ជីវិតកម្សាន្ដ
គ្រូបង្រៀនឡាវម្នាក់ ប្រាប់ Ice ឲ្យទៅស្លាប់ ក្រោយនាងបង្ហោះសាររិះគន់គ្រួសារខ្លួនឯង
គ្រូភាសាឡាវម្នាក់បានចូលទៅបញ្ចេញមតិក្រោមរូបភាពដែលតារាសម្ដែងស្រី Ice Preechaya បានសរសេរបញ្ចេញអារម្មណ៍អំពីគ្រួសារ ដោយឲ្យរូបនាងទៅស្លាប់ឲ្យបាត់ទៅបើចង់ស្លាប់មែន។ ស្របពេលដែលមនុស្សជាច្រើនសម្រុកចូលរួមផ្ញើការលើកទឹកចិត្តខ្លាចគិតខ្លី។
កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២៤ គ្រូបង្រៀនភាសាឡាវមួយរូប បានបញ្ចេញមតិយោបល់នៅក្រោមឃ្លិបរបស់តារាសម្ដែង Ice ថា បើមិនចង់រស់ទេ ស្លាប់ទៅ។ ការបញ្ចេញមតិប៉ាតណាប៉ាតណីរបស់គ្រូបង្រៀនរូបនេះបានធ្វើឲ្យមហាជនជាច្រើនហាក់មិនគាំទ្រនូវគំនិតមួយនេះទេ។

ទោះយ៉ាងណាក៏ដោយ ភ្លាមៗនោះដែរមានមនុស្សម្នាក់ដែលគ្រូបង្រៀនដូចគ្នាព្រមទាំងតំណាងឲ្យប្រជាជនឡាវទូទាំងប្រទេសបានបានចេញសារបកស្រាយ ហើយថែមទាំងបង្ហោះ Caption អមដោយការសរសេរថា “ជូនចំពោះប្រជាជនឡាវ អ្នកណាក៏ស្គាល់គ្រូ E-Nee។ សូមប្រាប់ខ្ញុំថា ខ្ញុំជាគ្រូភាសា ហើយបញ្ចេញមតិបែបនេះ កុំធ្វើជាគ្រូបង្រៀន។ វាបង្ហាញពីមូលដ្ឋានគ្រឹះនៃការអប់រំ។ ខ្ញុំមកពីអ៊ីសាន ខ្ញុំពិតជាចូលចិត្តជនជាតិលាវណាស់ ខ្ញុំទៅប្រទេសលាវជាញឹកញាប់ ប៉ុន្តែមិនដែលឃើញមនុស្សបែបនេះទេ។ សូមជួយថ្កោលទោសមនុស្សវរភេទនេះផង”។
បន្ទាប់ពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានឃើញការអត្ថាធិប្បាយ ដែលអាចប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តរបស់ Ice មហាជនជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់រូបនាង។ ថ្វីបើមិនអាចជួយស្តាតស្ថានការណ៍ឲ្យខ្លាំងក្លា ប៉ុន្តែយ៉ាងណាក៏ដោយ តាមរយៈការលើកទឹកចិត្តរបស់អ្នកគាំទ្រ វាក៏អាចជួយឲ្យស្ថានភាពរបស់នាងប្រសើរជាងមុនដែរ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ Ice Preechaya បានបង្ហោះដើម្បីបញ្ចេញអារម្មណ៍ដល់ក្រុមគ្រួសារ ដោយពេលនោះរូបនាងបានបង្ហោះសារថា ត្រូវបានឪពុកម្តាយសុំលុយគ្រប់ច្រកល្ហក់ បែរមកមិត្តប្រុសមានដូចមិនមាន។ ដល់ថ្នាក់លួចទៅប្រាប់អ្នកដែលជិតស្និទ្ធថាលែងចង់រស់នៅក្នុងពិភពលោកនេះហើយ ប៉ុន្តែគ្មាននរណាម្នាក់អើពើនឹងនាងសូម្បីតែម្នាក់។ ដូច្នេះហើយ ទើបរូបនាងសម្រេចចិត្តទម្លាយសារបញ្ចេញអារម្មណ៍ពិតថា បើថ្ងៃណាបាត់នាង តើគ្រួសារនឹងរំពឹងនាងទៀងតទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រដ្ឋមន្ត្រីទេសចរណ៍ ថៃ ថា Lisa នឹងជួយទាញចំណូលបន្ថែមទៀត ក្រោយចូលខ្លួនសម្ដែងកុនហូលីវូដ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?