Connect with us

ជីវិតកម្សាន្ដ

ក្រោយល្បីក្នុងរឿងពេស្យា ថៅកែ MGI ប្រកាសក្ដែងៗថា សុំដំឡើងថ្លៃខ្លួនរបស់ Engfa​ ហើយ

បានផុស

នៅ

បន្ទាប់ពី Trailer ក្នុងភាពយន្តពេស្យាក្រោមចំណងជើងថា​ Bangkokkanika លើ​ប៉ុស្តិ៍​លេខ​៣១​ ដែលបវរ​កញ្ញា Engfa Waraha ​​សម្តែង​ជា​តួ​នាងគូ​ឡាបបានចេញ​ផ្សាយ សន្ទុះនៃការគាំទ្រ​កាន់តែគគ្រឹកគគ្រឹងជាងមុន ព្រមទាំងធ្វើឲ្យមហាជនជាច្រើន​មានការ​ជជែក​គ្នា​ច្រើន​លើ​បណ្ដាញ​សង្គមដល់ថ្នាក់ជាប់ចំណាត់ថ្នាក់និន្នាការក្តៅបំផុតក្នុងរយៈពេលដ៏ខ្លី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមតែប៉ុណ្ណោះទេ​ ដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងក្លាខ្លាំងសឹងមិនធ្លាប់មាន ស្ថាបនិកកម្មវិធី Miss Grand International (MGI) លោក Nawat Issarakraisil បានប្រកាសជាផ្លូវការលើបណ្ដាញអ៉ិធើណេតអំពីការដំឡើងតម្លៃខ្លួនសម្រាប់អតីតម្ចាស់ជយលាភី Miss Grand Thailand 2022 ថា “ដោយសារតែកេរ្តិ៍ឈ្មោះល្បីខ្លាំងពេលនេះ MGI សុំដំឡើងថ្លៃខ្លួន Engfa សម្រាប់ព្រឹត្តិការណ៍ និងអ្នកធ្វើបទបង្ហាញរបស់នាងចាប់ផ្តើមពីថ្ងៃទី០១ ខែមិនា តទៅ”។ សូម​អរគុណ​ជាមុន!”

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីសំណេររបស់លោក Nawat បានបង្ហោះមិនបានប៉ុន្មានផង អ្នកគាំទ្រ​រាជិនី​សម្រស់​ គ្រប់​គ្នា​បាន​ចូល​រួម​ចូល​រួម​ចុច​ Like, Share និង Like ច្រើន​លើស​លប់ ស្របពេលម្នាក់ៗបញ្ចេញ​មតិជូនពរឲ្យស្ថាប័នជោគជ័យក្នុងឆ្នាំថ្មីនេះ ជាពិសេសចំពោះតារាស្រីដែលខ្លួនពេញចិត្ត។

លើសពីនេះ អ្នកគាំទ្ររបស់ Engfa Waraha សុទ្ធតែលើកឡើងស្របគ្នាថា នាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាត មួយមុខនោះទេ ប៉ុន្តែបើគាស់កកាយក្នុងខ្លួន នាងមកទាំងព្រមជាមួយទេពកោសល្យ អត្តចរិកល្អ ជាម​នុស្សគោរពវិន័យការងារ បំពេញគ្រប់កិច្ចការ និងមានភាពទាក់ទាញពីមហាជនទាំងក្នុងនិងក្រៅប្រទេស។​ ចំណែកឯការដំឡើងថ្លៃខ្លួននេះទៀតសោត ពិតជាស័ក្តិសមបំផុតសម្រាប់បវរកញ្ញា MGI និងជាត្បូងពេជ្យរបស់វិស័យសម្រស់ពិតជាមិនខកបំណងឡើយ៕

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖Janie គ្រវាត់ចោលសម្ដីមនុស្សដៀលរូបរាងស្គមស្គាំង ហើយថានាងដឹងខ្លួនកំពុងធ្វើអីហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៥ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម