Connect with us

ជីវិតកម្សាន្ដ

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េសុទ្ធតែថា Hyun Bin ផ្លាស់ប្ដូរចរិតខុសឆ្ងាយ ក្រោយ​រៀប​ការជាមួយ Son Ye Jin

បានផុស

នៅ

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងត្បូងបានចុះផ្សាយយ៉ាងព្រោងព្រាតទាក់ទងនឹងការ​ផ្លាស់​ប្តូរ​បុគ្គលិក​លក្ខណៈ​របស់ Hyun Bin បន្ទាប់ពីរៀបការជាមួយ Son Ye Jin ដោយបញ្ចាក់ថា ពេលគាត់នៅលីវ គាត់កម្រនឹងចាកចេញពីផ្ទះណាស់។ ប៉ុន្តែ​ពេល​ដែលមាន​ប្រពន្ធ បែរជាចាប់ផ្តើមបើកចិត្តទូលាយ និងប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់គ្នាឲ្យបានកាន់តែច្រើន។

យោងតាមគេហទំព័រសារព័ត៌មានកូរ៉េ Sports Chosun បានលើកឡើងពីបញ្ហាគូស្នេហ៍ដ៏មានឥទ្ធិពល Son Ye Jin និង Hyun Bin ត្រូវបានបង្ហាញ បន្ទាប់ពីពួកគេបានក្លាយជាប្រធានបទនៃការពិភាក្សានៅលើទូរទស្សន៍ tvN Free Doctor ដោយអ្នកសារព័ត៌មានម្នាក់បានបញ្ជាក់ថា ពេលនេះ លោកចាប់ផ្តើមបើកចិត្តកាន់តែច្រើន។ វាខុសគ្នាទាំង​ស្រុង ក្រោយ​រៀបការ​ជាមួយ Son Ye Jin។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសារព័ត៌មានប្រចាំទូរទស្សន៍ tvN បានបកស្រាយយ៉ាងលម្អិតថា “ពីមុន Hyun Bin ជាមនុស្សស្ងប់ស្ងាត់ ប៉ុន្តែឥឡូវនេះគាត់បានផ្លាស់ប្តូរ។ នៅឆ្នាំ ២០១៧ គាត់ស្ទើរតែមិនចេញទៅញ៉ាំអាហារជាមួយអ្នកដទៃទេ ឬប្រសិនបើបង្ហាញខ្លួននៅក្នុងពិធីជប់លៀង គាត់នឹងចាកចេញយ៉ាងលឿនដោយគ្មានការជួបជុំជាមួយញាតិមិត្តណាម្នាក់ឡើយ។ ប៉ុន្តែដល់ពេលថតរឿង Confidential Assignment 2 ក្នុងឆ្នាំ ២០២២ Hyun Bin ចាប់ផ្តើមបើកចិត្តកាន់តែច្រើន លោកប្រែជាមាន​ទំនាក់​ទំនង​កាន់​តែ​ច្រើន​ជាមួយ​អ្នក​រាល់​គ្នា”។

យ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់តួឯកប្រុសក្នុងរឿង “Crash Landing on you” បានក្លាយជាការជជែកតៗគ្នាពីមួយទៅមួយពាសពេញទឹកដីនៃប្រទេសកូរ៉េ។ អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះគឺអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា​​ ការប្ដូរអត្តចរិតរបស់លោក ធ្វើឲ្យតារាប្រុសរូបនេះកាន់តែមានជីវិតស្រស់បំព្រងជាងមុន។

លើសពីនេះទៀតដែរ មហាជនសុទ្ធតែយល់ស្របលើការប្ដូរចរិតនេះជាការប្ដូរមកប្រសើរ ព្រោះមនុស្សយើងរស់នៅត្រូវចេះប្រាស្រ័យទាក់ទងរាប់ញាតិ មិនមែនធ្វើខ្លួនមានតែឯង ហើយយកលេសថាមកពីអត្តចរិតកំណើតនោះទេ។ ការចុះចូលជាមួយនឹងអ្នកដទៃមិនមែនមានន័យថា យើងរណបគេ ឬអែបអបគេទេ។ ប៉ុន្តែជាការរាប់អានជិតខាង ឬមិត្តភក្តិក្នុងសង្គម ប្រសិនបើយើងមានបញ្ហា ថ្វីបើពួកគេមិនអាចជួយយើងបានច្រើនយ៉ាងណាក្ដី ប៉ុន្តែឲ្យតែគេមានទឹកចិត្តនោះជាការ​ប្រសើរបំផុតហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយដឹងថា Lisa បង្កើតទីភ្នាក់ងារផ្ទាល់ខ្លួន មហាជនកូរ៉េសម្រុកចូលបញ្ចេញមតិព្រាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម