ជីវិតកម្សាន្ដ
ព្រាប សុវត្ថិ ចេញមួយបទនេះសុទ្ធតែយកលេសកុហកប្រពន្ធតែម្តង
ថ្មី និង ប្លែកទៀតហើយ ! MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដែលច្រៀង ដោយកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា ដែលទើបនិង ចេញនៅថ្ងៃនេះរបស់ផលិតកម្ម Galaxy Navatra បានធ្វើឲ្យមានការចាប់អារម្មណ៍ពីគាំទ្រ យ៉ាងខ្មាំង ព្រោះតែចង្វាក់នៃបទចម្រៀងនេះស្តាប់ទៅពីរោះប្លែក និងស្រួលរាំទៀតផង ហើយស៊ីគ្នាទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះតែម្តង ។

នៅក្នុង MV បទចម្រៀងថ្មីនេះដែរក្រោយស្តាប់ចប់ គឺអត្ថន័យបានបង្ហាញពីការអាណិតលោក ព្រាប សុវត្ថិ ព្រោះនេះជាការលះបង់របស់កូនចៅចំពោះមេរបស់ខ្លួន ពិតជាធំធេងណាស់ ហើយជាមួយនិងការសម្តែងកាយវិការបែបក្រមិចក្រមើម របស់តារាប្រុស-ស្រីល្បីឈ្មោះទាំង ពីរដួងនេះផងនោះ បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ពិតជាមើលទៅមានភាពរស់រវើកមើល ហើយចង់មើលទៀត និង ថែមទាំងគួរឲ្យចង់រាំតាមថែមទៀតផង ។




ពិតជាមិនធម្មតាទេបទចម្រៀងរបស់លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ចេញមកមួយណា ក៏ផ្ទុះការគាំទ្រដែរ ហើយក្រៅពីបទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដែលត្រៀមសម្រាប់រីករាយ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះហើយនោះ គេបានសង្កេតឃើញថា ផលិតកម្ម Galaxy Navatra បានសម្រុកចេញបទចម្រៀងយ៉ាងច្រើន ដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនា ពេលខាងមុខនេះផងដែរ។ ការចេញបទចម្រៀងថ្មីស្ទើរតែរាល់ថ្ងៃបែបនេះ អាចចាត់ទុកថា ផលិតកម្ម Galaxy Navatraគឺជាផលិតកម្មតែមួយគត់ដែលបានចេញបទចម្រៀងថ្មីច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ៕
ចង់ដឹងច្បាស់ សូមទស្សនា MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ទាំងអស់គ្នា ៖

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ