Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូណា លើកទឹកចិត្ត PeyPey Dy ខណៈបុគ្គលមួយមើលមិនឃើញពីគុណសម្បត្តិ

បានផុស

នៅ

តារា​រៀម​ច្បង​ភេទ​​ទី៣ ដូចគ្នា​លោក ម៉ា ដូណា បាន​ចេញមកលើកទឹកចិត្ត​តារា​សម្តែង​​ភេទ​ទី៣ PeyPey Dy បន្ទាប់​ពីជួបរឿង​មិន​សប្បាយ​ចិត្តត្រូវ​គេរិះគន់​មិន​ឲ្យតម្លៃទោះ​បី​លោក​ព្យាយាម​តម្រូវចិត្ត​មនុស្ស​នៅ​ជុំវិញខ្លួន​យ៉ាងណាក្តី​ ប៉ុន្តែ​លទ្ធផល​នៅ​តែ​ទទួល​បាន​ការ​ស្តី​បន្ទោស​ទៅ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សម្តី​របស់ PeyPey Dyបានឲ្យដឹងថា ដើម​ហេតុកើតគឺដោយសារលោក​ចង់​ជួយលើក​ស្ទួយដល់​កសិផល​ក្នុង​ស្រុក​តាមរយៈ​ការយកផ្លែស្វាយ​ទុំច្នៃ​​លក់​នៅ​លើទីផ្សា​ដើម្បី​ជួយ​កសិករ​ខ្មែរ​ដោយ​ភ្ជាប់ជាមួយពាក្យ “រួមគ្នាបង្កើន​ទីផ្សារ​ផ្លៃ​ឈើ​ក្នុងស្រុក” ស្រាប់​តែ​មាន​អ្នកថា​លោក​យក​មុខ​លក់ចង់បានលុយខ្លួនឯង​សោះ​តែធ្វើ​ដូចខ្លួនឯង​អស្ចារ្យ​ទៅវិញ។

​តារាភេទទី៣ PeyPey Dy បានលើកឡើងថា ខ្ញុំ​ធ្វើ Passionថាខ្ញុំ​យករបស់យួន​មក​លក់ខ្ញុំធ្វើ Straw berryថា​ខ្ញុំយក​របស់​ថៃ​មក​លក់​ថា​ខ្ញុំអត់ជួយ​ខ្មែរ អត់​ប្រើរបស់ខ្មែរ​ដែល​មាន​ស្រាប់​ផ្លែឈើក្នុងស្រុក​ម៉េចមិនច្នៃ ដល់​ឥឡូវខ្ញុំ​ត្រៀមធ្វើស្វាយទុំ​ទាំងខ្ញុំចាញ់ក្លិនស្វាយទុំ (អ្នកស្គាល់ខ្ញុំដឹងហើយថាខ្ញុំចាញ់ក្លិនធុរេន និងស្វាយទុំហ្នឹងណាស់)តែខ្ញុំនៅតែធ្វើ សង្ឃឹម​ថាអាចជាចំណែកមួយជួយដល់ទីផ្សារស្វាយ​របស់​កសិករ​ខ្មែរ តែចៀសមិនផុតពីការមើលងាយដដែល។

PeyPey Dy បញ្ជាក់ថា “ខ្ញុំផុសរូបស្វាយ​ដោយភ្ជាប់ជាមួយពាក្យថា “រួមគ្នាបង្កើនទីផ្សារផ្លៃឈើក្នុងស្រុកមាន​អ្នកថាខ្ញុំយក​មុខ លក់ចង់​បានលុយសោះ​តែធ្វើដូចខ្លួន​ឯង​អស្ចារ្យ​ខ្ញុំខុស​រហូតរាល់ថ្ងៃខ្ញុំលក់ដាច់ធ្វើ មិន​ទាន់ភ្ញៀវ​កម៉្មង់​ផង ភ្ញៀវចាំ​រាប់​ម៉ោង​ប៉ុណ្ណឹង​ក៏ល្មម​នឹងបានលុយតើ​ខ្ញុំប្រឹងបន្ថែម​ស្វាយទុំ​នេះ​ឲ្យកាន់តែរវល់ធ្វើអី?ច្រើនឆ្នាំ​ហើយ​ដែលគេស្គាល់​ខ្ញុំ ច្រើនឆ្នាំហើយ​ដែល​ខ្ញុំជាខ្ទើយ​សម្តីមិនល្អដៀលខ្ញុំបំពុលសង្គមក៏មាន​ទាំង​ដែលកន្លងមកខ្ញុំក៏បានជួយការងារសង្គម”។

PeyPey Dy បាន​បន្ថែម​ថា ទោះ​បីជា​មិន​បាន​មើល ឃើញ​ចំណុច​ល្អ​របស់​ខ្លួន តើពេលនេះ​អាចឲ្យលោក​ចង់​ធ្វើរឿង​ល្អដើម្បីបងប្អូនខ្មែរខ្លះបានអត់?ទោះ​ក្នុងរូបភាព​ណាមួយ​ក៏ដោយតើ​លោកពិតជា​នៅតែជាប់​ឈ្មោះជា​មនុស្សមិនល្អ​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​មួយចំនួន​ដដែល​មែន​ទេ?។ ដោយ​ឃើញ​បែបនេះ ម៉ា ដូណា បាន​លើកទឹកចិត្តថាត្រូវចាំ Peypey Dy យើងម្នាក់​មិនអាចតម្រូវ​ចិត្តមនុស្ស ៧​នាក់​បានទេ យកជីវិត​ការងាររកស៊ីខ្លួនយើង​ទៅរីករាយ​ជាមួយក្រុមការងារ​យើងវិញកុំដាក់អារម្មណ៍នឹងពពួកដែលមានសេចក្តីច្រណែន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម