ជីវិតកម្សាន្ដ
Daesung សមាជិក BIGBANG រងការរិះគន់ ក្រោយថា 2NE1 ជាក្រុមរួមចំណែកតិចបំផុតដល់ YG
កាលពីពេលថ្មីៗនេះ Daesung ក្រុម BIGBANG បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី YouTube ដ៏ល្បីល្បាញ Narak Quiz Show ។ ក្នុងនាមជាសមាជិកម្នាក់ដែលរស់នៅក្នុងជីវិតឯកជន ហើយមិនប្រើប្រាស់បណ្តាញសង្គម រាល់ពេលដែលលោកបង្ហាញខ្លួន តែងតែទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ។
ទោះយ៉ាងណាក៏ដោយ ការបង្ហាញខ្លួនលើកនេះសមាជិក BIGBANG បានទាក់ទាញប្រតិកម្មអវិជ្ជមានពីអ្នកទស្សនាជាច្រើន។ ជាពិសេសនៅក្នុង Narak Quiz Show, Daesung បានឆ្លើយសំណួរដ៏រសើប រាយបញ្ជីសិល្បករដែលរួមចំណែកតិចបំផុតដល់ភាពជោគជ័យរបស់ផលិតកម្ម YG Entertainment។

ក្នុងនោះផងដែរ Daesung បានជ្រើសរើសសិល្បករដូចជា៖ Teddy, JinuSean, BLACKPINK និង 2NE1 ។ Daesung បានជ្រើសរើសក្រុម 2NE1 ជាសិល្បករដែលរួមចំណែកតិចបំផុតដល់ YG ដែលធ្វើឲ្យមនុស្សជាច្រើនធ្វើការតវ៉ា។
Daesung ក៏បានបង្កភាពចម្រូងចម្រាសផងដែរ នៅពេលដែលត្រូវបានស្នើសុំឲ្យជ្រើសរើសសមាជិក ដែលអាចនឹងត្រូវដកចេញពីក្រុម 2NE1។ តារាប្រុសរូបនេះបាននិយាយថា “វាពិបាកពេកសម្រាប់ខ្ញុំក្នុងការជ្រើសរើសសមាជិកម្នាក់ដែលត្រូវគេដកចេញពីក្រុម” ។ ប៉ុន្តែនៅទីបំផុតគាត់បានជ្រើសរើស Minzy។
យ៉ាងណាមិញ ចម្លើយរបស់ Daesung បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតកូរ៉េ រិះគន់គាត់ថាជាមនុស្សឈ្លើយ។ អាជីពរបស់ក្រុម 2NE1 ត្រូវបានគេទម្លាក់ បើទោះជាក្រុមទាំងពីរមានទំនាក់ទំនងជិតស្និទ្ធក៏ដោយ។ កាលពីពេលថ្មីៗនេះ ក្រុម 2NE1 បានជួបជុំគ្នាឡើងវិញកាលពីដើមឆ្នាំជាមួយសមាជិកទាំង ៤ ធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើបនិងស្រក់ទឹកភ្នែក។ ប៉ុន្តែជំនួសមកវិញ ការដែលសមាជិក BIGBANG លើកឡើងភ្លាមៗបែបនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែខកចិត្តចំពោះរូបលោកយ៉ាងខ្លាំង។
លើសពីនេះថែមទៀត អ្នកលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិថា ទាំងកម្មវិធីនិងភ្ញៀវចូលរួមគឺជាមនុស្សឈ្លើយ និងគ្មានមានសុជីវធម៌នោះទេ។ ពួកគេមិនគួរនិយាយបែបនេះដោយមិននិយាយអំពី BIGBANG ខ្លួនឯងទេ។ ជាពិសេសDaesung មិនគួរទាញរុម 2NE1 ចូលឡើយហើយថែមទាំងហ៊ានពោលប្រយោគមិនសមគួរថា Minzy សមនឹងត្រូវបានបណ្តេញចេញពីក្រុមថែមទៀត។ ការសម្ភាសន៍លើកនេះ បានបង្ហាញពីការខកចិត្តយ៉ាងធំធេងបំផុត មិនគួរឲ្យកើតឡើងលើក្រុមក្នុងផលិតកម្មនេះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយមិនបន្តកុងត្រាទោលជាមួយ YG សមាជិក BLACKPINK ម្នាក់ៗ សុទ្ធតែទទួលនូវឱកាសមាស

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?