ជីវិតកម្សាន្ដ
ពែកមី គាំទ្រ ប៉ីប៉ីឌី កែច្នៃផ្លែស្វាយលក់លើទីផ្សារលើកស្ទួយកសិផលក្នុងស្រុក
តារាកំប្លែងល្បីឈ្មោះ លោក ចែម ចាន់រ៉ា ហៅ ពែកមី បានបង្ហាញឆន្ទ:គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតដ៏ល្អរបស់តារាសម្តែងភេទទី៣ PeyPey Dy ក្នុងការកែច្នៃផ្លែស្វាយលក់លើទីផ្សារ ដើម្បីលើកស្ទួយកសិផលក្នុងស្រុកឱ្យកាន់តែមានភាពល្អប្រសើរ។
ទោះបីយ៉ាងណា PeyPey Dy កន្លងមកក៏ត្រូវបានបុគ្គលមួយចំនួនរិះគន់ផងដែរបន្ទាប់ពីលោកចង់ជួយលើកស្ទួយកសិផលក្នុងស្រុកតាមរយ:ការយកផ្លែស្វាយទុំ មកច្នៃជាភេសជ្ជៈ ផ្សេងៗ ដើម្បីលក់នៅលើទីផ្សារ និងបានចូលរួមជួយកសិករខ្មែរដោយភ្ជាប់ជាមួយពាក្យ «រួមគ្នាបង្កើនទីផ្សារផ្លៃឈើក្នុងស្រុក» ប៉ុន្តែក៏ស្រាប់តែមានអ្នករិះគន់ថាលោកយកមុខលក់ចង់បានលុយខ្លួនឯងសោះតែធ្វើដូចខ្លួនឯងអស្ចារ្យទៅវិញ។
ដោយឡែកចាប់អារម្មណ៍តារាកំប្លែងមានដើមកំណើតពីខេត្តស្វាយរៀយ នាយ ពែកមី បានចេញមកលើក ទឹកចិត្តនិងគាំទ្រដល់ ប៉ីប៉ី ឌី ចំពោះការច្នៃផ្លែស្វាយចេញជាទឹកស្វាយក្រឡុក។ នាយ ពែកមី បានលើកឡើងជាកំលាំងចិត្តថា «ខ្ញុំសូមគាំទ្រប្អូន PeyPey Dy ដែលប្អូនបានកែច្នៃ ផ្លែស្វាយរបស់ខ្មែរយកមកលក់ ដើម្បីអោយកាន់តែមានទីផ្សារ» ។
ជាមួយគ្នានេះដែរ មានមតិគាំទ្រពីមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនដែរថា «អរគុណបងសម្រាប់ការលើកស្ទួយកសិផលស្វាយកែវរមៀតរបស់ខ្មែរយើងបង រីឯខ្លះទៀតថាប្រទេសជាតិមួយអាចរីកចម្រើនទៅមុខបានដោយសារធនធានមនុស្សមានចំណេះដឹងហើយចេះយោគយល់នឹងរិះគន់គ្នាក្នុងន័យស្ថាបនាដើម្បីអភិវឌ្ឍនៅក្នុងគោលដៅតែមួយ»។
គូសបញ្ជាក់ដែរថា តារា Tiktok ប៉ីប៉ីឌី ស្ទើរតែបាក់ទឹកចិត្តបន្ទាប់មានការរិះគន់ក្រោយពេលលោកប្រកាសពីគំនិតច្នៃផ្លៃស្វាយដើម្បីលក់នៅលើទីផ្សារ ខណៈពេលនោះ តារាភេទទី៣រូបនេះ បានលើកឡើងថា «ខ្ញុំត្រៀមធ្វើស្វាយទុំទាំងខ្ញុំចាញ់ក្លិនស្វាយទុំ អ្នកស្គាល់ខ្ញុំដឹងហើយថាខ្ញុំចាញ់ក្លិនធុរេន និងស្វាយទុំហ្នឹងណាស់ តែខ្ញុំនៅ តែធ្វើសង្ឃឹមថាអាចជាចំណែកមួយជួយដល់ទីផ្សារស្វាយរបស់កសិករខ្មែរជៀសមិនផុតពីការមើលងាយដដែល»៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់