Connect with us

ជីវិតកម្សាន្ដ

តារាជួរមុខពីររូប អបអរដល់ម៉ាដាម Pang ក្រោយឡើងកាន់តំណែងជាប្រធានសមាគមបាល់ទាត់ថៃ

បានផុស

នៅ

បន្ទាប់ពីលោកជំទាវ Nualphan Lamsam ​ឬប្រជាជនថៃតែងតែហៅថាម៉ាដាម Pang ក្លាយជាប្រធានសមាគមបាល់ទាត់ថៃថ្មី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ដោយទទួលបានសំឡេងគាំទ្រសរុប ៧៣សំឡេង និងទទួលបាន ៦៨សំឡេង​។ ក្នុងនោះគេសង្កេតឃើញថា ប្រធានក្លិបនិងអ្នកជំនួញថៃជាច្រើនបានសម្រុកជូនពរលោកស្រីយ៉ាងព្រោងព្រាត។

ដោយឡែក កាលពីពេលថ្មីៗនេះផងដែរ តារាថៃជួរមុខពីររូបបានបង្ហោះសារនៅលើបណ្ដាញសង្គម Instagram ឯកជនរបស់ពួកគេរៀងៗខ្លួន។ អ្នកទីមួយគឺជាអ្នកម្ដាយកូនមួយ Aff Taksaorn ដោយរូបនាងបានសរសេរសារអបអរសាទរថា “សូមអបអរសាទរចំពោះ បង Pang ដែលត្រូវបានគេស្រឡាញ់ និងគោរព ជាមួយនឹងតំណែងជាប្រធានសមាគមបាល់ទាត់ថៃ ចាត់ទុកជាស្ត្រីទីមួយក្នុងប្រទេស និងអាស៊ី។ ខ្ញុំសូមលើកទឹកចិត្ត​បងក្នុងគ្តួនាទីថ្មីស្រឡាង សូមឲ្យបងជោគជ័យទៅថ្ងៃខាងមុខ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះដែរ ងាកទៅកាន់តារាសម្ដែងស្រី Aum Patcharapa ​ឯណោះវិញ ក៏បានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងដែរថា “Aum សូមអបអរសាទរ ដល់បង Pang ខ្ញុំសូមអបអរសាទរចំពោះតួនាទី និងភាពជោគជ័យរបស់បងនៅក្នុងវិស័យបាល់ទាត់ថៃ។ សូមឲ្យបងជោគជ័យ និងដឹកនាំក្រុមទៅកាន់ភាពត្រចេះត្រចង់”។

សូមជម្រាបជូនថា លោកជំទាវ Nualphan Lamsam ​ឬម៉ាដាម Pang ក្លាយជាប្រធានសមាគមកីឡាបាល់ទាត់ថៃ កាលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៤ បន្ទាប់ពី ឧត្តមសេនីយ៍ឯកលោក Somyot Phumphanmuang អតីត​ប្រធាន​សមាគម​បាល់ទាត់​ថៃ​បាន​លាលែង​ពី​តំណែង​មួយនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ខួបកំណើត Taew ប៉ុន្មានថ្ងៃមុន ប្រជុំជើងសុទ្ធតែក្រុមស្រីស្អាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម