ជីវិតកម្សាន្ដ
តារាសម្តែងហុងកុង Charmaine Sheh ព្រលយប្រយោគថា ចង់មានស្នេហានឹងគេក្នុងឆ្នាំថ្មីនេះ
តារាសម្ដែងហុងកុង Charmaine Sheh បានបង្ហាញពីសុទិដ្ឋិនិយមរបស់នាង សម្រាប់ការស្វែងរកស្នេហាក្នុងឆ្នាំ ២០២៤ ដោយដាក់ស្លាកថា ជាស្ត្រីអ្នកមាននៅលីវ នេះបើតាមការចុះផ្សាយពីសារព័ត៌មានកម្សាន្ត 8days នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
នៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី តារាសម្ដែងហុងកុងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមដើម្បីចែករំលែកការជូនពររបស់នាងចំពោះសុខុមាលភាពរបស់អ្នកគាំទ្រដោយបង្ហោះថា “ខ្ញុំសូមជូនពរឲ្យអ្នកមានថាមពល សុខភាពល្អ សុភមង្គល និងសំណើចពេញមួយជីវិត” ។

ទោះយ៉ាងណាក៏ដោយ តារាស្រីវ័យ ៤៨ឆ្នាំរូបនេះ បានជ្រើសរើសស្នាក់នៅហុងកុងជាងការធ្វើដំណើរទៅក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយរូបនាងបានចំណាយពេលវេលាដ៏ល្អជាមួយក្រុមគ្រួសារ។ ចំពេលអាជីពដ៏មមាញឹក ដែលធ្វើឲ្យនាងមានពេលសម្រាកលំហែកាយតិចតួច Charmaine Sheh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតុល្យភាពការងារ និងជីវិត។ នាងបានប្រាប់ទៅ ON ដែលជាវេទិកាព័ត៌មានមួយថា «បន្ទាប់ពីបញ្ចប់គម្រោងមួយ ខ្ញុំចំណាយពេលឆ្លុះបញ្ចាំងពីភាពឯកោ ដោយចៀសវាងសម្ពាធមិនសមរម្យសម្រាប់ភាពល្អឥតខ្ចោះ»។
ទោះបីជាមានភាពសម្បូរបែប និងឯករាជ្យភាពដែលនាងប្រមូលបាន រហូតដល់ថ្នាក់ត្រូវបានគេដាក់ឈ្មោះថាជា ស្ត្រីអ្នកមាននៅលីវ Charmaine Sheh បញ្ជាក់យ៉ាងច្បាស់ថា “ស្លាកនោះគ្រាន់តែប្រាប់ផ្នែកមួយនៃរឿងរបស់ខ្ញុំប៉ុណ្ណោះ ខណៈដែលខ្ញុំនៅលីវ ស្លាកស្ត្រីអ្នកមានមិនពេញលេញទេ។ ខ្ញុំនិយាយត្រង់ៗ ហើយជឿជាក់លើភាពស្ងប់ស្ងាត់នៃក្តីស្រលាញ់”។ ប៉ុន្តែយ៉ាងណា នាងនៅតែសង្ឃឹមថាឆ្នាំ២០២៤ នឹងនាំមកនូវភាពជាដៃគូដែលនាងប្រាថ្នាចង់បានជាយូរមកហើយ។
សូមជម្រាបជូនថា ដំណើររបស់ Charmaine Sheh នៅក្នុងឧស្សាហកម្មកម្សាន្តបានចាប់ផ្តើមនៅឆ្នាំ ១៩៩៧ បន្ទាប់ពីនាងត្រូវបានជ្រើសរើសជាបវរកញ្ញារងនៃទីក្រុងហុងកុង។ តារាស្រីរូបនេះ ទទួលបានភាពល្បីល្បាញជាតារាសម្តែងប្រចាំ TVB ដោយបានសម្តែងក្នុងរឿងភាគល្បីៗដូចជា “Return of the Cuckoo”, “The Heaven Sword and Dragon Saber” ក្នុងឆ្នាំ២០០០, “War and Beauty” ក្នុងឆ្នាំ ២០០៤, “Beyond the Realm of Conscience” ក្នុងឆ្នាំ ២០០៩”, Can’t Buy Me Love” ក្នុងឆ្នាំ ២០១០ និងរឿង “Line Walker” ក្នុងឆ្នាំ ២០១៤។
បន្ទាប់ពីចែកផ្លូវជាមួយ TVB ក្នុងឆ្នាំ ២០១៦ Charmaine Sheh បានចាប់ផ្តើមភ្នាក់ងារផ្ទាល់ខ្លួនរបស់នាងគឺ Charmaine Sheh Workshop Limited និងពង្រីកអាជីពរបស់នាងនៅក្នុងប្រទេសចិន។ នាងទទួលបានភាពជោគជ័យជាមួយនឹងស៊េរីឆ្នាំ២០១៨ “រឿង “Story of Yanxi Palace” ។ ក្នុងឆ្នាំ ២០១៣ នាងបានត្រលប់មក TVB វិញ ក្រោយបាត់មុខរយៈពេល ៧ ឆ្នាំ ដោយបានសម្តែងក្នុងរឿង “The Queen of News” និងទទួលបានពានរង្វាន់ជាតារាសម្តែងល្អបំផុតទីបីរបស់នាងនៅឯកម្មវិធី TVB Awards ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលប៉ុន្មានរូបនេះ ជាប់ចំណាត់ថ្នាក់បំភាយកាបូនក្នុងបរិយាកាសច្រើនបំផុតប្រចាំឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ