Connect with us

ជីវិតកម្សាន្ដ

សួង សាខារ៉ានីត តារាខ្មែរដំបូងគេប្រកាសរក្សាជំហរមិនទទួលថតរឿងចម្លងពីថៃ

បានផុស

នៅ

ជា​ការ​ពិត តួអង្គ​ស្រី​ក្នុង​រឿង​ខ្នាត​ធំ​”​កូនក្រក​” គឺជា​តារា​សម្តែង​ស្រី សួង សាខារ៉ានីត ដែល​កន្លងមក​ធ្លាប់​បាន​លើក​ឡើង​ដោយ​ចាត់ទុកថា​វិស័យ​សិល្បៈ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឲ្យ​សង្គម​ជាតិ ក្នុង​នោះ នាង ក៏​អំពាវនាវ​មាន​ការ​ចូលរួម​ដើម្បី​ថែរក្សា​នូវ​វិស័យ​មួយ​នេះ ដើម្បី​យុវជន​ជំនាន់​ក្រោយ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ងាក​មក​ថ្មីៗ នេះ ដើម្បី​ចូលរួម​គាំទ្រ និង​លើក​ស្ទួយ​នូវ​វិស័យ​សិល្បៈ​ភាពយន្ត​របស់​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ភាព​លេចធ្លោ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ តារា​សម្តែង​ខ្មែរ សួង សាខារ៉ានីត ក៏បាន​ទទូច​ស្នើ​សុំ​ដល់​បណ្ដា​ផលិតករ និង​ម្ចាស់​ផលិតកម្ម​ខ្មែរ​មួយ​ចំនួន មេត្តា​បញ្ឈប់​ការ​ចម្លង​ស្នាដៃ​ភាពយន្ត​បរទេស ពិសេស​ភាពយន្ត​ថៃ​តែម្ដង។ ក្នុង​នោះ រ៉ានីត ក៏បាន​សុំ​ឲ្យ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ពិនិត្យ​រឿង​នេះ​ផង​ដែរ។

ទន្ទឹមគ្នា​នេះ​ដែរ ចំពោះ​តារា​ស្រី​រូប​ស្រស់ សួង សាខារ៉ានីត នៅតែ​បន្ត​ប្រកាស​រក្សា​ជំហរ បើ​មាន​បណ្តា​ផលិតកម្ម ឬ ស្ថានីយ​ទូរទស្សន៍​ណាមួយ​ទាក់ទង​ហៅ​ឲ្យ​ថត​រឿង​ខ្មែរ​ដែល​សម្តែង​ក្រោយ​ថៃ គឺ​ដាច់ខាត​នាង​មិន​ទទួល​នោះ​ទេ។ ទង្វើ​នេះ ទទួល​បាន​ការ​គាំទ្រ និង​សរសើរ​ពី​មហាជន ពិសេស​អ្នក​ស្នេហា​វិស័យ​សិល្បៈ​ខ្មែរ។

តារា​ស្រី​សម្តី​ផ្អែម សួង សាខារ៉ានីត បាន​លើក​ឡើង​ពី​ឆន្ទៈ​របស់​ខ្លួន​ថា «ប្អូន​អាច​ជា​អ្នក​សិល្បៈ​ដំបូង​គេ​ដែល​ប្រកាស​មិន​ទទួល​ថត​រឿង​ដែល​ចម្លង​ពី​ថៃ ព្រោះ​ប្អូន​យល់​ថា បើ​តួកុន​ខ្មែរ​នៅតែ​ថតចម្លង​បន្ត​ទៀត គឺ​មាន​ផល​ប៉ះពាល់​មុខមាត់​ខ្លាំង​ណាស់​សម្រាប់​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង ម្យ៉ាង​ដូចជា​មិន​ឲ្យ​តម្លៃ​ដល់​អ្នកនិពន្ធ​ខ្មែរ​យើង​ច្បាស់​ណាស់ ដូច្នេះ​សូម​អ្នក​បង​ប្រធាន​សមាគម​ជួយ​សិក្សា​ចំពោះ​រឿង​នេះ​ផង»។

សូម​បញ្ជាក់​ដែរ​ថា កន្លង​មក តារា​សម្តែង សាខារ៉ានីត ក៏​ធ្លាប់​ប្រកាស​ឆន្ទៈ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​រឿង​នេះ​ផង​ដែរ​។ យ៉ាងណា អ្នកនាង សួង សាខារ៉ានីត ត្រូវ​បាន​ទស្សនិកជន​មួយ​ចំនួន​កត់​សម្គាល់​មើល​ឃើញ​ថា បច្ចុប្បន្ន​ទោះបី​នាង​បាន​ក្លាយ​ជា​ម្តាយ​ដ៏​ល្អ​ហើយ​ក៏​ពិតមែន តែ​តារា​ស្រី​រូប​នេះ នៅតែ​ទទួល​បាន​ការ​សរសើរ​ថា​មាន​រូប​សម្រស់​ស្រស់​ស្អាត មិន​ចាញ់​ក្រមុំ​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម