ជីវិតកម្សាន្ដ
ខាត់ សួស្តី មិនចង់ឃើញបងស្រី ខាត់ សុឃីម រងការប្រមាថ រិះគន់ ឬការជេរស្ដីបន្ទោស
ស្របពេលដែលកំពុងផ្ទុះរឿងដែលមហាជនអ្នកគាំទ្រក៏ដូចជាសិល្បករ-សិល្បការិនីមួយចំនួនធំបានជម្រុញលើកទឹកចិត្តឲ្យបងស្រី ខាត់ សុឃីម ឈរឈ្មោះធ្វើជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី ស្រាប់តែតារាស្រី ខាត់ សួស្តី ដែលជាប្អូនស្រីបង្កើតហាក់បង្ហាញការព្រួយបារម្ភចំពោះរឿងនេះ។
ទំនងដោយក្លាចមានការមិនពេញចិត្តណាមួយពីបុគ្គលមួយចំនួនជុំវិញរឿងតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ឈរឈ្មោះជាប្រធានសិល្បករខ្មែរកញ្ញា ខាត់ សួស្តី បាននិយាយថា នាងមិនចង់ឃើញបងស្រីរបស់ខ្លួនទទួលការប្រមាថ ទទួលការរិះគន់ ឬមួយការជេរស្ដីបន្ទោសដោយប្រការណាមួយឡើយ។
តារាស្រីត្រកូលខាត់រូបនេះបានលើកឡើងថា “ខ្ញុំជឿជាក់ថាបងស្រីខ្ញុំជាវីរៈនារីដ៏អស្ចារ្យសំរាប់ប្អូនប្អូនគ្រប់គ្នានិងអ្នកដទៃផងដែរបងតែងមានការសណ្ដោសការស្រលាញ់ ភាពកក់ក្ដៅតែងតែផ្ដល់ឲ្យគ្រួសារមួយនេះក្លាយទៅជាគ្រួសារដ៏រីករាយប៉ុន្តែក្នុងនាមខ្ញុំជាប្អូនបង្កើត បងមួយរូបពិតជាមិនចង់ឃើញបងទទួលការប្រមាថ ទទួលការរិះគន់ ឬមួយការជេរស្ដីបន្ទោសបង ដោយប្រការណាមួយឡើយព្រោះបងប្រៀបដូចជាម្ដាយ”។
ខាត់ សួស្តី បន្តថា បងស្រីនាងទទួលការហត់នឿយតាំងតែពីដើមបានហាត់ពត់លត់ដំតាំងតែពីតូចឡើងស៊ាំនិងភាពនឿយហត់ទៅហើយតែនៅក្នុងចិត្តប្អូនស្រីពិតជាមានការព្រួយបារម្ភចំពោះរឿងមួយនេះដោយសារមហាជនខ្លះគាំទ្របងច្រើនអស់ពីបេះដូង ប៉ុន្តែសំរាប់បុគ្គលខ្លះ View សំខាន់ជាងអ្វីអ្វីទាំងអស់មានទាំងអ្នកបន្ថែមតែស្ករហូរហែរទៀតផង។
បន្ថែមពីនេះតារាចម្រៀងសម័យ-បុរាណកញ្ញា ខាត់ សួស្តី បានលើកឡើងទៀតថាគិតទៅសម័យនេះអ្វីក៏ឃើញ អ្វីក៏ឮពេលធ្វើល្អ ១០០០ដងមិនដែលមើលឃើញ ពេលខុសឆ្គងម្ដងជាន់ពន្លិចកប់ភក់។
គួរបញ្ជាក់ថាថ្មីៗនេះអ្នកគាំទ្រសិល្បករ-សិល្បការិនីជាច្រើនបាននាំគ្នាផុសផុលជម្រុញលើកទឹកចិត្តឲ្យតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ឈរឈ្មោះក្នុងការបោះឆ្នោតធ្វើជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិថ្មីឆ្នាំ២០២៤ ខណៈសាមីខ្លួនបញ្ជាក់ថា បើមានការគាំទ្រ និងទុកចិត្តពីបងប្អូនសិល្បករនាងនឹងគិតគូរស្វែងយល់បន្ថែមចំពោះរឿងនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?