Connect with us

ជីវិតកម្សាន្ដ

អ្នកស្នងមរតក Shinsegae និង Samsung លេចមុខជាតារា K-pop យ៉ាងភ្ញាក់ផ្អើល

បានផុស

នៅ

រូបថតរបស់ Moon Seo-yoon ដែលជាចៅស្រីរបស់ប្រធាន Shinsegae គឺលោកស្រី Lee Myung-hee ជាមួយសិក្ខាកាមនៅផលិតកម្មចម្រៀង The Black Label បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហាញខ្លួនលើកដំបូងក្នុងនាមជាតារា K-pop ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ The Korea Times បានបង្ហាញនូវរូបថតរបស់ Moon Seo-yoon និងសិក្ខាកាមស្រី ៤ នាក់ផ្សេងទៀតនៅក្នុងបន្ទប់ហាត់រាំ ចាប់ផ្តើមលេចចេញនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គា។ ក្នុងពេលដែល ក្រុមនារីថ្មីដែលស្ថិតក្រោម THEBLACKLABEL គឺជាភ្នាក់ងារកម្សាន្តដែលបង្កើតឡើងដោយផលិតករ Teddy មានមានតារាចម្រៀង​ K-pop ដូចជា Big Bang, Blackpink, Taeyang, Jeon So Mi, Park Bo Gum និង Lee Jong Won ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនពីមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបាននិយាយថា “ព័ត៌មានលម្អិតជាក់លាក់ទាក់ទងនឹងសមាជិកក្រុមចម្រៀងស្រីដែលបានក្លាយជាប្រធានបទក្តៅនៅលើអ៊ីនធឺណិត​​ នឹងត្រូវបានបង្ហាញនៅពេលក្រោយ។ យើងសុំការយោគយល់របស់អ្នក! សូមអរគុណ” ។

ទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការពីយីហោ Shinsegae ឬផលិតកម្ម The Black Label ក៏ដោយ ក៏អ្នកខាងក្នុងឧស្សាហកម្មបានណែនាំថា ការចេញដំបូងរបស់នាងនឹងបង្កើតភាពភ្ញាក់ផ្អើលដល់ពិភពកម្សាន្តមិនខានឡើយ។

ថ្វីបើយ៉ាងនេះក្ដី ចៅស្រីវ័យ២១ឆ្នាំរបស់ Shinsegae គឺជាអ្នកមានឥទ្ធិពលគួរឲ្យកត់សម្គាល់រួចទៅហើយ ដែលមានអ្នកតាមដានជាង ៨០,០០០នៅលើ Instagram ។ នាងក៏ជាចៅស្រីបង្កើតរបស់ស្ថាបនិក Samsung លោក Lee Byung-chul ផងដែរ ខណៈដែលជីដូនរបស់នាង Lee Myung-hee គឺជាកូនស្រីពៅរបស់ Lee Byung-chul ។

លើសពីនេះទៀតសោត ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់ Lee Myung-hee មានប្រហែល ៨៤០ លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០២០ ដែលនាងជាប់ចំណាត់ថ្នាក់ទី ៤២ ក្នុងបញ្ជីអ្នកមានបំផុតទាំង ៥០ របស់ទស្សនាវដ្តីកូរ៉េឆ្នាំ២០២០៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa និងអ្នកស្នងមរតក​ LV ត្រូវគេឃើញដើរជាមួយគ្នានៅ​​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម