Connect with us

ជីវិតកម្សាន្ដ

អតីត​តារា​សម្តែង​ TVB ធ្លាប់​ចង់​សម្លាប់​ខ្លួន​ ដោយ​សារ​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​ចិន

បានផុស

នៅ

Oscar Leung គឺជាតារាសម្តែងហុងកុងដែលធ្លាប់ទទួលបានភាល្បីល្បាញតាមរយៈរឿងភាគរបស់​ TVB ជាច្រើន។ ប៉ុន្តែអាជីពរបស់បុរសសង្ហារូបនេះប្រែជាងងឹតសូន្យសុង នៅឆ្នាំ ២០១៥ ក្នុងពេលដែលលោកបានធ្វើកំហុសធំមួយ ដែលចាត់ទុកថាលើកលែងបាន ពីអ្នកគាំទ្រ​ និងប៉ុស៍ទូរទស្សន៍។

យ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ Oscar ស្រាប់តែត្រលប់មក TVB ដើម្បីថតកម្មវិធីផ្សេងៗដែលគាត់បាននិយាយអំពីអ្វីដែលគាត់បានចាកចេញនិងបាត់មុខសូន្យគ្មានដំណឹង។ នៅពេលនោះ ប្រជាប្រិយភាពរបស់ Oscar បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីបានសម្តែងក្នុងរឿងភាគទូរទស្សន៍ TVB ក្រោមចំណងជើងថា Line Walker ក្នុងឆ្នាំ២០១៤ ហើយកាលណោះ គាត់បានចែករំលែកនៅលើ Weibo ថា គាត់បានចូលរួមក្នុងព្រឹត្តិការណ៍យោធាមួយ ព្រមទាំងបាន​បង្ហោះ​រូបភាព​គោរព​វិញ្ញាណក្ខន្ធ និង​សរសេរ​ថា​ «​សូម​ឲ្យ​មាតុភូមិ​មាន​អាយុ​យឺនយូរ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើការសរសេររបស់គាត់កាលណោះចង់បញ្ចាក់ពីក្ដីស្រលាញ់ចំពោះមាតុប្រទេស និងជាផ្នែគល្អដល់អ្នកគាំទ្រចិនយ៉ាងណាក្ដី។ ប៉ុន្តែសំណេរស្នេហាជាតិរបស់ Oscar បែរធ្វើឲ្យអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដែលគាំទ្រហុងកុង មានការខឹងសម្បារចំពោះអ្វីដែលពួកគេបានឃើញ។ ជាលទ្ធផល Oscar បាត់បង់ការងារទាំងអស់នៅហុងកុង ត្រឹមរយៈពេលមួយយប់ប៉ុណ្ណោះ។

ក្រឡេក​ទៅ​មើល​ហេតុការណ៍​ដែលបានកើតឡើងលើខ្លួនកាលពីមុន គាត់​បាន​ទទួល​ស្គាល់​ថា ​ពិត​ជា​បាត់​បង់​អារម្មណ៍​នៅ​ពេល​នោះជាខ្លាំង។ តារាសម្ដែងប្រចាំ TVB បាននិយាយថា “ខ្ញុំមិនបានកោរសក់ ឬកាត់សក់របស់ខ្ញុំទេ។ ខ្ញុំនៅផ្ទះរាល់ថ្ងៃ ហើយមិនចង់ទទួលយកការពិតនេះទេ។ ខ្ញុំមិនចង់អានអត្ថបទណាមួយអំពីខ្ញុំទេ មានករណីមួយចំនួននៅពេល ខ្ញុំបានឈរនៅយ៉រ ហើយគិតថា ដោយសារមនុស្សមិនចូលចិត្តខ្ញុំខ្លាំង ពួកគេនឹងមិនមានអ្វីត្រូវនិយាយទៀតទេ ប្រសិនបើខ្ញុំលោតចុះឥឡូវនេះ”។\

អស់រយៈពេលយ៉ាងយូរ បន្ទាប់ពីសញ្ចឹងគិតក្នុងបន្ទប់បិទជិត នៅទីបំផុត Oscar បាន​ទទួល​យកហេតុការណ៍​នោះ ហើយ​ឥឡូវលោក​អាច​ប្រឈម​មុខ​នឹង​វា ​ដោយ​បើក​ចិត្តទូលាយព្រមទទួលយកការពិតដែលខ្លួនធ្លាប់សាងកំហុសធំក្នុងអាជីព។

តារា​រូប​នេះ​ក៏​បាន​និយាយ​ថា ​​ពិត​ជា​គួរ​ឲ្យ​ខ្លាច​មែន​ទែន​ពេល​ដែល​លោក​មិន​បាន​សម្ដែង​ក្នុង​រឿង​ណា​មួយ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ការយល់ព្រមរបស់គាត់ទាំងអស់ក៏ត្រូវបានលុបចោលផងដែរ​ សូម្បីតែម្ចាស់ក្រុមហ៊ុនធំៗក៏មិនចង់ជួបមុខលោកដែរ។ គាត់​បាន​ងាក​មក​សួរ​រក​ឱកាស​ការងារ​នៅ​លើ Weibo ដើម្បី​បញ្ចប់​ការងារ។ នោះគឺជាពេលដែលអ្នកលេងអ៊ីនធឺណិតបានលើកទឹកចិត្តគាត់ឲ្យបន្តអាជីពនៅក្នុងប្រទេសចិនវិញ។

យ៉ាងណាមិញ នាបច្ចុប្បន្ននេះគាត់មានអាជីវកម្មនាឡិកាប្រណិតដែលកំពុងរីកចម្រើន និងជាក្រុមហ៊ុនលក់រថយន្តរួមគ្នាជាមួយភរិយារបស់ Raymond Lam លោកស្រី Carina Zhang នៅក្នុងទីក្រុង Shenzhen ។ ក្រឡេកមើលទៅក្រោយ គាត់បាននិយាយថា មិនសោកស្តាយចំពោះអ្វីដែលគាត់បានសរសេរនោះទេ។ គាត់បាននិយាយថា “ខ្ញុំគិតថានៅពេលណាដែលនរណាម្នាក់ធ្វើអ្វីមួយ នឹងមានមនុស្សដែលយល់ស្រប និងមិនយល់ស្រប។ វាបានកើតឡើងដែលនៅពេលនោះមនុស្សជ្រើសរើសខ្ញុំជាគោលដៅវាយប្រហារ”៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Influencer ចិនម្នាក់ ធ្វើឲ្យហ្វេនខកចិត្តខ្លាំង ក្រោយបង្ហាញមុខមាត់ពិតពេលដោះម៉ាស់ចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម