាយនៅមិនសុខមែនកញ្ចាស់ក្បាលហើយមិនដឹងអីតិចស្លាប់មុនចាស់»។

សូមបញ្ជាក់ថា ប្រតិកម្មរបស់តារាកំប្លែង ស្រី អ៉ីត ខាងលើនេះបន្ទាប់ពីម្ចាស់គណនីលោក មហាសាច់អធិរាជ បានរិះគន់ថា «អាក្រូច អាចឺម ពួកហែងគ្មានអ្វីអស្ចារ្យសម្រាប់អញទេ ហែងនាំគ្នាប្លុកTelegram អញងាប់ទាំងម៉ែហែងទៀត ក៏អញមិនរសើបរោមប្លោកអញដែរ»៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច