ជីវិតកម្សាន្ដ
Vj អាឡាស្កូ បញ្ជាក់ស្ថានភាពជំងឺក្រោយសម្ងំព្យាបាលជិត ៣ ខែ
ដូចដែលមហាជនបានដឹងហើយថាតារាប្រុសរូបសង្ហា Vj អាឡាស្កូ កាលពីថ្មីៗកន្លងទៅបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកបណ្តាលឲ្យរបួសផ្នែកក្បាល និងដៃបង្កការព្រួយបារម្ភសម្រាប់អ្នកគាំទ្រ និងមិត្តភក្តិក្នុងរង្វង់សិល្បៈដូចគ្នា។

យ៉ាងណាបន្ទាប់ពីជួបគ្រោះថ្នាក់ខាងលើតារាប្រុសរូបនេះបានបាត់វត្តមានមួយរយៈធំពីសិល្បៈ ខណៈមហាជន និងអ្នកគាំទ្រមួយចំនួនចង់ដឹងពីសុខទុក្ខរបស់វីជេអាឡាស្កូ ផងដែរ។ បញ្ជាក់ពីស្ថានភាពជំងឺ អាឡាស្កូ ប្រាប់ «កម្ពុជាថ្មី» ថា មកដល់ពេលនេះលោកបានជាសះស្បើយប្រមាណ ៨០ភាគរយហើយ ខណៈដៃក៏អាចវិលរកសភាពដូចដើមវិញផងដែរ។
Vj អាឡាស្កូ បានបញ្ជាក់ថា «ខ្ញុំក៏ចង់ជំរាបដល់ក្រុមហ៊ុន និងបងប្អូនមហាជនថា ស្ថានភាពដៃរបស់ខ្ញុំគ្រាន់បើស្រួលបួល ៨០% ហើយតែនៅលើកឡើងលើមិនសូវបានយូរ ព្រោះសសៃរមិនទាន់សាំជាមួយគល់ឆ្អឹងដូចដើម ដូច្នេះខ្ញុំអាចធ្វើការបាននេះជាដំណឹងល្អរបស់ខ្ញុំ ក្រោយព្យាយាមព្យាបាលជិត ៣ខែបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

លោកនិយាយបន្តថា ដំបូងឡើយលោកស្មានតែខូចដៃម្ខាងបាត់ទៅហើយព្រោះក្រោយគ្រោះថ្នាក់វាចាប់ផ្តើមស្វិតធ្វើអ្វីមិនកើតទេតែដោយសារការព្យាយាមរកគ្រប់មធ្យោបាយក្នុងការព្យាបាលទើបអាចវិលមកសភាពល្អប្រសើរឡើងវិញ។ ចំណែកឯការប៉ះទង្វិចត្រង់ក្បាលលោក ក៏យកចិត្តទុកដាក់តាមដានស្គែនមើលជាប្រចាំ។

សូមបញ្ជាក់ថា បន្ទាប់ពីការអាក់ខានសិល្បៈអស់ពេលប្រមាណ ២ឆ្នាំមកនោះ កាលពីថ្មីៗ អាឡាស្កូ បានបង្ហាញខ្លួនវិលរកអាជីពសិល្បៈវិញហើយ ខណៈបច្ចុប្បន្នកំពុងចាប់ផ្តើមការងារមួយចំនួននៅតាមបណ្តាកម្មវិធី និងក្រុមហ៊ុននានាជាដើម។ ចំណុចនេះ ក៏ត្រូវបានគេមើលឃើញថា ថ្វីត្បិតកន្លងមកលោកអវត្តមានសិល្បៈក៏ពិតមែនតែទីផ្សារ និងការគាំទ្រនៅតែរក្សាបានដូចដើម៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត