Connect with us

ជីវិតកម្សាន្ដ

លេចមុខសម្ដែងតាំងពីកុមារ ពេលនេះ Charlette ពេញរូបពេញឆោម ស្អាតមើលមិនស្គាល់

បានផុស

នៅ

តារាសម្ដែងស្រករក្រោយ Charlette Wasita Hermenau បានលេចមុខដើរតួតាំងពីតែនៅវ័យកុមារ ដែលកាលណោះនាងដើរតួជា Raya ក្នុងភាពយន្តថៃក្រោមចំណងជើងថា Crazy old bastard លើ​ប៉ុស្តិ៍​លេខ​៣ ដោយទទួលបានភាពល្បីល្បាញខ្លាំង ដោយសារតែសកម្មភាពតួអង្គឆ្នាសឆ្នើមមាត់បប៉ាច់បប៉ោច​រកអ្នកណាប្រៀបពុំដូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកនៅថ្ងៃទី១០ ខែកុម្ភៈ នេះផងដែរ ទស្សនិកជនដែលនិយមតាមដាននូវរឿងភាគថៃកាលពីប៉ុន្មានឆ្នាំមុន បានរម្លឹកឡើងវិញនូវតួអង្គកុមារី Raya ក្នុងវគ្គថ្មី២០២៤ ​បន្ទាប់ពី​រឿង​នេះ​បាន​ចាក់ផ្សាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ប៉ុន្តែប្រយោគ​ដ៏​ក្តៅគគុក​ក្នុងសាច់រឿង នៅតែទទួល​បាន​ល្បី​ពេញ​អ៊ីនធឺណិត​មកទល់សព្វថ្ងៃ។

បន្ថែមពីឈុតឆាកដែលនាងធ្លាប់សម្ដែងកាលប៉ុន្មានឆ្នាំមុនទទួលភាពល្បីល្បាញ ឥលូវនេះអ្នកគាំទ្ររបស់តារាសម្ដែងវ័យក្មេង Charlette បានបើកកកាយនូវសម្រស់របស់នាងក្នុងវ័យ១៩ឆ្នាំ ដោយម្នាក់ៗបានធ្វើការទស្សទាយថា នៅថ្ងៃខាងមុខសម្រស់ដ៏ស្រស់សោភារបស់នាងនឹងក្លាយជាតារាឆ្នើមនាពេលអនាគតជាក់ជាមិនខានឡើយ។

អ្វីដែលកាន់តែពិសេសនោះគឺ Charlette Wasita ក៏បានលេចមុខសម្ដែងក្នុងភាពយន្ត Bangkok Kanika កំពុងទទួលបានប្រជាប្រិយភាព​នៅលើប៉ុស្តិ៍ One31 ដែលត្រៀមនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ខណៈរឿងពេស្យាចារមួយនេះ​ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង​ ដោយសារតែមានវត្តមានបវរកញ្ញា​Engfa​ ចូលរួមសម្ដែងមួយរូបផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចមុខបុរសប្លែកមុខម្នាក់ នៅផ្ទះ Aum អ្នកគាំទ្រស្មានថាជាប្អូនប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា២ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ២០ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ៤៩ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម