ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីទេសចរណ៍ ថៃ ថា Lisa នឹងជួយទាញចំណូលបន្ថែមទៀត ក្រោយចូលខ្លួនសម្ដែងកុនហូលីវូដ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបញ្ជាក់ថា Lisa សមាជិកក្រុម Blackpink នឹងសម្តែងក្នុងរឿង The White Lotus រដូវកាលទី ៣ ដោយមានការគាំទ្រពីអាជ្ញាធរទេសចរណ៍ថៃ (TAT) ក្នុងការជ្រើសទីតាំងសម្រាប់ថត ខណៈដែលភាពយន្តត្រូវបានគេចាត់ទុកថាជា Soft power របស់ប្រទេសថៃ។
យោងតាមសារព័ត៌មាន today.line ដោយដកស្រង់នូវសម្ដីរបស់លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានបញ្ជាក់ថា Lisa នឹងសម្តែងក្នុងរឿង The White Lotus រដូវកាលទី៣ ដោយមានអាជ្ញាធរទេសចរណ៍គាំទ្រការប្រើប្រាស់ទីតាំងថតនៅកោះសាមុយ ភូកេត និងបាងកក។ ភាពយន្តនេះអាចបង្កើតតម្រូវការកាន់តែច្រើនសម្រាប់អ្នកទស្សនានូវរឿងបែបហូលីវូដ ឲ្យដើរតាមគន្លងរបស់អាយដលពួកគេ ហើយគ្រោងនឹងធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសថៃកាន់តែច្រើនឡើងៗ។

រដ្ឋមន្ត្រីទេសចរណ៍ថៃរូបនេះបាននិយាយបន្ថែមទៀតថា ជាពិសេសក្នុងពេលដែលភាពយន្តត្រូវបានផលិតនៅប្រទេសថៃ និងជាទីតាំងថត វាអាចនឹងអាចបង្កើតរូបភាពបានយ៉ាងល្អក្នុងវិស័យទេសចរណ៍ រួមទាំងតារាសម្តែង ហើយក្រុមដែលចូលមកស្នាក់នៅក្នុងប្រទេសថៃជាច្រើនថ្ងៃ មានការកើនឡើងនៃវិស័យទេសចរណ៍ និងការចំណាយ។ ដូច្នេះវាអាចបង្កើតការងារបានយ៉ាងច្រើនដល់បុគ្គលិកដែលមានជំនាញឯកទេសស្រាប់។ ដោយសារតែម្នាក់ៗអាចរៀនពីអ្នកជំនាញបរទេសពិតប្រាកដនៅក្នុងឧស្សាហកម្មភាពយន្តមួយនេះ។
ដោយឡែក ពាក់ព័ន្ធនឹងករណីដែលលោកនាយករដ្ឋមន្រី្ត សេដ្ឋា ថាវីស៊ីន ប្រកាសទាក់ទាញសិល្បករលំដាប់ពិភពលោកមកប្រគំតន្ត្រីនៅប្រទេសថៃ ដើម្បីបង្កើតការចំណាយកាន់តែច្រើននៅក្នុងសេដ្ឋកិច្ច ផ្នែកនេះរបស់ក្រសួងក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងពេញលេញ ក្នុងការគាំទ្រលើបញ្ហាដែលពាក់ព័ន្ធ ដូចជាការសម្របសម្រួលទិដ្ឋាការសម្រាប់ក្រុមដែលចូលមក តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេស។ ដោយសារតែការប្រគំតន្ត្រីថ្មីៗរបស់សិល្បករល្បីៗដូចជាតារាតៃវ៉ាន់ Jay Chou និងតារាចម្រៀងបរទេស Ed Sheeran ត្រូវបានគេរកឃើញថាមានអ្នកទេសចរបរទេសកាន់តែច្រើន ដែលជាអ្នកគាំទ្រមកលេងក្នុងអំឡុងពេលនោះ ដើម្បីមើលការប្រគំតន្ត្រីរបស់សិល្បករដែលពួកគេចូលចិត្ត ក្រុមទាំងនេះគឺជាអ្នកទេសចរដែលមានអំណាចទិញខ្ពស់ ចំណាយច្រើន ស្នាក់នៅសណ្ឋាគារល្អ និងញ៉ាំអាហារថ្លៃៗ ដែលប្រសិនបើធ្វើជាបន្តបន្ទាប់ វានឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចទាំងមូល។
យ៉ាងណាមិញ ជាចុងក្រោយនេះលោកស្រី Sudawan បានបង្ហាញនូវប្រាក់ចំណូលចូលជាតិដោយបញ្ចាក់ថា តាមទិន្នន័យដែលបានរកឃើញ នៅឆ្នាំ ២០១៩ មុននឹងជំងឺកូវីដ-១៩ កើតឡើង ប្រទេសថៃទទួលបានប្រាក់ចំណូលពីការថតភាពយន្តបរទេសចំនួន ៤.៤៦៣.៧៤ លានបាត ក្នុងឆ្នាំ២០២១ បើទោះបីជានៅតែមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក៏ដោយ។ ប៉ុន្តែក៏មានផលិតករភាពយន្តមកថតភាពយន្តនៅប្រទេសថៃ ដែលបានបង្កើតចំណូលជាង៥.០០៧លានបាត ហើយឆ្នាំ២០២២-២០២៣ មានចំណូលប្រមាណ៦.០០០លានបាតឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកសេដ្ឋា ប្រាប់ថា សិង្ហបុរីឆ្លាត ដែលមិនឲ្យ Taylor Swift មកប្រគំតន្ត្រីក្នុងប្រទេសថៃ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ