Connect with us

ជីវិតកម្សាន្ដ

​បវរកញ្ញាលំដាប់​រងវៀតណាម Nguyen Thu Mai ទទួល​មរណភាព ដោយសារជំងឺខ្សោយក្រលៀន

បានផុស

នៅ

តារាសិល្បៈ Kim Tien ដែលជាមិត្តរួមថ្នាក់របស់ Nguyen Thu Mai​ បានទម្លាយថា រាជនីសម្រស់បានទទួលមរណភាពកាលពីព្រឹកថ្ងៃចន្ទ ដោយសារជំងឺខ្សោយក្រលៀន បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺដ៏រ៉ាំរ៉ៃ។ ពិធីបុណ្យសពរបស់នាងនឹងធ្វើឡើងនៅឯនៅទីក្រុងហាណូយ ដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ១ រសៀល នៅ​ថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mai ត្រូវ​បាន​គេ​ចងចាំ​ថា​​ នាងបានប្រើជីវិត​ដ៏​ស្ងប់ស្ងាត់ និង​បំពេញ​ជីវិត​ជាមួយ​ស្វាមី​និង​កូន​ស្រី​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ៗ​ទៀត​របស់​នាង ដោយ​បាន​បង្រៀន​ព្យាណូ​ដល់​កូនៗ​នៅ​គេហដ្ឋាន។​ ការ​សាទរ​របស់​នាង​បាន​មក​ពី​ការ​ទទួល​បាន​តំណែង​ជា​បវរកញ្ញា​វៀតណាម​ដំបូង​គេ​មិន​ធ្លាប់​មាន​ក្នុង​ឆ្នាំ ១៩៨៨ ដែល​ជា​កន្លែង​ដែល​នាង​ត្រូវ​បាន​គេ​សម្គាល់​ថា​ជា​បេក្ខនារី​តែ​ម្នាក់​គត់ផងដែរ។

ទ​ន្ទឹមនោះទៀតសោត ម្ចាស់ជ័យលាភីបវរកញ្ញាវៀតណាមឆ្នាំ ១៩៨៨ Bui Bich Phuong បានរំឮកអំពីបវរកញ្ញាលំដាប់​រង Mai ថា ជាស្ត្រីដែលមានកម្ពស់ខ្ពស់គួរសម ជាមួយនឹងថ្ពាល់ភ្លឺថ្លា និងធ្មេញសៗ។ ជាពិសេសនាងជាមនុស្សមានសេចក្តី​សប្បុរស ភាព​ស្និទ្ធស្នាល ភាព​រីករាយ និង​អាច​ចូល​ទៅ​បាន​យ៉ាង​ខ្លាំងក្នុងចំណោមមនុស្សជាច្រើន។

អតីតម្ចាស់ជ័យលាភីបវរកញ្ញាវៀតណាមឆ្នាំ ១៩៨៨រូបនេះបានរំលឹកទៀតថា “ខ្ញុំនឹងមិនភ្លេចកែវភ្នែកដ៏ស្រស់បំព្រង និងស្នាមញញឹមរបស់នាងឡើយ” ដោយបង្ហាញការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះស្វាមីរបស់ Mai និងកូនស្រីរបស់ពួកគេ និងក្រុមគ្រួសារ ហើយបានជូនពរឲ្យ Mai បានស្ងប់សុខ។

សូមជម្រាបជូនថា Nguyen Thu Mai ​គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យវប្បធម៌ និងសិល្បៈយោធា ដែលនាងមានជំនាញខាងព្យាណូ និងជាកូនស្រីរបស់តារាសម្ដែងរឿង Meritorious Artist Thuy Chi។ ការ​ប្រកួត​បវរកញ្ញា​វៀត​ណាម ដែល​បាន​ចាប់​ផ្តើម​ដោយ​កាសែត Tien Phong ក្នុង​ឆ្នាំ ១៩៨៨ បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព។ ក្រុមហ៊ុនសារព័ត៌មាន Sen Vang Productions ដែលទទួលបន្ទុកផលិតបវរកញ្ញាតាំងពីឆ្នាំ ២០១៤ ក៏បានទទួលសិទ្ធិធ្វើប្រតិភូកម្មម្ចាស់ជ័យលាភី ដើម្បីចូលរួមក្នុងការប្រកួតបវរកញ្ញាពិភពលោកផងដែរ៕

អត្ថបទ​៖​ សាង ស្រីល័ក្ខ

ចុចអាន៖ឆ្នាំថ្មី វៀតណាម សល់មហាសេដ្ឋីប្រាក់លានតែ ៥ នាក់ប៉ុណ្ណោះ ខណៈថយចុះជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម