ជីវិតកម្សាន្ដ
ខាត់ សុឃីម កំពុងពិចារណារឿងឈរឈ្មោះជាប្រធានសមាគមសិល្បករអាណត្តិថ្មី ខណៈមានការជំរុញពីអ្នកគាំទ្រ
ស្របពេលមានអ្នកគាំទ្រ និងមហាជន ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បាននាំគ្នាផុសផុលជំរុញលើកទឹកចិត្តឲ្យតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ឈរឈ្មោះក្នុងការបោះឆ្នោតធ្វើជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិថ្មី ឆ្នាំ ២០២៤ នេះ តារាស្រីរូបនេះ បញ្ជាក់ថា «បើមានការគាំទ្រ និងទុកចិត្តពីបងប្អូនសិល្បករ នាងខ្ញុំ នឹងគិតគូរស្វែងយល់បន្ថែមចំពោះរឿងនេះ»។

ប្រាកដណាស់នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានការបង្ហោះចែករំលែកយ៉ាងព្រោងព្រាតតាមរយៈការផ្តល់ទំនុកចិត្តដោយជំរុញឲ្យអ្នកនាង ខាត់ សុឃីម ឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិនេះ។ មូលហេតុដោយសារគេមើលឃើញពីគុណសម្បត្តិអ្នកនាង ខាត់ សុឃីម គឺជាមនុស្សស្រឡាញ់រាប់អានស្មើៗ គ្នា មិនលំអៀង។ លើសពីនេះទៀត អ្នកនាង ខាត់ សុឃីម មានចិត្តអភិរក្សអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរយ៉ាងពិតប្រាកដ និងមានសមត្ថភាពបទពិសោធច្រើនឆ្នាំទៅលើជំនាញសិល្បៈច្រើនទម្រង់ជាដើម។

ឆ្លើយតបនឹងការគាំទ្ររបស់មហាជនខាងលើនេះ អ្នកនាង ខាត់ សុឃីម លើកឡើងថា «សូមថ្លែងអំណរអរគុណដល់ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា បងប្អូនមិត្តសិល្បៈ បងប្អូនទស្សនិកជន បណ្ដាញសារព័ត៌មានទាំងអស់ បង្ហោះសារគាំទ្រនាងខ្ញុំជាការលើកទឹកចិត្តដ៏ល្អរបស់បងប្អូន»។

តារាពហុជំនាញ ខាត់ សុឃីម បញ្ជាក់ថា «នាងខ្ញុំ ពិតជាសប្បាយចិត្តមែនទែនដែលប្អូនៗ របស់ខ្ញុំ ក៏ដូចជាទស្សនិកជន បានគាំទ្រនាងខ្ញុំផងដែរ រឿងឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ នាងខ្ញុំមិនបានដឹង ឬ ត្រៀមទុកមុនធ្វើនោះទេ ប៉ុន្តែបើមានការគាំទ្រ និងទុកចិត្តពីបងប្អូនសិល្បករទស្សនិកជន នាងខ្ញុំ នឹងគិតគូរស្វែងយល់បន្ថែមចំពោះរឿងនេះ»។

គួរបញ្ជាក់ដែរថា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរអាណត្តិចាស់ បានប្រកាសបញ្ចប់អាណត្តិរបស់ខ្លួនពីប្រធាន«សមាគមសិល្បករខ្មែរ» និងកំពុងត្រៀមរៀបចំការបោះឆ្នោតអាណត្តិថ្មីនៅក្នុងឆ្នាំ ២០២៤ នេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?