Connect with us

ជីវិតកម្សាន្ដ

ក្រោយដឹងថា Lisa បង្កើតទីភ្នាក់ងារផ្ទាល់ខ្លួន មហាជនកូរ៉េសម្រុកចូលបញ្ចេញមតិព្រាត

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK បានក្លាយជាសមាជិកបន្ទាប់នៃក្រុមរបស់នាងក្នុងការបោះជំហានទៅមុខយ៉ាងក្លាហានបន្ទាប់ពី Jennie និង Jisoo បង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង។

យោងតាមរបាយការណ៍ពី​ allkpop កាលពីថ្ងៃទី ០៨ ខែកុម្ភៈ Lisa បានបង្ហាញភ្នាក់ងាររបស់នាងគឺ LLOUD ជាមួយនឹងការដកស្រង់ថា “នៅ LLOUD ចំណង់ចំណូលចិត្តរបស់យើងក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រងសិល្បករគឺ ដើម្បីបង្កើតបទពិសោធន៍ដែលឆ្លងកាត់ប្រភេទ និងភ្ជាប់ជំនាន់មួយទៅមួយទៀត។ ស្នូលរបស់យើងស្ថិតនៅក្នុងការច្នៃប្រឌិតឥតឈប់ឈរ និងការប្តេជ្ញាចិត្តចំពោះភាពត្រឹមត្រូវរបស់យើង។ មិនមែនគ្រាន់តែជំរុញព្រំដែននោះទេ យើងកំពុងកំណត់វាឡើងវិញ បង្កើតតារាងកំពូល និងតន្ត្រីដែលផ្គាប់ចិត្តប្រភេទ”។

យ៉ាងណាក៏ដោយ ក្រោយការប្រកាសបើកក្រុមហ៊ុនផ្ទាល់របស់សមាជិកក្រុម​ BLACKPINK រូបនេះបានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាពិសេសសឹងនឹកស្មានថាអ្នកបន្ទាប់គឺជា​ Lisa នោះទេ ខណដែល Jennie និង Jisoo ទើបតែបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាងប៉៉ុន្មានខែមុនប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈប្រភពដដែលបានដក់ស្រង់នូវការបញ្ចេញមតិរបស់មហាជននៅកូរ៉េជាច្រើនដែលបញ្ចេញមតិព្រោងព្រាតលើបណ្ដាញអ៊ីនធឺណិត ដោយម្នាក់ៗបានចែករំលែកនូវគំនិតរបស់ពួកគេលើការប្រកាសនេះផ្សេងៗគ្នាថាថាពិតជាអស្ចារ្យបំផុតដែលនាងអាចបង្កើតស្លាក់ផ្ទាល់ខ្លួន ហើយក៏ជារឿងគួរឲ្យចាប់អារម្មណ៍បំផុតដែលម្នាក់ៗបានសម្រេចចិត្តក្រោកឡើងដោយផ្ទាល់ខ្លួនដើម្បីក្លាយជា CEO ។

លើសពីនេះទៀតដែរ ទស្សនិកជនមួយចំ​នួនទៀតបានចូលរួមអបអរសាទរនូវជោគជ័យដ៏ធំរបស់​ Lisa ថានាងគឺជាមនុស្សស្រីឆ្លាត នាងអាចបង្កើតភ្ញាក់ងារផ្ទាល់ខ្លួនគឺពិតជាមិនធម្មតាឡើយ។​​ ដូច្នេះមកដល់ពេលនេះពួកគេរង់ចាំមើលសមាជិកបន្ទាប់ទៀតគឺ Rose តែមួយគត់ ដែលមិនបានបង្កើតភ្នាក់ងាររបស់នាង តើអ្នកនៅសេសសល់ម្នាក់នេះនឹងប្រែជានរណានៅថ្ងៃបន្ទាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa ប្រកាសក្រុមហ៊ុនតន្ត្រី​ផ្ទាល់ខ្លួន ក្រោមឈ្មោះ ថា LLOUD

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម