Connect with us

ជីវិតកម្សាន្ដ

តាមពិត​មិត្តជិតស្និត​​របស់ Song Hye Kyo គឺជាតារាសម្ដែង Kim Tae Hee

បានផុស

នៅ

Song Hye Kyo និង Kim Tae Hee តែង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្បត្តិ​សម្រស់​ទាំង​ពីរ​របស់​អេក្រង់​កូរ៉េខាងត្បូង ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា រវាងតារាស្រីទាំងពីរនេះ ធ្លាប់មានមិត្តភាពជិតស្និទ្ធ និងគួរឲ្យគោរពបំផុតក្នុងដួងចិត្តទស្សនិកជនជាច្រើន។

នៅក្នុងឆ្នាំ ២០១៥ តារាសម្តែង Choi Ji Woo បានចែករំលែកអំពីមិត្តភក្តិជិតស្និទ្ធរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្តថា “ខ្ញុំស្និទ្ធស្នាលជាមួយ Kim Tae Hee និង Song Hye Kyo ហើយពួកយើងទាំងបីនាក់ថែមទាំងទៅមើលកុនជាមួយគ្នាទៀតផង។ តាមពិត Kim Tae Hee មិនដែលសហការការងារជាមួយ Song Hye Kyo ទេ។ អ្នកទាំងពីរកម្រចូលរួមកម្មវិធីជាមួយគ្នាណាស់។ ម្យ៉ាង​ទៀត​ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​មនុស្ស​គិត​ថា ដោយសារពួកគេ​នៅ​ឆ្ងាយពីគ្នា ហើយ​ចាត់​ទុក​គ្នា​ជា​គូប្រជែងក្នុងអាជីពសិល្បៈតែប៉ុណ្ណោះ។ ប៉ុន្តែតាម​រយៈ​ការ​លាត​ត្រដាង​របស់ Choi Ji Woo គេ​អាច​មើល​ឃើញ​ថា ​ទំនាក់​ទំនង​រវាង Kim Tae Hee និង Song Hye Kyo គឺ​ល្អ​ប្រសើរជាងអ្វីដែលមហាជនជាច្រើនតែងគិតទៅទៀត។

Kim Tae Hee កើតនៅឆ្នាំ ១៩៨០ ហើយ Song Hye Kyo កើតនៅឆ្នាំ ១៩៨១។ អ្នកទាំងពីរមានមុខមាត់ស្រស់ស្អាត និងមានខ្សែភាពយន្តគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងដៃរបស់ពួកគេ។ Kim Tae Hee ត្រូវបានគេស្គាល់តាមរយៈការងារដូចជា៖ Stairway to Heaven, Harvard Love Story, My Princess, Codename Iris, Charlatan Genius, Hello Mom, Goodbye! ចំណែកឯ Song Hye Kyo បានថត Highlights និងគម្រោងគឺ៖ First Love, Autumn in My Heart, Happy Home, That Winter The Wind Blows, Descendants of the Sun និងរឿង Glory in Hatred

យ៉ាងណាមិញ ទាក់ទង​នឹង​ស្នេហា Kim Tae Hee បាន​រៀបការ​ជាមួយ Rain ក្នុង​ឆ្នាំ ២០១៧ ដោយបាន​សម្រាលបានកូណ២នាក់ក្នុងបន្ទុក។ ផ្ទុយពី Kim Tae Hee តារាស្រី Song Hye Kyo បានរៀបការជាមួយ Song Joong Ki ប៉ុន្តែបន្ទាប់ពីរួមរស់ជាមួយគ្នាបានជាងមួយឆ្នាំ គូស្នេហ៍មួយគូនេះបានសម្រេចចិត្តចែកផ្លូវគ្នានៅឆ្នាំ ២០១៩ ។ មកទល់នឹងពេលនេះ Hye Kyo នៅលីវនៅឡើយទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីត​តារា​សម្តែង​ TVB ធ្លាប់​ចង់​សម្លាប់​ខ្លួន​ ដោយ​សារ​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម