ជីវិតកម្សាន្ដ
អតីតក្រុមសមាជិកកូរ៉េមួយរូប រងការចោទប្រកាន់ពីបទឆបោកប្រាក់
អតីតសមាជិកក្រុមចម្រៀងប្រុសល្បីក្នុងវ័យ៣០ឆ្នាំ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទឆបោក ហើយត្រូវបានបញ្ជូនទៅកាត់ទោស។ ប៉ុស្តិ៍នគរបាល Ansan Sangrok ក្នុងខេត្ត Gyeonggi បានបញ្ជូនខ្លួនបុរសម្នាក់ហៅកាត់ថាលោក A ទៅកាត់ទោសនៅថ្ងៃទី ១៥ខែកុម្ភៈ។
យោងតាមសារព័ត៌មាន allkpop បានចេញរបាយការណ៍បញ្ចាក់ថា ការចោទប្រកាន់នេះកើតចេញពីគម្រោងវិនិយោគដែលបានបន្លំ ដែលលោក A ត្រូវបានគេចោទប្រកាន់ថាបានខ្ចីប្រាក់ជិត ១០០ លានវ៉ុន (៧៤,៩០៤ ដុល្លារ) ពីអ្នកស្គាល់គ្នារបស់គាត់គឺលោក B ចន្លោះខែមិថុនាដល់ខែកញ្ញា ឆ្នាំ ២០២២។ ប៉ុន្តែលោក A មិនបានសងប្រាក់វិញទេ ហើយឈប់ឆ្លើយតបទៅទំនាក់ទំនងរបស់លោក B តែម្ដង។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីខកខានក្នុងការទាក់ទងលោក A លោក B ត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌជាមួយប៉ូលិសកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយចាប់ផ្តើមដំណើរការផ្លូវច្បាប់។ ក្រោយមក សមត្ថកិច្ចបានបញ្ចប់ការស៊ើបសួរ បញ្ជាក់ពីបទឆបោក និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការនៅថ្ងៃទី១៥ ខែកុម្ភៈ។ ទន្ទឹមនឹងនោះ គេដឹងថា លោក A គឺជាអតីតសមាជិកក្រុមចម្រៀងមួយរូប និងនៅតែសកម្មជាតារាល្បីនូវឡើយ។
យ៉ាងណាមិញ មកដល់ពេលនេះទស្សនិកជននៅក្នុងប្រទេសកូរ៉េជាច្រើនបានបញ្ចេញមតិចោទសួរទៅកាន់ជនឆបោកជាសមាជិកក្រុមចម្រៀងនោះថា តើលោកជានរណាមកពីក្រុមណា ខណៈពេលដែលខ្លួនកំពុងតែប្រព្រឹត្តនូវកំហុសបែរជានៅប្រកបអាជីពសិល្បៈយ៉ាងរំភើយ ដោយមិនកោតខ្លាចច្បាប់សូម្បីតែបន្តិចណាឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តំណាងច្បាប់បញ្ចាក់ថា Lee Kang In ដាល់មុខ Son Heung Min គឺខុសពីការពិតទាំងស្រុង
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន