Connect with us

ព័ត៌មានអន្ដរជាតិ

លោកសេដ្ឋា ប្រាប់ថា សិង្ហបុរីឆ្លាត ដែលមិនឲ្យ Taylor Swift មកប្រគំតន្ត្រីក្នុងប្រទេសថៃ

បានផុស

នៅ

លោកនាយករដ្ឋមន្រី្ត សេដ្ឋា ថាវីស៊ីន បានពន្យល់មូលហេតុដែលការប្រគំតន្ត្រី Taylor Swift មិនដែលធ្វើឡើងនៅប្រទេសថៃ នេះក៏ដោយសារតែរដ្ឋាភិបាលសិង្ហបុរីបានឧបត្ថម្ភថវិកាចំនួន៥០០លានបាត(១២២,៥០៣ដុល្លារ)សម្រាប់សិល្បករស្រីសម្តែងតែមួយកន្លែងក្នុងប្រទេសអាស៊ានប៉ុណ្ណោះ។ ពួកគេមានបំណងចង់ឲ្យថៃដើរតាម ដោយជឿថា វានឹងបង្កើតតម្លៃទេសចរណ៍មួយជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីលុបចោលការប្រគំតន្ត្រីនៅប្រទេសថៃកាលពីឆ្នាំ ២០១៤ Taylor Swift មិនដែលត្រលប់មកសម្តែងនៅថៃម្តងទៀតទេ ប៉ុន្តែកាលពីពេលថ្មីៗនេះក្នុងកម្មវិធី Eras Tour តារាចម្រៀងប៉ុបរូបនេះ បានប្រកាសដំណើរប្រគំតន្ត្រីជាច្រើនកន្លែងនៅអាស៊ាន រួមទាំងសិង្ហបុរី តែ​បែរជាលើកលែងតែប្រទេសថៃទៅវិញ។

យោងតាមសារព័ត៌មាន workpointtoday បានផ្សាយកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយបង្ហាញវត្តមានលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានឡើងលើឆាកដើម្បីថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ iBusiness Forum 2024 ដែលមានចំណងជើងថា RESHAPING THAILAND FOR A SUSTAINABLE FUTTURE ការផ្លាស់ប្តូរសេដ្ឋកិច្ចថៃ ឆ្ពោះទៅមុខប្រកបដោយនិរន្តរភាពនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ដោយឆ្លើយពីមូលហេតុដែលការប្រគំតន្ត្រី Taylor Swift មិន​បាន​ជ្រើសរើស​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ​ប្រទេស​ថៃ​​ ព្រោះ​រដ្ឋាភិបាលសិង្ហបុរីបានឧបត្ថម្ភ Taylor ក្នុងការប្រគំតន្ត្រីចំនួន ៥ ដង ចំនួនទឹកប្រាក់ ១០០ លានបាត (២,៧៩៧,៨៨៤ដុល្លារ) ជាមួយនឹងលក្ខខណ្ឌថា គាត់នឹងមិនទៅសម្តែងនៅប្រទេសផ្សេងក្នុងអាស៊ាននោះទេ។

លោក សេដ្ឋា បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ចំពោះ​លក្ខខណ្ឌ​ទាំង​នោះថា “រដ្ឋាភិបាលសឹង្ហបុរីឆ្លាត ហើយប្រាប់គេថាកុំរៀបចំកន្លែងណាផ្សេងនៅអាស៊ាន។ ៥០០ លានបាត សម្រាប់ខ្ញុំគឺជាចំនួនតិចតួចណាស់ បើខ្ញុំដឹងរឿងនេះ ខ្ញុំចង់នាំយកការប្រគំតន្ត្រី Taylor ទៅប្រារព្ធនៅប្រទេសថៃ។ ក្នុង​មួយ​កម្មវិធី​ដែល​មាន​តម្លៃ​មិន​ដល់ ២​លាន​ដុល្លារ ខ្ញុំប្រាកដថាគាត់អាចទាក់ទាញអ្នកឧបត្ថម្ភ​ ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ពី​បរទេស​មក​កាន់​ប្រទេស​ថៃ​បាន​កាន់​តែ​ច្រើន​ បើ​ទោះ​បី​ជា​បាន​ឧបត្ថម្ភ​ធន​ចំនួន ៥០០ លាន​សម្រាប់​ការ​បង្ហាញ​ចំនួន ៥ ខ្ញុំ​ជឿ​ថា​វិស័យ​សណ្ឋាគារ ឧស្សាហកម្ម​ទេសចរណ៍ហាង​លក់​ដូរ​តាម​ផ្លូវ ហាង​សាច់​ជ្រូក​អាំង ព្រម​ទាំង​អាជីវកម្ម​ទាក់​ទង​នឹង​មនុស្ស ឬ​ទេសចរណ៍​នឹង​មាន​ប្រាក់​ចំណូល​កើន​ឡើងជាក់ជាមិនខានទេ”។

យ៉ាងណាមិញ ក្នុងសន្ទរកថា លោកនាយករដ្ឋមន្រី្តបានថ្លែងទៀតថា គ្រោងនឹងធ្វើដូចសឹង្ហបុរីនៅចុងឆ្នាំនេះ ប៉ុន្តែត្រួវរង់ចាំអាកាសធាតុក្នុងប្រទេសល្អប្រសើរសិន។ ក្នុងនោះលោកបានសង្កត់ធ្ងន់នូវសម្ដីចុងក្រោយថា ថែខ្លួនឯងមានសេចក្តីថ្លៃថ្នូរ។ មានកន្លែងគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលយើងអាចធ្វើរឿងទាំងនេះបាន នឹងទាក់ទាញភ្ញៀវទេសចរ ធ្វើឲ្យឧស្សាហកម្មទេសចរណ៍ ផ្តល់ឲ្យយើងនូវឱកាសដើម្បីក្លាយជាគោលដៅទេសចរណ៍នៅលើពិភពលោក។ នេះសន្មតថា Soft Power ក៏ដើរតួក្នុងការទាក់ទាញមនុស្សទាំងនេះផងដែរ។ សិង្ហបុរីមិនចង់ទាបជាងប្រទេសជិតខាងទេ វាគ្រាន់តែជាកោះតូចមួយដែលមានស្ថិរភាពខ្លាំង មានកន្លែងរៀបចំព្រឹត្តិការណ៍ល្អ។ ថៃក៏មានវាដែរ​ហើយមាន​ច្រើន​ជាង​នេះ​ទៅ​ទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នាយករដ្ឋមន្ត្រី ថៃ បញ្ជាក់ច្បាស់ៗពីថ្ងៃដោះលែងលោក ថាក់ស៊ីន ឲ្យមាន​សេរីភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣១ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម