ជីវិតកម្សាន្ដ
ទិវាក្តីស្រឡាញ់ឆ្នាំនេះ Janie ដាក់ឈុតស្រាតអបអរមួយទំហឹង
ទិវានៃក្តីស្រឡាញ់ក្នុងឆ្នាំនេះ មានតារាថៃជាច្រើនបានបង្ហោះរូបភាពផ្អែមល្ហែមតាមបណ្ដាញសង្គមរៀងៗខ្លួន ខណៈដែលងាកទៅកាន់រៀមច្បង Janie Tienphosuwan ណោះវិញ បែរបង្ហោះរូបស្រាតសារជាថ្មីម្ដងទៀត ផ្ទុះការបញ្ចេញមតិព្រោងព្រាត។
តាមរយៈការចុះផ្សាយដោយសារព័ត៌មានកម្សាន្តរបស់ថៃ Sanook បានបង្ហោះរូបភាពរបស់អ្នកម្ដាយកូនមួយ Janie Tienphosuwan ក្នុងឈុតននោលគកបែបកូនភ្លោះ ក្នុងអត្ថន័យដែលនាងចង់បង្ហាញក្ដីស្រលាញ់របស់នាងដល់មនុស្សគ្រប់គ្នា។
ទន្ទឹមនឹងនោះទៀតសោតតារាស្រីវ័យ៤២ឆ្នាំរូបនេះ បានសរសេរសំណេរដើម្បីអបអរទិវានៃក្ដីស្រលាញ់ថា “សម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ឆ្នាំនេះ Jane ចង់ផ្តល់ក្តីស្រលាញ់ដល់ខ្លួនឯង។ រាល់ពេលដែលយើងជួបឧបសគ្គ ឬពាក្យសម្តីដែលធ្វើឲ្យបេះដូងយើងឈឺចាប់ មនុស្សដែលនៅក្បែរយើងពិតប្រាកដគឺខ្លួនយើងផ្ទាល់។ Jane ចង់ប្រាប់អ្នកទាំងអស់គ្នាថា កុំភ្លេចអរគុណខ្លួនឯងនៅថ្ងៃដ៏ល្អ ហើយដើម្បីលួងលោមខ្លួនឯងក្នុងថ្ងៃអាក្រក់ផងដែរ។ ព្រោះនៅទីបំផុតមិនថាជួបរឿងលំបាកយ៉ាងណាក្នុងជីវិត ការស្រលាញ់ខ្លួនឯងនឹងនាំយើងឆ្លងកាត់អ្វីទាំងអស់។ វាជាអ្វីដែលយើងគួរស្រលាញ់បំផុត។ សូមឱបខ្លួនឯងនៅថ្ងៃនេះឲ្យតឹងណែនបំផុត! រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់អ្នកទាំងអស់គ្នា”។

ទោះយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនដែលនិយមតាមដាន Janie កន្លងមក ក្រោយបានទស្សនានូវរូបភាពរបស់នាងបង្ហោះលើបណ្ដាញសង្គមអ៉ិនធើណេត ម្នាក់ៗស្ទើរដាច់ផ្ងារសារជាថ្មីម្ដងទៀតសឹងមិននឹកស្មានថា ឥលូវនាងហ៊ានដល់ម្លឹងសោះ។ ថ្វីបើជាឈុតស្រាតអស់គ្មានសល់សំលៀកបំពាក់ក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនាងនៅតែពេញចិត្តការបង្ហោះរូបភាពសិចស៊ីបែបនេះជាសាធារណដដែល។
លើសពីនេះទៀត មហាជនបានសម្រុកគាំទ្រនិងបញ្ចេញមតិសរសើរនូវរាងរៅរបស់ Janie ថាស្អាតខ្លាំង បើទោះបីជារូបនាងមានកូនហើយក្ដី។ ក្នុងនោះមានមតិមួយចំនួនបានពោលពាក្យបែបលេបខាយថា Valentine’s day ឆ្នាំនេះនាងវ៉ាជែងលើសគេទៀតហើយ។ បើនិយាយរឿងហ៊ានបញ្ចេញសាច់ ឥលូវនាងស៊ីដាច់គេ ហើយថែមទាំងជាប់ឈ្មោះជាតារាស្រីមានរាងស្អាតថែមទៀតផង៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍ខុសវ័យ Aff-Nonkul បង្ហោះរូបស្វាគមន៍ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ