ជីវិតកម្សាន្ដ
ខកខានឃើញមុខយូរ Angelababy បង្ហាញខ្លួនលើដីអាមេរិក ទាក់ទាញភ្នែកមហាជនព្រោងព្រាត
តារាសម្ដែងស្រីចិន Angelababy បានទាក់ទាញការចាប់អារម្មណ៍ដោយសារឈុតប៉ាក់វែងអន្លាយលើដងខ្លួន និងគ្រឿងអលង្ការដ៏ប្រណិតនៅក្នុងកម្មវិធី British Academy of Film and Television Arts (BAFTA) Gala ឆ្នាំ ២០២៤ ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ។
យោងតាម Business Insider បានចុះផ្សាយថា តារាម៉ូដែលនិងជាតារាចម្រៀងដ៏មានស្នាដៃមួយរូបនោះ បានច្នៃម៉ូដ Cheongsam ដែលបំផុសគំនិតដោយផ្ទាំងគំនូរទេសភាពរបស់ចិន បន្ទាប់ពីបានរចនាឡើងដោយខ្លួនឯង អមដោយអ្នករចនាម៉ូដហុងកុង Barney Cheng ផងដែរ។

រ៉ូបដ៏ល្អឯកដែលតារាស្រីចិន Angelababy បានស្លៀកចូលរួមកម្មវិធីលំដាប់ពិភពលោកបានផលិតឡើងពីសសៃសូត្រ brocade ទាមទារឲ្យអ្នកធ្វើត្រូវចំណាយពេលដល់ទៅ ៤៦០ម៉ោងនៃសិល្បៈហត្ថកម្មដ៏ប្រណិត នេះបើយោងតាមការចុះផ្សាយរបស់កាសែត Sin Chew ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។ ឈុតនេះថែមទៀត បានស្រោបដោយគ្រឿងលម្អពណ៌ប្រាក់ បង្ហាញឲ្យឃើញពីចង្កេះដ៏ស្ដើង បន្ថែមភាពទាក់ទាញពីទស្សនិកជនបរទេសជាច្រើន។
ដោយឡែក នៅលើបណ្ដាញសង្គមចិន Weibo ទស្សនិកជនបានសរសើរពី Angelababy ព្រមៗគ្នាថានាងគឺជាសម្រស់បែបបូព៌ាដែលគយគន់មិនជិនណាយសូម្បីតែម្ដងណា។ ថ្វីបើនាងអវត្តមានលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងត្រូវបានរឹតបន្តឹងកាលពីឆ្នាំមុន ជាមួយនឹងការហាមប្រាមតាមអ៊ិនធរណេត ក្រោយទស្សនាការសម្តែងរបស់ Lisa សមាជិកក្រុម Blackpink នៅទីក្រុងប៉ារីស ក៏ពិតមែន។ ប៉ុន្តែការបង្ហាញខ្លួនរបស់ Angelababy នៅតែបង្កើតភាពទាក់ទាញមិនថាមហាជនបរទេសឬថ្នាក់ជាតិនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការលុបចោលបម្រាមនេះ នាងបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយចែករំលែករូបថត និងវីដេអូផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងកាលពីពាក់កណ្តាលខែកុម្ភៈ។ ជារឿយៗត្រូវបានប្រដូចទៅនឹង Kim Kardashian ជនជាតិចិន Angelababy គឺជាវត្តមានដ៏សំខាន់នៅក្នុងឧស្សាហកម្មកម្សាន្តអាស៊ីបូព៌ាដែលមិនអាចខ្វះបានឡោះយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រដ្ឋមន្ត្រីទេសចរណ៍ ថៃ ថា Lisa នឹងជួយទាញចំណូលបន្ថែមទៀត ក្រោយចូលខ្លួនសម្ដែងកុនហូលីវូដ

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច