ជីវិតកម្សាន្ដ
ព្រះនាងតូច ជេនណា ស្ងើចសរសើរអ្នកផលិតមាតិកាលើកកម្ពស់ម្ហូបខ្មែរ
ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះបន្ទូលកោតសរសើរ និងលើកទឹកចិត្តចំពោះអ្នកផលិតមាតិកាម្ហូបអាហារខ្មែរដែលគេស្គាល់ថា ឆម ស្រីផាច ជាកូនអ្នកខេត្តបន្ទាយមានជ័យ ខណ:រាល់ការផលិតវីដេអូតែងទទួលបានការគាំទ្រពីមហាជនជាច្រើន។

ប្រាកដណាស់ កញ្ញា ឆម ស្រីផាច គឺជាអ្នកផលិតវីដេអូចម្អិនអាហារបែបស្រុកស្រែចំការមួយរូបដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមFacebook ជាពិសេសគឺមួយរយៈចុងក្រោយនេះដែរគ្រប់វីដេអូរបស់គាត់តែងមានអ្នកទស្សនារាប់លាននាក់ឯណ្ណោះ។ រឿងដែលគួរឲ្យសរសើរថែមទៀតនោះ ស្រីផាច តែងតែចែក រំលែកក្តីស្រលាញ់ដល់ក្មេងក្នុងភូមិតាមរយ:ការផ្តល់ម្ហូបអាហារឆ្ងាញ់ៗទៀតផង។

ងាកមកចាប់អារម្មណ៍ព្រះនាងតូច ជេនណា នរោត្តម ក្នុងអំឡុងពេលដែលព្រះនាងតូចយាងទៅជួបផ្ទាល់ជាមួយអ្នកផលិតមាតិកាដ៏ល្បីកញ្ញា ឆម ស្រីផាច គឺព្រះនាងតូច ជេនណា បានស្ងើចសរសើរជាខ្លាំងចំពោះអ្នកផលិតមាតិការូបនេះដែលបានចូលរួមចំណែកលើកកម្ពស់ម្ហូបខ្មែរ។

ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះបន្ទូលថា“ខ្ញុំពិតជាគោរពស្រឡាញ់បងស្រីផាចមែនទែន បានឃើញថាការងារបង្កើតវីដេអូរបស់គាត់ម្តងៗពិតជាពិបាកណាស់ មិនងាយស្រួលដូចដែលយើងធ្លាប់បានឃើញទេពិតជាចំណាយទាំងកម្លាំង និងពេលវេលាច្រើន ខ្ញុំសូមកោតសរសើរគាត់ដោយស្មោះចំពោះទឹកចិត្តរបស់គាត់ដែលបានខិតខំជួយលើកកម្ពស់ម្ហូបខ្មែរយើង”។

ដោយឃើញបែនេះមហាជនបានគោរពកោតសរសើរព្រះទ័យរបស់ព្រះនាងតូច ជេនណា ដែរថា ពិតជាគួរអោយសរសេីរណាស់ព្រះនាងតូចធ្វើខ្លួនតូចទាបមិនចេះប្រកាន់ខ្លួនទាំងដែលជាខ្សែរាជវង្ស ពិតជាគោរពនិងស្រលាញ់ព្រះនាងខ្លាំងណាស់ដែលមិនប្រកានខ្លួន៕
អត្ថបទ៖ ចាន់រ៉ា






-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?