Connect with us

ជីវិតកម្សាន្ដ

ខួបកំណើត Taew ប៉ុន្មានថ្ងៃមុន ប្រជុំជើងសុទ្ធតែក្រុមស្រីស្អាត

បានផុស

នៅ

កាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយយោងទៅតាមការចុះផ្សាយពីសារព័ត៌មានកម្សាន្ត​ Sanook បានបង្ហាញពីទិដ្ធភាពរបស់តារាសម្ដែង Taew Natapohn កំពុងប្រារព្ធពីធីខួបកំណើតឈានចូលវ័យ៣៥ឆ្នាំ នៅឯភោជនីយដ្ឋានដ៏ល្បីមួយក្នុងក្រុងបាងកក។

តាមរយៈរូបភាពក្នុងពីធីជប់លៀងដ៏ធំសម្បើមនោះផងដែរ ទស្សនិកជនជាច្រើនបានសង្កេតឃើញនូវវត្តមានតារាល្បីៗជួរមុខក្នុងប្រទេសថៃជាច្រើនដែលសុទ្ធសឹងតែជាក្រុមមិត្តជិតដិតនឹង ​Taew Natapohn​ ក៏ត្រូវបានអញ្ញើញឲ្យចូលរួមក្នុងពិធី។​ ក្នុងនោះមានទាំង Matt Peeranee, Mew Nittha, Toey Jarinphon, Mint Chalida, Mai Davika និង Nychaa Nuttanicha។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះដែរ តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” បានបង្ហោះរូបភាពបង្ហាញពីបរិយាកាសពោរពេញដោយក្តីស្រលាញ់ និងភាពសប្បាយរីករាយ ព្រម​ទាំង​សរសេរ​ចំណង​ជើង​ថា “អរគុណ​អ្នក​រាល់​គ្នា​ ដែល​ចូលរួមក្នុងពិធីខួបកំណើតរបស់ខ្ញុំ។ លើកនេះពិតជាសប្បាយរីករាយជាខ្លាំង ដោយសារតែម្នាក់ៗបានចូលរួមលេងដោយមិនប្រកាន់ ខួបកំណើតលើកនេះ​​ពេញដោយភាពសប្បាយរីករាយ​ និងកប្លុកកំប្លែង​ ធ្វើឲ្យខ្ញុំចងចាំទៅរៀងរហូត”។

ក្រោយមកអ្នកគាំទ្ររបស់តារាស្រីៗរូបស្អាតដែលមានវត្តមានក្នុងពិធីខួបកំណើតតារាស្រី Taew Natapohn​ សុទ្ធតែបញ្ចេញមតិសរសើរលើកឡើងពីសម្រស់ម្នាក់ៗស្អាតមួយបែបៗ។ នៅពេលថតជាក្រុមបែបនេះ សម្រស់របស់ពួកនាងគ្មានអ្នកណាវ៉ាជែងអ្នកណានោះទេ។ ជាពិសេសថែមទៀត បើទោះបីជា​ Matt Peeranee, Mint Chalida និង Mai Davika ស្ថិតនៅប៉ុស៍ផ្សេងគ្នាក៏ពិតមែន ប៉ុន្តែនេះបង្ហាញពីមិត្តភាពរបស់ពួកគេមិនអាចកាត់ថ្លៃឬមានអ្វីមកវាល់បានទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​បុគ្គលប៉ុន្មានរូបនេះ ជាប់​ចំណាត់​ថ្នាក់បំភាយកាបូនក្នុងបរិយាកាសច្រើនបំផុតប្រចាំឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម