Connect with us

ជីវិតកម្សាន្ដ

តារាថៃ៣រូបនឹងលេចមុខជាមួយ Lisa សម្ដែងក្នុងភាពយន្តហូលីវូដ “The White Lotus” វគ្គ៣

បានផុស

នៅ

យោងតាមសារព័ត៌មានបទេសបានចុះផ្សាយព្រោងព្រាត​ នូវការបង្ហាញខ្លួនរបស់សមាជិកក្រុម LACKPINK គឺ Lisa ក្នុងភាពយន្តហូលីវូដក្រោមចំណងជើងថា “The White Lotus” រដូវកាលទី៣ ដែលជាស៊េរីដើមរបស់ HBO ។

ទោះយ៉ាងណាក៏ដោយ​ ​នៅមុននេះបន្តិចខាងសារព័ត៌មាននៅឯប្រទេសថៃ​ ក៏បានចុះផ្សាយយ៉ាងច្បាស់ការថា “The White Lotus” រដូវកាលទី៣ នឹងប្រព្រឹត្តទៅនៅប្រទេសថៃ។ វានឹងចាប់ផ្តើមថតលម្អិតសម្រាប់ឈុតផ្សេងៗនៅលើកោះសាមុយ, ភូកេត និងបាងកកក្នុងខែកុម្ភៈ ​នេះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀតដែរ មាន​របាយការណ៍​មួយ​បាន​លាតត្រដាង​ថា​ ក្នុង​នោះ​ក៏​មាន​តារា​សម្ដែង​ថៃ​ជា​ច្រើន​រូប​ចូល​រួម​សម្ដែង​ដូច​ជា Dom Hetrakul, Patravadi Mejudhon, Methee Tubtimthong ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​វត្តមាន​ក្នុង​ឆ្នាំ ២០២៥។

បន្ទាប់ពីទស្សនិកជនក្នុងប្រទេសបានដឹងថា តារាថៃ៣រូបនឹងបង្ហាញវត្តមានក្នុងកុនហូលីវូដ មហាជនជាច្រើនហាក់បង្ហាញក្ដីរំភើបក្រៃលែងសឹងមិនជឿថា ពួកគាត់អាចនឹងលេចមុខក្នុងភាពយន្តបរទេសនោះទេ។ ថ្វីបើសារព័ត៌មានចុះផ្សាយព្រោងព្រាយយ៉ាងណាក្ដី ប៉ុន្តែអ្នកគាំទ្រនៅតែរង់ចាំរឿង ‘The White Lotus’ ចេញផ្សាយវគ្គ៣របស់ខ្លួន ជាសាធារណៈផងដែរ។

សូម​ជម្រាបជូនថា ‘The White Lotus’ មានភាពល្បីល្បាញដោយសារការបង្ហាញដ៏គួរឲ្យទាក់ទាញនៃរឿងរ៉ាវដែលជាប់ទាក់ទងគ្នាដែលបានរៀបចំប្រឆាំងនឹងផ្ទៃខាងក្រោយនៃសណ្ឋាគារ White Lotus Resort ដ៏ប្រណិត។ ខ្សែភាពយន្តនេះទទួលបានការសាទរយ៉ាងទូលំទូលាយ និងទទួលបានពានរង្វាន់ចំនួន ១០ នៅឯពានរង្វាន់ Emmy Awards លើកទី ៧៤ ក្នុងឆ្នាំ ២០២២ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa នឹងបង្ហាញខ្លួនលើកដំបូងក្នុងកុនហូលីវូដ ‘The White Lotus’ រដូវកាលទី ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម