Connect with us

ជីវិតកម្សាន្ដ

ក្រោយរៀបការជិត៦ខែ Kimberly ថា ស្វាមីជាតំបន់សុវត្ថិភាព និងតែងតែគាំទ្រនាងយ៉ាងខ្លាំងក្លា

បានផុស

នៅ

បន្ទាប់ពីរៀបមង្គលការដល់ទី២ដង គូស្នេហ៍ Mark Prin Supara និង Kimberly Ann Kimberly Ann កាន់តែបង្ហាញនូវជីវិតផ្អែមល្ហែម ហើយពួកគេក៏ជាគូស្នេហ៍ក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់ៗគ្នាដែលប្រាថ្នាចង់បាន។ ថ្វីបើមិនទាន់មានដំណឹងល្អក្នុងគ្រួសារយ៉ាងណាក្ដី ប៉ុន្តែនាពេលថ្មីៗនេះ ភាគីខាងស្រីបានចេញមុខទម្លាយអារម្មណ៍ពិតក្រោយរៀបការជិតកន្លះឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៩ ខែកុម្ភៈ តារាសម្ដែង Kimberly បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តី Vogue Thailand រៀបរាប់ពីជីវិតក្រោយរៀបការក្នុងវ័យ ៣២ឆ្នាំ និងនិយាយអំពីស្វាមីជាទីស្រលាញ់ របស់នាងដោយឥតលាក់លៀមក្រោយរៀបមង្គលការយ៉ាងអធិកអធ័មរួចមក ជីវិតរបស់នាងស្រាប់តែប្រែប្រួលខុសមុនទ្វេរដង។ ស្វាមីរបស់នាងនាពេលនេះគឺជាតំបន់សុវត្ថិភាពរបស់នាង ហើយគាត់ប្រៀបដូចជាខ្នើយមួយក្នុងជីវិត ដែលជាប្រព័ន្ធគាំទ្រដល់នាងយ៉ាងខ្លាំងក្លា។

ជាមួយគ្នានេះដែរតួឯកស្រីក្នុងរឿង “វិថីស្នេហ៍កូនភ្លោះ” បានរៀបរាប់ទាំងញញឹមទៀតថា Mark ជួយនាងបង្ហាញអារម្មណ៍ពិតគ្មានលាកកំបាំងហើយពេលនេះនាងមាន​អារម្មណ៍​ថា ខ្លួនឯងមាន​ស្មារតី​រឹងមាំ​ជាងមុនគ្រប់យ៉ាងគឺដោយសារ​ស្វាមីនៅពីក្រោយ។ មិនថាមានបញ្ហាអី្វកើតឡើង ​ ឬចូលមកក្នុងជីវិតនោះទេ ប៉ុន្តែស្វាមីតែងតែឲ្យនាងមានអារម្មណ៍​គ្រប់យ៉ាងគឺ​មិន​អី​ទេ គាត់​បង្រៀន​យើងឲ្យមាន​អារម្មណ៍​ថា​អ្វីៗ​នឹង​មិន​អី​ទេ។ កន្លែងមួយទៀតគឺផ្ទះ! នៅផ្ទះមានអារម្មណ៍ថានេះជាកន្លែងរបស់ពួកយើង។

ទោះយ៉ាងណាក៏ដោយ Kimberly បានបង្ហើបជាចុងក្រោយនូវអាជីពសម្ដែងសព្វថ្ងៃ ដែលកំពុងតែមាមាញឹកខ្លាំងរកពេលសម្រាកគ្មាន។ ក្នុងនោះផងដែរ តារាសម្ដែងកូនកាត់រូបនេះប្រាប់ថា ​គម្រោង​ការងារ​ឆ្នាំ​នេះ នាងនឹង​ប្រឹងប្រែង​បន្ថែម​ទៀតខ្លាំងជាងមុន ខណៈដែលខ្លួនកំពុងតែទួល​យក​រឿង​ចំនួន២ ដែល​កំពុង​ស្ថិត​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ស្គ្រីប ឥឡូវនេះវាស្ថិតនៅក្នុងដំណាក់កាលរៀបចំ។ ស្របពេលដែលនាងនិងស្វាមី នៅតែធ្វើដំណើរទៅ​ក្រេប​ទឹកឃ្មុំ​យ៉ាងសប្បាយរីករាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូបង្រៀនឡាវម្នាក់ ប្រាប់ Ice ឲ្យទៅស្លាប់ ក្រោយនាងបង្ហោះសាររិះគន់គ្រួសារខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម